រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាអត់ពាក់អាវទេ ស្លៀកតែខោជើងវែង បានទៅដេកឱបដៃលក់យ៉ាងស្កប់ស្កល់រាប់ម៉ោងនៅលើបង្កាន់ដៃស្ពានអាកាស៧មករា ផ្នែកគល់ស្ពានខាងលិច តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១ កក្កដា។
នៅពេលឃើញបុរសម្នាក់ស្រវឹងដេកធ្វើព្រងើយបែបនេះ អ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាស៧មករាខ្លះបានយកទូរស័ព្ទដៃថតរូបយកទៅបង្ហោះតាមហ្វេសប៊ុកថែមទៀតផង ។បុរសម្នាក់នេះមិនមាននរណាម្នាក់ស្គាល់ថានៅទីណា ហើយមកពីផឹកស៊ីនៅឯណាទេ បែរជាឡើងទៅដេកលើបង្កាន់ដៃស្ពានអាកាស៧មករាដូចដេកនៅផ្ទះរបស់ខ្លួន ធ្វើឲ្យអ្នកដំណើរខ្លះឃើញហើយមានការភ័យខ្លាចក្រែងលង់លក់ស្កប់ស្កល់ទៅសុបិនឃើញអ្វីមួយគ្រវាសដៃគ្រវាសជើង ធ្វើឲ្យធ្លាក់ពីលើបង្កាន់ដៃស្ពានអាចត្រូវរថយន្ត ឬម៉ូតូកិនស្លាប់ ៕
ចែករំលែកព័តមាននេះ