ខេត្តកំពង់ចាម: ដោយអនុវត្តបង្ក្រាបបទល្មើសនេសាទឲ្យកាន់តែមានភាពថមថយក្នុងរដូវបិទនេសាទឯកឧត្តមទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបទល្មើសតាមដងទន្លេមេគង្គនិងតាមបឹងបួលនានាដោយធ្វើឡើងដូចភ្លៀងរលឹម។ ក្នុងពេលកម្លាំងចុះទៅដល់អ្នកប្រព្រឹត្តបទល្មើសបានគេចខ្លួនបាត់ស្រមោល តែជំនាញបន្តស្រាវជ្រាវវែកមុខ។
បើតាមមន្ត្រីជំនាញជលផលប្រាប់ឲ្យដឹងថា:នៅក្នុងប្រតិបត្តិការដោយកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទដោយធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាល ជលផលកំពង់ចាម ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងអធិកាដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកំពង់សៀម និងអាជ្ញាធរស្រុកព្រៃឈរ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានចុះទៅកាន់ភូមិសាស្ត្របឹងដែលជាប់ស្រុកចំនួន២ក្នុងនោះមានកំពង់សៀមនិងព្រៃឈរ។
មន្ត្រីជំនាញជលផលបានបន្តឲ្យដឹងទៀតថា ការចំពោះបទល្មើសនេសាទក្រុមអ្នកកាលខូចពីមុនដាក់ដោយបើកចំហរ។តែមកដល់ពេលនេះលួចលាក់ដាក់តាមកម្ពោតព្រៃ ដែលមានស្បៃមុងដើម្បីចាប់យកត្រីតូចធំគ្រប់ប្រភេទនៅក្នុងរដូវបិទនេសាទដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១មិថុនា ២០២៥ ។
ប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន០២ករណីរួមមាន៖
-ឧករណ៍លូស្បៃមុងចំនួន ១៦មាត់
-របាំងស្បៃមុងប្រវែង ៤៨០ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន ០៨មាត់
-របាំងរ៉ាវប្រវែង ៤០០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៤០០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ១៦គីឡូក្រាមចូលបឹងធម្មជាតិវិញ ។
សូមបញ្ជាក់ថាឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្មបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទបង្ក្រាបបទល្មើសនេសាទដោយធ្វើឡើងនៅក្នុងឆ្នាំ២០២៤ ដែលបន្តរហូតមកដល់ពេលនេះសំដៅធ្វើយ៉ាងណាកាត់បន្ថយបទល្មើសនេសាទ ឲ្យនៅកម្រិតតិចហើយសំដៅទិន្នផលត្រីមានការកើនឡើងសម្រាប់ប្រយោជន៍ទ្រទ្រង់ដល់ជីវិតមនុស្សសម្រាប់យកទៅចំអិនម្ហូបទទួលទាន ៕





ចែករំលែកព័តមាននេះ