ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុភាព​ទៀត​ហើយ នគរបាល​ចរាចរណ៍​ជាប់ចោទ​វា.យ​កញ្ចក់​រថយន្ត​១គ្រឿង​នៅ​សង្កាត់​ឃ្មួ​ញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​តាម​ឃាត់​ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ហើយ​បាន​ព្យាយាម​បើក​គេច​។​ទោះបីជា​យ៉ាងណា​ខាង​ម្ចាស់​រថយន្ត​បាន​ចោទប្រកាន់​ថា គាត់​អត់​បាន​ខុស​អ្វី​នោះ​ទេ​ត្រូវ​បាន​សមត្ថកិច្ច​មក​ឃាត់​ហើយ​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​គាត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​វិ​ថី​ភ្នំពេញ​ហាណូយ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​រង​ការ​ខូចខាត​បែក​កញ្ចក់​ម៉ាក់​KIA ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២R ២៦១៤​បើកបរ​ដោយ​បុរស​អ្នក​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ តាម​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញៈ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​តាម​ឃាត់​ដោយ​ចោទប្រកាន់​ថា បាន​បើក​បុក​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​គោលដៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ហើយ​បាន​ព្យាយាម​បើក​គេច​។​ទោះបីជា​យ៉ាងណា​ខាង​ម្ចាស់​រថយន្ត​បាន​ចោទប្រកាន់​ថា គាត់​អត់​បាន​ខុស​អ្វី​នោះ​ទេ​ត្រូវ​បាន​សមត្ថកិច្ច​មក​ឃាត់​ហើយ​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​គាត់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា​ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​វិ​ថី​ភ្នំពេញ​ហាណូយ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​រង​ការ​ខូចខាត​បែក​កញ្ចក់​ម៉ាក់​KIA ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២R ២៦១៤​បើកបរ​ដោយ​បុរស​អ្នក​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​វិ​ថី​ភ្នំពេញ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​សមត្ថកិច្ច​ចរាចរណ៍​ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​ក៏​ឃាត់​អោយ​ឈប់​ដោយ​រថយន្ត​នោះ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​អ្នកបើកបរ​រថយន្ត​ពុំ​បាន​ឈប់​ឡើយ​គឺ​បាន​បើក​មក​បុក​សមត្ថកិច្ច​ហើយ​មន្ត្រី​នគរបាល​ជាប់កិច្ចសន្យា​ម្នាក់​ក៏​បាន​តោង​រថយន្ត​តាម​ឃាត់​រហូត​ទៅ​ដល់​ដេប៉ូ​លក់​ម៉ា​ប​មួយ​កន្លែង​ក៏​ឃាត់​បាន​ហើយ​នាំ​មក​កាន់​គោលដៅ​វិញ ដើម្បី​សាកសួរ​។

ចំណែក​ខាង​ម្ចាស់​រថយន្ត​បានឱ្យ​ដឹង​ថា រថយន្ត​របស់​គាត់​ពុំ​បាន​ខុស​អ្វី​ឡើយ​។​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​គោលដៅ​នគរបាល​ចរាចរណ៍​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ នគរបាល​បាន​ហៅ​ឃាត់​ខណៈនោះ​គាត់​ពុំ​ឈប់​ក៏​បាន​បើករថយន្ត​ទៅ​មុខ​ហើយ​មន្ត្រី នគរបាល​ជាប់កិច្ចសន្យា​ម្នាក់​បាន​យក​អាយ​កូ​ម វ៉ៃ​កញ្ចក់​រថយន្ត​បណ្ដា​ឲ្យ​បែក​និង​តោង​រថយន្ត​រហូត​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ​ក៏​មានការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​នគរបាល បាន​ចោទ​ទៅ​លើ​ម្ចាស់​រថយន្ត​ថា បើក​បុក​មក​លើ​សមត្ថកិច្ច​។ ចំណែក​ខាង​ម្ចាស់​រថយន្ត​ក៏​បាន​ចោទប្រកាន់​ថា ខ្លួន​ពុំ​បាន​ខុស​អ្វី​ឡើយ​ត្រូវ​បាន​មន្ត្រី​ជាប់កិច្ចសន្យា​វាយ​គេ​កញ្ចក់​រថយន្ត​របស់​គាត់​ហើយ​តាម​ឃាត់​រថយន្ត​ទៀត​។​នៅ​ព្រឹក​នោះ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង​ផង​ដែរ​។

រថយន្ត​និង​អ្នកបើកបរ​ត្រូវ​បាន​នគរបាល ចរាចរណ៍​ឃាត់​បញ្ជូន​មក​កាន់​គោលដៅ​រួច​ក៏​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​៤​រសៀល​ទៅ​ហើយ​អ្នកបើកបរ​ត្រូវ​បាន​ឃាត់​សាកសួរ​នៅ​ការិយាល័យ​នៅឡើយ​។

តាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហស៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថាអនុ​វត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​កើតហេតុ​ការណ៍​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១១:១០​នាទី ជុំវិញ​បុរស​ម្នាក់​បាន​ចោទប្រកាន់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ច​រារ​ច​ណ៍​ផ្លូវគោក នៅ​គោលដៅ​ផ្លូវ​ហាណូយ ស្តុ​ប​ឱកាស​ខ្ញុំ ខណ្ឌ​សែន​សុខ ថា​បាន​វាយ​កញ្ចក់​រថយន្ត​ខ្លួន​បណ្តាល​ឱ្យ​បែក ។

ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល បាន​អញ្ជើញ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន​០៧​រូប​នៅ​គោលដៅ​ខាងលើ និង​យក​រថយន្ត​ម៉ាក Kia Frontier ពណ៌ ខៀវ ផ្លា​ក​លេខ ភ្នំពេញ 2R-2614 និង​អ្នកបើកបរ​រថយន្ត​០១​នាក់ មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សួរនាំ​អំពី​ហេតុការណ៍​កើតឡើង​ឱ្យ​បាន​ច្បាស់លាស់ និង​ធ្វើ​របាយការណ៍​រាយការណ៍​ជូន​ឯកឧត្តម​ស្នងការ ដើម្បី​ពិនិត្យ​សម្រេច​។

សូម​បញ្ជាក់​ថា កន្លង​មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេល​ចុះ​អនុវត្ត​បំពេញភារកិច្ច ត្រូវ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដី​ថ្លៃថ្នូរ សាក​សមជា​កម្លាំង​នគរបាល​ជាតិ ដោយ​ត្រូវ​អនុវត្ត​ច្បាប់​ប្រកាន់​យក​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ដោយ​ភាព​ម៉ត់ចត់​បំផុត​។ ដោយឡែក​ចំពោះ​មន្ត្រី​ណា​ដែល​រក​ឃើញ​ថា អនុវត្ត​ការងារ គ្មាន​វិន័យ ខ្វះ​ក្រមសីលធម៌ វិជ្ជាជីវៈ​នគរបាល​ជាតិ ត្រូវ​តែ​ទទួល​វិន័យ​របស់​នគរបាល​ជាតិ ជា​ដាច់ខាត​ដោយ​មិន​លើកលែង​នោះ​ទេ​។

ដោយឡែក​ចំពោះ​អ្នកបើកបរ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ករណី​ដែល​សមត្ថកិច្ច​រក​ឃើញ​ល្មើសច្បាប់​ចរាចរណ៍ ក៏​ត្រូវ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ