សម្តេចតេជោ ហ៊ុនសែន បានបង្ហាញបំណងចង់បបួលមេដឹកនាំសំខាន់ៗទៅប្រជុំតាមហាងកាហ្វេម្តងដើម្បីផ្លាស់ប្តូរបរិយាកាស ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងថ្ងៃប្រជុំសមាជកន្លងមកថា នៅថ្ងៃណាមួយដែលជាឱកាសល្អ សម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង សម្តេច ទៀ បាញ់ លោក ជា សុផារ៉ា លោក ប៊ិន ឈិន និងលោក កែ គឹមយ៉ាន ទៅហាងកាហ្វេ ដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ ។
ប្រសាសន៍របស់សម្តេចមួយប្រយោគ ពាក់ព័ន្ធនឹងហាងកាហ្វេ គឺនឹងបន្តធ្វើឲ្យហាងកាហ្វេ កាន់តែក្លាយទៅជានិមិត្តរូបនៃការណាត់ជួបនៅពេលអនាគត ។

ហាងកាហ្វេ ដែលបានកំពុងតែរីកចម្រើន និងមានកំណើនកើនឡើងស្រាប់នោះ នឹងបន្តមានកំណើន បន្ថែមទៀត ដោយសារតែប្រសាសន៍មួយប្រយោគរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។
ចាប់តាំងពីឆ្នាំ២០២០ មកដល់ពេលនេះ ហាងកាហ្វេកើនឡើងច្រើនណាស់ ហើយបើនិយាយនៅរាជធានី ភ្នំពេញវិញ សឹងតែគ្រប់ផ្លូវមិនថា តាមផ្ទះ តាមរទេះ តាមតូប ហើយរសជាតិនៃការនិយមកាហ្វេ ពីកាហ្វេឆុងដៃ ទៅជាកាហ្វេម៉ាស៊ីន ដែលប្រើគ្រាប់កាហ្វេកិនភ្លាមៗ គឺកាន់តែច្រើន ។ កន្លែងខ្លះដើរតែ១០ជំហានទេ គឺសឹងតែមានកន្លែងលក់កាហ្វេមួយបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ