ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិកជីសរីរាង្គព្រៃស្នួលគាំទ្រចំពោះនាយករដ្ឋមន្ត្រីដែលជំរុញ និងគាំទ្រផលិតជីធម្មជាតិក្នុងស្រុកដោយមិនពឹងដង្ហើមគេដក

2 ថ្ងៃ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក សយ សុភាព ក្នុង​នាម​ស្ថាបនិក​ជីសរីរាង្គ​ព្រៃ​ស្នួល បាន​ប្រកាស​គាំទ្រ យ៉ាង​ពេញទំហឹង​ចំពោះ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

ខេត្តតាកែវ ៖ លោក សយ សុភាព ក្នុង​នាម​ស្ថាបនិក​ជីសរីរាង្គ​ព្រៃ​ស្នួល បាន​ប្រកាស​គាំទ្រ យ៉ាង​ពេញទំហឹង​ចំពោះ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ជំរុញ​និង​គាំទ្រ​ការ​ផលិត​ជីធម្មជាតិ​ក្នុងស្រុក ដោយ​មិន​ពឹង​ដង្ហើម​គេ​ដក ។ នេះ​បើ​យោង​តាម​ផេ​ក ជីសរីរាង្គ ព្រៃ​ស្នួល -​ជីធម្មជាតិ គោក​និង​ទឹកបាន​ផ្សាយ​នា​ថ្ងៃ​ទី​០៤ ខែមិថុនា​នេះ

បើ​តាម​លោក សយ សុភាព បានឱ្យ​ដឹង​ថា រូប​លោក​ដើរ​រក​អ្នក​វិទ្យាសាស្ត្រ​ខ្មែរ ឃើញ​ហើយ​ក៏​បាន​បង្កើត ជា​កូន​សិប្បកម្ម​តូច​មួយ ឈ្មោះ​ថា​«​ជីសរីរាង្គ​ព្រៃ​ស្នួល​» មាន​ទាំង​ទឹក និង​គោក ក្នុង​គោលបំណង​បំរើ​គោលនយោបាយ​របស់​ជាតិ​យើង ដឹកនាំ​ដោយ​សម្តេច​ទាំង​ទ្វេ ។

សិប្បកម្ម​ជីសរីរាង្គ​ព្រៃ​ស្នួល បាន​ប្រើ​វត្ថុធាតុដើម ក្នុងស្រុក​ទាំងអស់ ដោយ​សុំ​ព្រះធរណី​យក​មក​ប្រើ​ជួយ​កសិករ កុំឱ្យ​ប្រើ​ជីគីមី បន្ត​ទៀត ឬ​កាត់​បន្ថយ​ការ​ចំណាយ បង្កើន​ទិន្នផល សុខភាព​របស់​មនុស្ស សត្វ រុក្ខជាតិ​និង​ប្រែ​មក​ល្អ​ប្រសើរ បន្តិច​ម្តង​ៗ ។ លោក​បញ្ជាក់​ថា «​សិប្បកម្ម​អ​មាន​សមត្ថភាព ផលិត​ជី​ទឹក តាម​តម្រូវការ​» ។

សូម​បញ្ជាក់​ថា វត្ថុធាតុដើម​ផលិត​ជីធម្មជាតិ​មាននៅ​ក្មុ​ង​ស្រុក ស្ទើរ​១០០​ភាគរយ ដែល​ដូនតា​បាន​បន្សល់​ទុក​ឱ្យ​យើង សំខាន់​យើង​ចេះ​យក​មក​កែ​ច្នៃ ឱ្យ​បានជា​ប្រយោជន៍​ឬ​អត់?សូម​បងប្អូន អាច​មក​មើល​ការ​ផលិត​របស់ខ្ញុំ​គ្រប់ពេល ។ សព្វថ្ងៃ​ខ្វះ​តែ​ដើមទុន​ទេ​ហើយ​ការ​គាំទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ