ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន និង​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់​អា.វុធ​ចំនួន​៤​ដើម ​និង​គ្រាប់​មួយ​​ចំនួន​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាវុធ​ខ្លី​ចំនួន​៤​ដើម​ត្រូវ​បាន​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន និង​ប្រជាពលរដ្ឋស្ម័គ្រចិត្ត​យក​ប្រគល់​ជូន​ដល់​សមត្ថកិច្ច​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និងនគរ​បាល​ការិយាល័យ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អាវុធ​ខ្លី​ចំនួន​៤​ដើម​ត្រូវ​បាន​តំណាង​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន និង​ប្រជាពលរដ្ឋស្ម័គ្រចិត្ត​យក​ប្រគល់​ជូន​ដល់​សមត្ថកិច្ច​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ និងនគរ​បាល​ការិយាល័យ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រក្សា​ទុក​នៅ​ទីកន្លែង​មាន​សុវត្ថិភាព​។

តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សែ​ម គ​ន្ធា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ,​បានអោយ​លោក​វរសេនីយ៍ទោ នួន សុខ​នី នាយការិយាល័យ​គ្រប់​គ្រង់​អាវុធ​ស្តីទី ដឹកនាំ​មន្ត្រី​នគរបាល​ចំនួន ០៦​នាក់ សហការ​ជាមួយ​មន្ត្រី​នគរបាល​ការិយាល័យ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចំនួន ០២​នាក់ បាន​ចុះ​ទទួល​អាវុធ​ចំនួន ០២​គោលដៅ​ដូច​ខាងក្រោម​៖

គោលដៅ​ទី​១ នៅ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន អាវុធ​ខ្លី​ចំនួន ០៣​ដើម និង​បង់​AK ០១​បង់ រួម​មាន​៖ ១. ម៉ាក​PRAHA លេខ​ប័ណ្ណ P-1460 និង​លេខ​អាវុធ Z513528 ,២. ម៉ាក​BERETTA លេខ​ប័ណ្ណ ខ​អ​.៧-០២៥៤២ និង​លេខ​អាវុធ PX00820 ,៣. ម៉ាក​K54 គ្មាន​លេខ​ប័ណ្ណ និង​លេខ​អាវុធ Cᴎ181,៤. បង់ AK ១​បង់ គ្រាប់​ចំនួន ១៦​គ្រាប់​។ គោលដៅ​ទី​២ នៅ​បុរី​ប៉េង​ហួត​បឹង​ស្នារ អាវុធ​ខ្លី​ចំនួន ០១​ដើម រួម​មាន​៖

១. ម៉ាក​CF98-9 លេខ​ប័ណ្ណ ប​.​គ ០៧៨១១ និង​លេខ​អាវុធ 007257 08 236​។ ក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ទោ នួន សុខ​នី តាង​នាម​លោក​ឧត្តមសេនីយ៍ទោ សែ​ម គ​ន្ធា បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ ជូន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ដើម្បី​រក្សា​ទុក​ទីកន្លែង​មាន​សុវត្ថិភាព​។​លោក​បាន​ចាត់​ទុក​កាយវិការ​ដ៏​ល្អ​នេះ គឺជា​គំរូ​ដ៏​ល្អ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​។

ទន្ទឹម​និង​នោះ​ដែរ នាយកដ្ឋាន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​អាវុធ​លាក់​ទុក​ខុសច្បាប់ សូម​ប្រញាប់​យក​មក​ប្រគល់​ជូន​កម្លាំង​មាន​សមត្ថកិច្ច ដើម្បី​គ្រប់គ្រង​ជៀសវាង​ប្រ​ឈប​នឹង​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ