ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​កម្ពុ​ជានា​ពេល​នេះ​ទេ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ មិនមែន​ជា​រឿង​ថ្មី​សម្រាប់​កម្ពុ​ជានា​ពេល​នេះ​ទេ ច្បាប់​ស្តី​ពី​ដក​សញ្ជាតិ​ក៏​មាននៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ មិនមែន​ជា​រឿង​ថ្មី​សម្រាប់​កម្ពុ​ជានា​ពេល​នេះ​ទេ ច្បាប់​ស្តី​ពី​ដក​សញ្ជាតិ​ក៏​មាននៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ ។

សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​សរសេរ​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៥​ យ៉ាង​ដូច្នេះ​ថា​​ «ខ្ញុំ​ទើប​រក​ឃើញ​ឯកសារ​ច្បាប់​ចំនួន​ពីរ​ស្តី​ពី​ការ «​ដក​/​បាត់​សញ្ជាតិ​ខ្មែរ​» ចំពោះ​ជន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្តិ​ទ​ង្វើ​បំផ្លាញ​ប្រយោជន៍​ជាតិ​» ។

សម្តេច​តេ​ជោ​ក៏​បាន​បង្ហាញ​ឯកសារ​ចំនួន​២ ដែល​បង្ហាញ​ពី​ចំណាត់ការ​តាម​ផ្លូវច្បាប់​អំពី​ការ​ដកហូត​សញ្ជាតិ​ខ្មែរ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​។ សម្តេច​បាន​លើក​ឡើង​ថា​៖ ទី​១-​ព្រះរាជក្រម​ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​បាត់​សញ្ជាតិ​ខ្មែរ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​១៩៦៨​។ ទី​២-ក្រមរដ្ឋប្បវេណី មាត្រា​២៥-​ស្នួ​ន (​ដកស្រង់​ចេញពី​ព្រះរាជក្រម​លេខ ៣៩៧ ន​.​ស​.២៦-១០-៥៩) ឆ្នាំ​១៩៦៧​។

លើស​ពី​នេះ ​មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ យោង​តាម​ព័ត៌មាន​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ប្រមាណ​១៥០​ប្រទេស មានច្បាប់​ដក​សញ្ជាតិ មិនមែន​មាន​តែ​ខ្មែរ​នោះ​ទេ ក្នុង​នោះ​ប្រទេស​និ​មួយ​ៗ​អាច​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្លួន ដោយ​ផ្អែក​លើ​ហេតុផល​៖ បំផ្លាញ​ផលប្រយោជន​ជាតិ​, ភាព​មិន​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ ការ​គំរាមកំហែង​សន្តិសុខ​ជាតិ ឬ​បទល្មើស​ដែល​ទាក់ទង​នឹង​ភេរវកម្ម​។

ព្រះរាជក្រម ឆ្នាំ​១៩៦៨ ច្បាប់​ស្តី​ពី​ការ​បាត់​សញ្ញា​តិ​ខ្មែរ ក្នុង​មាត្រា​មួយ បាន​ចែង​ថា «​អាច​បាត់​សញ្ញា​តិ​ខ្មែរ ខ្មែរ​ណា​ដែល​តុលាការ​បាន​កាត់ទោស​យ៉ាងតិច​ត្រឹម​ទោសឧក្រិដ្ឋ​ថ្នាក់​ទី​១ ពី​បទ​វិ​ទ្ធ​ស្សនា ក្បត់ជាតិ​ឬ​ប្រទូសរ៉ាយ​នឹង​ការ​សុខសាន្ត​ខាងក្នុង ឬ​ខាងក្រៅ​រដ្ឋ​»​។

ក្រមរដ្ឋប្បវេណី ឆ្នាំ​១៩៦៧ មាត្រា​២៥ ស្ទួន (​ចំណុច​៣) បាន​ថែ​ង​ថា «​ជនជាតិ​ខ្មែរ​ដែល​នៅ​បរទេស ហើយ​ប្រកែក​មិន​ព្រម​ចូល​មក ធ្វើ​ទាហាន​ក្នុង​កងទ័ព​ខ្មែរ​, ទាហាន​ខ្មែរ ដែលរ​ត់ទៅ​បរទេស​, ទោះបី​ក្នុង​ពេល​មាន​សន្តិភាព​ក៏​ដោយ និង​ជនជាតិ​ខ្មែរ​, ក្រោយ​ដែល​បាន​ប្រព្រឹត្ត​បទ​ប្រ​ទុ​ស្ស​រ៉ា​យ នឹង​សេចក្តីសុខ​សាន្ត ក្នុង​ព្រះ​នរ​គ និង​ក្រៅ​ព្រះ​នគរ​ហើយ រត់​ទៅ​ជ្រក​នឹង​បរទេស​ដើម្បី​នឹង​បន្តសកម្មភាព វិ​ទ្ធ​ស្សនា​តទៅ​ទៀត (​ដូច​ក្នុង​ឯកសារ​)»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ