ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​ជំហរ​ជា​ថ្មី​ជំរុញ​ថៃបង្ហាញ​សេចក្តី​ស្មោះត្រង់ដោយ​ទទួលយក​យុត្តាធិការ​របស់ ICJ​ក្នុង​រឿង​ព្រំដែន

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជា​ថ្មី​ម្តងទៀត កម្ពុជា​បាន​ប្រកាស​ជំហរ​ជំរុញ​ឱ្យ​ព្រះរាជាណាចក្រ​ថៃ បង្ហាញ​សេចក្តី​ស្មោះត្រង់ ដោយ​ទទួល យក​យុត្តាធិការ​របស់ ICJ ក្នុង​រឿង​ព្រំដែន​។ នេះ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស…

រាជធានី​ភ្នំពេញ​ ៖ ជា​ថ្មី​ម្តងទៀត កម្ពុជា​បាន​ប្រកាស​ជំហរ​ជំរុញ​ឱ្យ​ព្រះរាជាណាចក្រ​ថៃ បង្ហាញ​សេចក្តី​ស្មោះត្រង់ ដោយ​ទទួល យក​យុត្តាធិការ​របស់ ICJ ក្នុង​រឿង​ព្រំដែន​។ នេះ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​បទេស​នៅ​ថ្ងៃ​ទី​៤​កក្កដា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ថា ជំហាន​បែប​នេះ​គឺជា​ការ​អនុវត្ត​នូវ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន ក្រោម​ធម្មនុញ្ញ​ង្គការសហប្រជាជាតិ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ស្មោះស្ម័គ្រ​ក្នុង​ការ​សម្រេច បាន​នូវ​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ យុត្តិធម៌ និង​ដោយ​សន្តិវិធី ដែល​ជា​ការ​រួមចំណែក​ដល់​សន្តិភាព និង ស្ថិរភាព​យូរអង្វែង​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ និង​តំបន់​ទាំងមូល​។

ក្រសួងការបរទេស​កម្ពុជា​បាន​អះអាង​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ កម្ពុជា​មាន​បំណង​ប្រែក្លាយ​ព្រំដែន​រួម​ទៅ​ជា​តំបន់​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ អភិវឌ្ឍន៍ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រជាជន​ទាំង​ពីរ​។ តែ​ជាមួយ​គ្នា​នេះ កម្ពុជា​នឹង ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ដែល​ជា​សិទ្ធិ​ត្រូវ​បាន​ធានា​សម្រាប់ រដ្ឋ​អធិបតេយ្យ​ទាំងអស់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ហើយ​រំពឹង​ថា​ប្រទេស​ជិតខាង​របស់​ខ្លួន​ក៏​នឹង​ធ្វើ សកម្មភាព​ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​រួមរស់​ដោយ​សន្តិភាព​ផង​ដែរ​។

ក្រសួង​ការ​បទេស​កម្ពុជា​បាន​លើក​ឡើង​ថា​ការ​សម្រេចចិត្ត​របស់​កម្ពុជា​ក្នុង​ការ​បញ្ជូន​វិវាទ​ទៅ​តុលាការ ICJ គឺ​ស្រប​ទាំងស្រុង​ជាមួយ នឹង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។

ការ​សម្រេចចិត្ត​នេះ​គឺ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ដ៏ រឹង​មាំ ដោយសារ​តំបន់​វិវាទ​ទាំងនេះ​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​ទាំងស្រុង តាម​ការ​កំណត់​ដោយ​អនុសញ្ញា ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ រវាង​បារាំង និង​សៀម ហើយ​ដូចដែល​បាន​ឆ្លុះ​បញ្ចាំង​នៅ​លើ ផែនទី​ផលិត​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង​-​សៀម​។ ផែនទី​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់ និង​អនុម័ត រួម​គ្នា​ដោយ​ប្រទេស​ទាំង​ពីរ ហើយ​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ក្នុង MOU-2000 សម្រាប់​ជា​មូលដ្ឋាន​អនុវត្ត ការងារ​ខណ្ឌសីមា​ព្រំដែន​។

ក្រសួង​បាន​បញ្ជាក់​ថា​ សំណើ​របស់​កម្ពុជា​ទៅ​កាន់ ICJ ដែល​ជា​ស្ថាប័ន​តុលាការ​ចម្បង​របស់​អង្គការ​សកម​ជា ប្រជាជាតិ មិន​គួរ​ត្រូវ​បាន​យល់​ខុស​ថា​ជា​អំពើ​អរិភាព ឬ​ការ​បង្កហេតុ​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​គឺជា​ផោន ការ​តាម​សន្តិវិធី ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ស្របច្បាប់ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោយ ឥត​ងាករេ​របស់​កម្ពុជា​ចំពោះ​ច្បាប់​អន្តរជាតិ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់​។

សមាជិកអាស៊ាន​ផ្សេង​ទៀត ដូច​ជា​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី (២០០២) និង​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី (២០០៨) ក៏​បាន​ងាក​ទៅ​រក ICJ ដើម្បី​ដោះស្រាយ​ជម្លោះទឹកដី​របស់​គេ​ដោយ​ជោគជ័យ និង​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក​។ កម្ពុជា​នៅ​តែ​បើកចំហ​ចំពោះ​យន្តការ​ទ្វេភាគី ដែល​មាន​ស្រាប់​សម្រាប់​ការ​ដោះស្រាយ​ផ្នែក ដែល​នៅ​សេសសល់​នៃ​ព្រំដែន​ស្រប​តាម​ច្បាប់​អន្តរជាតិ លើកលែងតែ​តំបន់​ជម្លោះ​ទាំង​បួន​ខាងលើ​។

សូម​ជម្រាប​ថា​នៅ​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលា​ម៉ោង​ប្រហែល ៥:៣០ នាទី​ព្រឹក កងកម្លាំង ប្រដាប់​អាវុធ​ថៃ​បាន​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប៉ុស្តិ៍​យោធា កម្ពុ​ជាមួយ​កន្លែង ស្ថិត​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ខ្សាន ខេត្តព្រះវិហារ​។ ទ​ង្វើ​ដោយ​គ្មាន ការ​បង្កហេតុ​ជា​មុន​នេះ បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ទាហាន​ខ្មែរ​មួយ​រូប​យ៉ាង​អាណោច​អធម​។

នៅ​ថ្ងៃ​បន្ទាប់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ការ​តវ៉ា​ជា​ផ្លូវការ ដោយ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​រំលោភ យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដែល​ជា​ទ​ង្វើ​មួយ​ផ្ទុយ​នឹង​ធម្ម​នុ អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​គោលការណ៍​ស្នូល​នៃ​ច្បាប់​អន្តរជាតិ​។ កម្ពុជា​បាន អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ និង​មិន​លម្អៀង​លើ​ឧបទ្ទវ​ហេតុនេះ ហើយ​ទាមទារ​ឱ្យ​មានការ ទទួលខុសត្រូវ និង​យុត្តិធម៌​សម្រាប់​ទាហាន​ដែល​បាន​ស្លាប់​។

នៅ​ចំពោះ​មុខការ​ប្រើប្រាស់​កម្លាំង​មិន​សម​ហេតុផល​នេះ កម្ពុជា​បាន​អនុវត្ត​ការ​អត់ធ្មត់ ជាទី​បំផុត និង​បាន​ចាត់វិធានការ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង រួម​ទាំង ការ​ឆ្លើយឆ្លង និង​ការ​ប្រាស្រ័យ​ទាក់ទង​នៅ​កម្រិត​រដ្ឋាភិបាល និង​យោធា​។ តែ​គួរ​ឲ្យ​សោកស្តាយ ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែម​ទៀត ដោយ​មាន​កំណើន​ការ​ដាក់​ពង្រាយ​កម្លាំងយោធា​ខាង​ភាគីថៃ ដែល​ជំរុញ​ឱ្យ​កម្ពុជា​ចាត់វិធានការ​ពារ​ខ្លួន​ជា​ចាំបាច់ សំដៅ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​យើង​បន្ថែម​ទៀត​ពួក​ម្ម​ជា​សកម្មភាព​ឯកតោភាគី​របស់​ប្រទេស​ថៃ រួម​មានការ​បិទ​ច្រកព្រំដែន​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ជា​មុន​ការ​ជីក​លេណដ្ឋាន​នៅ​ក្នុង​តំបន់​រសើប និង​ការ​គំរាមកំហែង​កាត់​សេវាកម្ម​ចាំបាច់​នានា ដូច​មាន ផ្តាច់​សេវា​អ៊ិ​ន​ធឺ​ណែ​ត ការ​ផ្គត់ផ្គង់​អគ្គី​ស​នី និង​ប្រេង បាន​បង្កើន​ភាព​តានតឹង​យ៉ាង​ខ្លាំង​។ បន្ថែម​បញ្ហា​ប្រឈម​ទាំងនេះ នៅ​មានការ​ជាប់​គាំង​ដ៏​យូរ​នូវ​ដំណើរការ​របស់​គណៈកម្មការ​ចំរុះ​ខណ្ឌសីមា ។

ព្រំដែន​គោក (JBC) ព្រោះតែ​ភាគី​ថៃ​មិន​ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​កម្ពុជា​ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ ម្តង​ហើយ​ម្តងទៀត ការ​ដែល​ភាគី​ថៃ​ទទូច​ទាមទារ​ប្រើប្រាស់​ផែនទី​ដែល​គួរ​ដោយ​ឯកតោភាគី ផ្ទុយ​នឹង ខ្លឹមសារ និង​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​2000 (MOU-2000) ដែល​ចែង​អំពី​ការ​ប្រើប្រាស់ ផែនទី​ផលិត​ដោយ​គណៈកម្មការ​ចំរុះ​បារាំង​-​សៀម និង​ការ​ប្រកាស​ចង់​ប្រើ​កម្លាំង​របស់​យោធា​ថៃ​ដើម្បី ដោះស្រាយ​តំបន់​ជម្លោះ​។ លើស​ពី​នេះ​ទៀត ភាព​តានតឹង​បច្ចុប្បន្ន​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្តោយ ព្រំដែន​អាច​នឹង​ក្លាយទៅជា​ការ​ផ្ទុះអាវុធ ដូចដែល​បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៨-២០១១​។ ក្នុង កាលៈទេសៈ​នេះ កម្ពុជា​បាន​សន្និដ្ឋាន​ថា យន្តការ​ទ្វេភាគី​លែង​មាន​លទ្ធភាព​ហើយ​ក្នុង​ការ​ដោះស្រាយ វិវាទ​លើ​ចំណុច​មួយ​ចំនួន​ដែល​អូស​បន្លាយ​យូរ​មក​ហើយ​។

ប្រភព​បន្ត​ថា ដោយ​មើលឃើញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍ និង​ដោយ​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ របស់​យើង​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ទៅ​ជា​ជម្លោះ​ពេញទំហឹង ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ ជីវិត​ប្រជាពលរដ្ឋ កម្ពុជា​បាន​សម្រេចចិត្ត​បញ្ជូន​បញ្ហា​ទាក់ទង​នឹង​តំបន់​ចំនួន​បួន​ដែល​មាន​ជម្លោះ​រ៉ាំ​រៃ និង​មិន​ទាន់​បាន​ដោះស្រាយ​គឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ កម្ពុជា​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​ស្នើ​ជំនួយ​ពី​យន្តការ​ច្បាប់ មិន​លម្អៀង​នេះ គឺជា​ផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព និង​សន្តិភាព​បំផុត​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ និង​យូរ​ង្វែ​ង​។

សូម​ជម្រាប​ដែល​ថា​នៅ​ថ្ងៃ​ទី ៦ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា បាន​ធ្វើការ​អញ្ជើញ​ជា​ផ្លូវការ​ទៅ​កាន់​សម​ភាគី​ថៃ ដើម្បី​រួម​គ្នា​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ICJ ។ ការ​អញ្ជើញ​នេះ​ត្រូវ​បាន​ធ្វើ​ជា​ថ្មី​ម្តងទៀត នៅ​ក្នុង​កិច្ចប្រជុំ​គណកម្មការ​ចំរុះ​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី ១៤ ដល់ ១៥ ខែមិថុនា ឆ្នាំ ២០២៥​។ រហូត​មក​ដល់ ពេល​នេះ មិន​ទាន់​មានការ​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​ភាគី​ថៃ​នៅឡើយ
ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ