ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូសាលាស្រុកមណ្ឌលសីមាបាននាំយកថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគជូនកងកម្លាំងឈរជើងព្រំដែនកម្ពុជា ថៃ

2 ថ្ងៃ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ លោក សុខ ភិ​រម្យ អភិបាល នៃ​គណ​អភិបាលស្រុក​មណ្ឌល​សីមា…

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ លោក សុខ ភិ​រម្យ អភិបាល នៃ​គណ​អភិបាលស្រុក​មណ្ឌល​សីមា បាន​នាំ​យក​ថ្នាំពេទ្យ រួម​ទាំង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ឧបត្ថម្ភ ជូន​ដល់​កងកម្លាំង នៃ​ទីបញ្ជាការ​ផ្នែក​សឹក​រង​មណ្ឌល​សីមា និង​កងវរសេនាតូច​លេខ​៣៣៧ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង ដែល កំពុង​ឈរជើង​នៅ​ជួរ​មុខ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ ខេត្តកោះកុង ។ នេះ​បើ​យោង​តាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​បង្ហោះ​នា​មុន​នេះ ។

ជំនួស​មុខ​អោយ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៅ​ជួរ​មុខ​ក្នុងភូមិ​សាស្ត្រ​អង្គភាព​ទទួលខុសត្រូវ​ទាំងអស់ លោក​វរសេនីយ៍ទោ សូ ស​វ៉ា​ត មេបញ្ជាការ​ផ្នែក​សឹក​រង​មណ្ឌល​សីមា និង​លោក​វរសេនីយ៍ត្រី ស៊ុម ខន មេបញ្ជាការ​កងវរសេនាតូច​លេខ​៣៣៧ តំណាង​លោក ឧត្តមសេនីយ៍ត្រី ជួន សុ​ភ័​ក្រ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង បាន​សម្ដែង​នៅ​ភាព​រីករាយ​យ៉ាង​ក្រៃ​លែង ដោយ​ឃើញ​ពីរ​ការ​យកចិត្តទុកដាក់​របស់​បងប្អូន​ប្រជាពលរដ្ឋ តែងតែបាន​ឧបត្ថម្ភ​គាំទ្រ​ដល់​កងកម្លាំង​ឈរជើង​ការពារ​អធិបតេយ្យភាព​បូ​រណ​:​ភាព​ទឹកដី ។ នេះ​សបញ្ជាក់​អោយ​ឃើញ​ពីរ​ទឹកចិត្ត​របស់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​បាន​ចូលរួម​ចំណែក​ចែក​ក្តី​ស្រលាញ់ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ជា​និច្ច ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ។

លោក​មេបញ្ជាការ​កងឯកភាព​ទាំង​ពីរ សូម​គោរព​ជូនពរ ដល់​លោក អភិបាលស្រុក មណ្ឌល​សីមា និង​មន្ត្រី​ក្រោម​ឱវាទ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៍​មាន​តម្លៃ នាំ​យក​យក​នូវ​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​កងកម្លាំង​ឈរជើង​ជួរ​មុខ នា​ពេល​នេះ សូម​មាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន រក​ទទួលទាន​មានបាន ប្រាជ្ញា​ជ្រះថ្លា​វៀងវៃ និង​ជួប​នូវ​ពុទ្ធ​ពរ​ទាំងឡាយ​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ