ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ព្រែក​តា​អឹ​ម​ទ្រុឌទ្រោម​ ត្រូវ​បាន​មន្ទីរ​សាធារណការ​ជួសជុល​ហើយ​

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ស្ពាន​ព្រែក​តា​អឹ​ម ចាស់​ទ្រុត​ទ្រោម​ហើយ​បាក់​ស្រុត​នោះ​ត្រូវ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ន​ខេត្តស្វាយរៀងជួសជុល​វិញ​ហើយ​ ។​ បើ​តាម​លោក​យន់ រស្មី ប្រធាន​មន្ទីរ សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា​២០២៥​នេះ​ថា…

ខេត្តស្វាយរៀង ​៖​ ស្ពាន​ព្រែក​តា​អឹ​ម ចាស់​ទ្រុត​ទ្រោម​ហើយ​បាក់​ស្រុត​នោះ​ត្រូវ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ន​ខេត្តស្វាយរៀងជួសជុល​វិញ​ហើយ​ ។​

បើ​តាម​លោក​យន់ រស្មី ប្រធាន​មន្ទីរ សាធារណៈការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤​មិថុនា​២០២៥​នេះ​ថា ស្ពាន​បេ​ឡេ​ព្រែក​តា​អឹ​ម មាន​ប្រវែង​២១​ម៉ែត្រ ក្រោយ​ពី​ស្ពាន​បេ​ឡេ​ព្រែក​តា​អឹ​ម​បាក់ មក​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ន​ខេត្តស្វាយរៀង​បាន​ឲ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ទៅ​ជួសជុល និង​បាន​រួច​ហើយ​នៅ​វេលា​ម៉ោង​១១​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​មិថុនា​នេះ ប្រជាពលរដ្ឋ​អាច​ធ្វើរ​ដំណើរ បាន​និង​រថយន្ត​ក៏​អាច​ធ្វើ​ចរាចរណ៍​ទៅ​មក​លើ​ស្ពាន​បេ​ឡេ​ព្រែក​តា​អឹ​ម​នេះ​បាន​វិញ​ហើយ​។​លោក​យន់​រស្មី បាន​បញ្ជាក់​ថា ការ​ជួសជុល​នេះ​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២​មិថុនា មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤​មិថុនា​នេះ​។​

លោក​បន្ត​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​ឃុំ​មេស​ថ្ង​ក ទទូច​ចង់បាន​ស្ពានថ្ម ជំនួស​ស្ពាន​បេ​ឡេ​ដោយ​បច្ចុប្បន្ន ស្ពាន​បេ​ឡេ​ព្រែក​តា​អឹ​ម កំពុង​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​និង​ព្រួយបារម្ភ​ខ្លាច​បាក់​ស្រុត​នៅ​ថ្ងៃ​ណាមួយ​នោះ មន្ទីរ​សាធារណៈការ​និង​ដឹ​កា​ជញ្ជូន​ខេត្ត​បាន​លើក​គម្រោង សាងសង់​ស្ពាន​ថ្មេ (​ស្ពានបេតុង​អា​មេ​) ជំនួស​ស្ពាន​បេ​ឡេ​នេះ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ហើយ​។​ចំពោះ​គម្រោង​សាងសង់​ស្ពាន​នេះ មន្ទីរ​បាន​ដាក់​គម្រោង​សំណើរ​ស្នើ​សុំ​ទៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​រួច​ហើយ ជា​លទ្ធផល គឺ​មិន​ទាន់​ទទួល​បាន​ថវិកា គឺ​បាន​ត្រឹម​ដាក់​ចូល​ក្នុង​ផែនការ​។​

សូម​រំលឹក​ផង​ដែរ ប្រជាពលរដ្ឋ​បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ចង់បាន​ស្ពានថ្ម ជំនួស​ស្ពាន​បេ​ឡេ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ឧសភា​២០២៥​នៅ​ឃុំ​មេស​ថ្ង​ក​ស្រុក​ច​ន្ទ្រា​។

បើ​តាម​បុរស់​ម្នាក់​រស់នៅ​ភូមិ​មេស​ថ្ង​ក​ឃុំ​មេស​ថ្ង​កបាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ប្រជាពលរដ្ឋ​ឃុំ​មេស​ថ្ង​ក បាន​ទទូច​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ពាក់​ព​ន្ធ័ មេត្តា​ចុះ​ពិនិត្យ ជួសជុល​ស្ពាន​បេ​ឡេ​ព្រែក​តា​អឹ​ម ស្ថិត​នៅ​ជិត​សាលាស្រុក​ច​ន្ទ្រា ដោយសារ​ផ្នែក​ខាងក្រោម​នៃ​ស្ពាន​ទ្រុឌទ្រោម​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារ​ម្ភៈ​ដោយសារ ផ្លូវ​១​ខ្សែ​នេះ​មាន​រថយន្ត​ធុន​ធំ​ៗ​ដឹក​ទំនិញ​ធ្ងន់​ធ្វើ​ចរាចរ​ណ៌ ទាំង​យប់​ទាំង​ថ្ងៃ បង្ក​ឲ្យ​រ​ក្បាល​ខ្ចៅ​របូត​របើក​របា​ដែក ន​និង​ទ្រុឌទ្រោម​ផ្នែក​ខាងក្រោម​យ៉ាង​ខ្លាំង​។​

ប្រភព​បាន​លើក​ឡើង​ថា ស្ពាន​បេ​ឡេ​នេះ មានការ​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ឯកឧត្តម​ម៉ឹង​សំ​ផ​ន បាន​ជួយ​យូ​មក​ហើយ​និង​បាន​ឲ្យ​អ្នកបច្ចេកទេស​មក​ពិនិត្យ​និង​ចាប់​ខ្ចៅ បា​ឡុ​ង ក៏​ប៉ុន្តែ​ដោយ​មាន​រថយន្ត​ដឹក​ទំនិញ ដឹក​ខ្សាច់​ថ្ម ធ្ងន់​ៗ បាន​តែ​កន្លះ​ខែ ទៅ​១​ខែ​ឬ​២​ខែ​យ៉ាង​យូ គឺ​ដាច់​ក្បាល​ខ្ចៅ​បា​ឡុ​ង​បណ្តាល​ឲ្រ​បើក​ក្បាល​ខ្ចៅ របើក​បន្ទះ​ដែក​ស្ពាន​ឡើង​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ដូច្នេះ​ប្រជាពលរដ្ឋ​ចង់បាន​ស្ពានថ្ម ជំនួស ស្ពាន​បេ​ឡេ​នេះ​វិញ​។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ស្ពាន​ព្រែក​តា​អឹ​ម នៅ​ក្នុង​ទីប្រជុំជន​ស្រុក​ច​ន្ទ្រា ដែល មាន​សាលារៀន ផ្សារ សាល​ស្រុក សាលាឃុំ​មណ្ឌល​សុខភាព អធិការដ្ឋាន​នគ​បាល​ស្រុក​។​ល​។ ហើយ​ស្ពាន​ព្រែក​តា​អឹ​ម​នៅ​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ ជា​ចំណងដៃ​សម្តេច​អគ្គ​មហា​សេ​បតី​តេ​ជោ​ហ៊ុន​សែន ផ្តល់​ជូន​ប្រជាពលរដ្ឋ​ស្រុក​ច​ន្ទ្រា​ធ្វើ​ដំណើរ ជា​ពិសេស​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ផ្សារ​ជី​ភូ មក​សាលាស្រុក​ច​ន្ទ្រា​និង​ឆ្ពោះទៅ​ឃុំ​សំរោង​ឃុំ​ទួ​ស​ស្តី​និង​ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា និង​ត​ភ្ជាប់​១​ខ្សែ​ទៀត​ចេញពី​សាលាស្រុក​ច​ន្ទ្រា​ទៅ​សង្កាត់​ប្រាសាទ​ក្រុង​បា​វិត​។​ដូច្នេះ​ស្ពាន​ព្រែក​តា​អឹ​ម​នេះ មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រើន ។

បច្ចុប្បន្ន​រថយន្ត​ធុន​ធំ​ជា​ច្រើន​ខ្លាច​បើកបរ​ពីលើ​ស្ពាន​ទៅ​បាក់​ស្រុត ធ្លាក់​រថយន្ត​គឺ​មិន​ហ៊ាន​បើកបរ​លើ​ស្ពាន​នេះ​ទេ បាន​បើក​វាង ហើយ​បាន​បំផ្លាញ​ផ្លូវលំ​១​ខ្សែ​នៅ​ក្បែ​នោះ​បាក់​ស្រុត​ខូច​អស់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នា​ង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ ។

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​ពាក់​ព​ន្ធ័ ក្រសួង​អភិវឌ្ឍ​ជនបទ និង​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​មេត្តា​ចុះ​មក​ពិនិត្យ​និង​ជួសជុល​ស្ពាន​និង​ផ្លូវលំ​១​ខ្សែ ជា​ផ្លូវ​បេតុង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ស្រួល​ផង​។​និង​សាងសង់​ស្ពានថ្ម នៅ​ព្រែក​តា​អឹ​ម ជំនួស​ស្ពាន​បេ​ឡេ​ដែល​កំពុង​ស្រុត​ទ្រុឌទ្រោម ហើយ​ការ​អំពាវនាវ​បាន​តែ​១​ថ្ងៃ​ស្ពាន​ព្រែក​តា​អឹ​ម​ត្រូវ​បាក់​ស្រុត បច្ចុប្បន្ន​បាន​ជួសជុល​វិញ​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ