ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ថ្នាក់ឧត្តម​សិក្សា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់ និង​បណ្តុះបណ្តាល​ដល់​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា​គ្រឹះ ស្ថាន​ឧត្តម​សិក្សា​សហការ​ជាមួយ​ក្រសួង​ចំនួន​ពីរ បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​មនុ ស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ថ្នាក់ឧត្តម​សិក្សា ។ ការ​បង្កើត​ម​ជ្ឍ​មណ្ឌល​នេះ​ត្រូវ​បាន​លោក​បណ្ឌិតសភា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់ និង​បណ្តុះបណ្តាល​ដល់​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា​គ្រឹះ ស្ថាន​ឧត្តម​សិក្សា​សហការ​ជាមួយ​ក្រសួង​ចំនួន​ពីរ បាន​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​មនុ ស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​ថ្នាក់ឧត្តម​សិក្សា ។

ការ​បង្កើត​ម​ជ្ឍ​មណ្ឌល​នេះ​ត្រូវ​បាន​លោក​បណ្ឌិតសភា ចា​រ្យ ហង់​ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ក្រោយ​ពិធី​ចុះហត្ថលេខា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ ២០១៨ យ៉ាង​ដូច្នេះ​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ ដើម្បី​ចូលរួម​លើ​កម្ពស់​ដល់​អ្នក​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​រឿង​ប្រវត្តិសាស្ត្រ ប្រវត្តិ​សិល្បៈ​ខ្មែរ សង្គមវិទ្យា​ក៏​ដូច​ជា វិទ្យាសាស្ត្រ​ផ្សេង​ៗ​ទៀត ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា មជ្ឈមណ្ឌល​នេះ​នឹង​ធ្វើការ​បណ្តុះបណ្តាល​ដល់​ឧត្តម​សិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​ផង​ដែរ​ដែល​សិក្សា​លើ​មុខ​វិជ្ជា​សង្គម ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​កន្លង​មកនេះ​យើង​បាន​វិនិយោគ​ច្រើន​ខាង​ផ្នែក​វិទ្យាសាស្ត្រ​អី​ញ្ចឹ​ង​យើង​មានការ​បង្កើត​អាគា​វិទ្យាសាស្ត្រ​ថ្មី នៅ​សាល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អគារ​វិទ្យាសាស្ត្រ​ថ្មី​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏​ដូច​ជា ការ​វិនិយោគ​ក្នុង​គម្រោង​ផ្សេង​ៗ​ទៅ​លើ​បន្ទប់ពិសោធន៍​ទៅ​លើ​អគារ​ខាង​ផ្នែក​វិទ្យាសាស្ត្រ និង​វិស្វកម្ម ជាដើម ។ ទន្ទឹម​នឹង​នេះ​យើង​ក៏​ត្រូវការ​អ្នកឯកទេស​ខាង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​មាន​ដូច​ជា អក្សរសិល្ប៍ ភាសា ប្រវត្តិសាស្ត្រ​ភូមិវិទ្យា​ទស្សនវិជ្ជា​ដែល​ផ្តល់​ជា​សញ្ញាណ​វិជ្ជមាន​មួយ​ក្នុង​កា​រលើ​កម្ពស់​អត្ដសញ្ញាណ​ជាតិ វប្បធម៌​ជាតិ​ជាដើម​» ។

ជាមួយ​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​អ្នក​ស្រាវជ្រាវ​ច្រើន​ដែរ នេះ​អាច​ជា​ឱកាស​មួយ​លើកទឹកចិត្ត​ឲ្យ​សិស្ស​យើង​មិន​ត្រឹមតែ​រៀន​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ឲ្យ​មានគុណ​ភាព ហើយ​បន្ត​ការ​សិក្សា​ទៀត​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅប្រទេស ។ លោក​បណ្ឌិត​សភាចា​រ្យ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​ថា​កិច្ចព្រមព្រៀង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​នឹង​ក្លាយ​ទៅ​គោលការណ៍​សម្រាប់​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ ។

ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ គឺជា​ព្រឹ​ត្ត​ការណ៍​មួយ​ដែល​អនុញ្ញាត​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ពី​ជំហរ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​សហប្រតិបត្តិការ​គ្នា​ដែល​សបញ្ជាក់​ឱ្យ​ឃើញ​ថា ម​ជ្ឍ​មណ្ឌល​នឹង​មានដំណើរ​ការ​ល្អ​ក្នុង​ពេល​អនាគត ។ បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ម​ជ្ឍ​មណ្ឌល​នេះ​នឹង​ចាប់ផ្តើម​ដំណើរ​បន្ទាប់​ពី​ចុះហត្ថលេខា​តទៅ ហើយ​ម​ជ្ឃ​មណ្ឌល​នេះ​ក៏​ស្ថិត​ក្រោម​ការ​ផ្តល់​ជំនួយ​ពី​សហ​គម​អ៊ឺ​រ៉ុ​ប​មួយ​ចំនួន​ជា​មួ យ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

ចំណែក​លោកស្រី ភឿន ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើក​ឡើង​ថា​ការ​ចុះហត្ថលេខា​នេះ​ពិតជា​មាន​សារៈសំខាន់​ទោះបីជា​ឧត្តម​សិក្សា​សាស្ត្រ​ស្ថិត​នៅ​ក្រោម ក្រសួង​ផ្សេង​គ្នា​ក្តី ប៉ុន្តែ​អាច​ធ្វើការ​នៅ​ក្នុង​ប្រធានបទ​តែ​មួយ ។ លោកស្រី​បន្ត​ថា ក្នុង​សង្គម​មួយ​អាច​រីក​ចម្រើន​បាន​ទាល់​វិទ្យាសាស្ត្រ​ពីរ​ដើរ​ទន្ទឹម​គ្នា គឺ​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ។ ម​ជ្ឍ​មណ្ឌល​នេះ​នឹង​ធ្វើការ​សិក្សា​លើក​ប្រធានបទ​ផ្សេង​គ្នា​ផង​ដែរ ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ