ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ ភាគី​ថៃ​បិទ​បើក​តាម​តែ​​ទំនើងចិត្ត​របស់​ខ្លួន

9 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ យោង​តាម​ការ​ណែនាំមន្ត្រី​ស្ថាប័ន​មាន​សមត្ថកិច្ច​បម្រើ​ការងារ​នៅច្រក​​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​បង្ហាញ​ការ​ធុញទ្រាន់​នឹង​ភាគី​ថៃ ដែល​បើក​បិទ​របង​ព្រំដែន​តាមតែ​ទំនើង​ចិត្តជា​ឯកតោភាគី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ។ ទាក់ទិន​ទៅ​នឹង​ភាគី​ថៃ​បិទ​បើក​ច្រក​ទ្វារ​អន្តជាតិ​អូរ​ស្មាច់​ជា​ឯកតោភាគី​តាមតែ​ទំនើងចិត្តរបស់​ខ្លួន​នោះ…

ខេត្តឧត្តរមានជ័យ ៖ យោង​តាម​ការ​ណែនាំមន្ត្រី​ស្ថាប័ន​មាន​សមត្ថកិច្ច​បម្រើ​ការងារ​នៅច្រក​​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​បង្ហាញ​ការ​ធុញទ្រាន់​នឹង​ភាគី​ថៃ ដែល​បើក​បិទ​របង​ព្រំដែន​តាមតែ​ទំនើង​ចិត្តជា​ឯកតោភាគី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ។

ទាក់ទិន​ទៅ​នឹង​ភាគី​ថៃ​បិទ​បើក​ច្រក​ទ្វារ​អន្តជាតិ​អូរ​ស្មាច់​ជា​ឯកតោភាគី​តាមតែ​ទំនើងចិត្តរបស់​ខ្លួន​នោះ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​មិន​សប្បាយចិត្ត​ទេ ព្រោះ​ពួក​គាត់​មិន​ដែល​រស់​ក្រោម​ការ​ដកដង្ហើម​ពី​ប្រទេស​ថៃ​ឡើយ ទោះបី​បិទ​រហូត​ក៏​មិន​ខាតបង់​អី្វ​ដែរ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តឧត្តរមានជ័យ បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​រាជ​រដ្ឋ​ភិ​បាល ដែល​មិន​ឱ្យ​នាំ​បន្លែ ផ្លែ​ឈើ​ចូល​មក​ប្រទេស​កម្ពុជា ទុក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ឱកាស​ប្រកប​មុខរបរ​ដាំ​ដុះ​បន្លែ ផ្លែ​ឈើ​ក្នុងស្រុក​លក់​ដោះ​ដូ​ដើម្បី​ចិញ្ចឹមជីវិត ។

លោក បញ្ញា រិ​ទ្ធ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ បាន​និយាយ​ថា យោង​តាម​ទ​ង្វើ​របស់​ក្រុម​ទាហាន​ថៃ​នៅ​ច្រក​ទ្វារ​នេះ​គឺ​ពួក​គេ​ចង់​បិទ​ឬ​ចង់​បើក​ជា​ឯកតោភាគី ។ ដោយសារ​មានការ​ធុញទ្រាន់​នឹង​ទ​ង្វើ​នេះ ទើប​ខាង​កម្ពុជា​សម្រេចចិត្ត​បិទ​រហូត​តែ​ម្តង​ទៅ​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ។

លោក បញ្ញា រិ​ទ្ធ បាន​បញ្ជាក់​ថា ម៉ោង​នេះ​ថ្ងៃនេះ ទោះជា​ភាគ​គី​ថៃ​បើក​ក៏​កម្ពុជា​មិន​បើក​ដែរ ខាង​កម្ពុជា​រង់ចាំ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​សិន ទើប​បើក​ឲ្យ​ដំណើ​ការ​ឡើង​វិញ ។ ប៉ុន្តែ​សម្រាប់​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​នោះ សមត្ថកិច្ច​រួម​ទាំង​ក្រុម​អាជ្ញាធរ​រង់ចាំ​ទទួល​ជា​និច្ច ។

គួរ​រំឭក​ដែរ​ថា ខេត្តឧត្តរមានជ័យ​មាន​ច្រក​ទ្វារ​ចំនួន​៣ គឺ​ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​២ មាន​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងស្រុក​អន្លង់​វែង និង​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​នៅ​ក្រុង​សំរោង និង​ច្រក​តំបន់​ជប់​គគីរ ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ខាង​កម្ពុជា​បាន​សម្រេចចិត្ត​បិទ​ទាំង​៣​ច្រក​ទ្វារ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ