រាជធានីភ្នំពេញ ៖ ទោះបីជាមិនបញ្ចេញឈ្មោះលោក ថាក់ ស៊ីន ចំក្តី សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានព្រមានលាតត្រដាង អ្វីដែលអ្នកធ្លាប់ប្រាប់សម្តេចផ្ទាល់ រួមទាំងការប្រមាថព្រះមហាក្សត្រថៃ ផងដែរ ។
មានប្រសាសជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹក នៅទីទួលសុវត្ថិភាព វត្តពោធិ ៥០០០ដើម នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ជម្លោះនយោបាយនៅឯក្រុងបាងកក បានផ្ទេរជម្លោះព្រំដែននៅកម្ពុជា-ថៃ ។ អ្នកត្រូវយល់ថា មិនមែនកម្ពុជា ល្ងង់ថាមិនដឹងរឿងរបស់អ្នកឯងនោះទេ! ថ្ងៃស្អែកខ្ញុំ នឹងបកស្រាយជូនអ្នកឯង សូម្បីអ្នកឯង ដូរឧបនាយករដ្ឋមន្ត្រី ដែលជារដ្ឋមន្ត្រីមហាផ្ទៃ ក៏អ្នកឯង ផ្តាំមកខ្ញុំដែរ! អ្នកឯង! សូម្បីតែគ្នាឯងក្បត់ទៅហើយ តើជាមួយខ្ញុំ អ្នកឯង ហ៊ានក្បត់ទេ ? ច្បាស់ជាហ៊ានក្បត់ » ។
សម្តេចតេជោ បានលើកឡើងថា អ្នកត្រូវចាំ ថ្ងៃទី១៥ អ្នកឯងថា ត្រូវដូរអ្នកនោះចេញពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីយកក្រសួងមហាផ្ទៃ មកឲ្យបក្សភឿកថៃ កាន់។ សម្តេចតេជោ គូសបញ្ជាក់ថា ៖ «ខ្ញុំជម្រាបអ្នកឯង និងផ្តាំទៅអ្នកឯងថា ដូរគេ ប្រយ័ត្នគេដូរខ្លួនឯង ហើយអ្នកឯងរងចាំមើ ល ទៅនូវលទ្ធផល ហើយប្រសិនបើអ្នកឯងប្រហើន ខ្ញុំនិងលាតត្រដាងទាំងអស់ នូវអ្វី ដែលអ្នកឯងនិយាយជាមួយខ្ញុំ រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់អ្នកឯង» ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានលើកឡើងទៀតថា សូមឲ្យអ្នកឯង (ថាក់ ស៊ីន) សូមប្រដៅកូនអ្នកឯង! អ្នកឯង ក៏មានកូនធ្វើជានាយករដ្ឋមន្ត្រី ឯខ្ញុំក៏មានកូនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែអ្នកឯង កុំភាន់ច្រឡំឲ្យសោះជាមួយ ហ៊ុន សែន ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានអះអាងថា សម្តេចមិនបានជំពាក់គុណថៃ សូម្បីអ្វីមួយ ស្រាប់រឿងជាតិ និងជាតិ ជារឿងមួយ ប៉ុន្តែរឿងបុគ្គល ខ្ញុំអត់មានទេ។ ខ្ញុំអត់មានជំពាក់គុណអ្នកណា ឬថៃនោះទេ។ ប៉ុន្តែពួកក្រុមអ្នកឯង ជំពាក់គុណខ្ញុំ តែអ្វីដែលខ្ញុំចង់បាន គឺទំនាក់ទំនងស្មើភាព គ្មានការឈ្លានពានគ្នា គ្មានជ្រៀតជ្រែកគ្នា តែប៉ុណ្ណឹងទេ តើអ្នកយល់ទេ ? ហើយបើអ្នកឯង ចង់បានបន្ថែមអ្នកឯងឆ្លើយតប យប់ហ្នឹង ដើម្បី ខ្ញុំប្រមូលព័ត៌មាន វ៉ៃមួយចានចេញនៅថ្ងៃស្អែក ។
សម្តេចតេជោ បានលើកឡើងទៀតថា សម្តេចអាចពន្យាពេល ក្នុងការធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីនិយាយ ហើយយកពេល៤ទៅ៥ម៉ោង និយាយរឿងនេះ ហើយផ្សាយបន្តផ្ទាល់តែម្តង។ សម្តេចថា នៅថ្ងៃនេះ សម្តេចគ្រាន់តែបញ្ចេញព័ត៌មានបន្តិច ដើម្បីរងចាំការប្រតិកម្ម បែបណា នៅ យប់នេះ ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ «ខ្ញុំសូមជម្រាបថា អ្នកឯង (ថាក់ ស៊ីន ) បានមកស្នាក់នៅផ្ទះ ខ្ញុំរស់នៅផ្ទះខ្ញុំ ហើយអ្នកឯងបានពឹងពាក់អ្វីខ្លះ និយាយអ្វីខ្លះជាមួយខ្ញុំ។ សូម្បីតែជនជាតិខ្លួនឯងក្បត់ អីចឹងអ្នកឯងមិនខ្លាចក្បត់ជាមួយខ្ញុំទេ! ខ្ញុំយល់ដឹងរឿងនេះ អ្នកឯងគួរប្រ ដៅកូនរបស់អ្នកឯងទៅ ហើយកូនស្រីរបស់អ្នកឯង គួរតែត្រូវបានកុំប្រមាថអ្នកដទៃ ប៉ុន្តែអ្វីៗបានកើតឡើងទៅហើយ» ៕
ចែករំលែកព័តមាននេះ