ពន្លកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាពរបស់អ្នក ហើយត្រូវបានគេហៅថា «ប៉ូវកម្លាំងថ្លើម» ។ នេះជាការអះអាងរបស់អ្នកជំនាញជនជាតិចិន ។
ជាទូទៅ សាច់គោត្រូវបានគេចាត់ទុកថា ជាប្រភពដ៏ល្អនៃជាតិដែក ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារភាពស្លេកស្លាំង និងចិញ្ចឹមខួរក្បាល ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីសាច់គោក៏មានបន្លែ និងរុក្ខជាតិមួយចំនួន ដែលមានជាតិដែកខ្ពស់ ជាពិសេស «ពន្លកល្ពៅ» ដែលត្រូវបានចាត់ទុកថា មានជាតិដែកខ្ពស់ជាពិសេស ។
ពន្លកល្ពៅឆ្អិន 100 ក្រាម ផ្តល់ជាតិដែក 3.2 មីលីក្រាម ខណៈដែលសាច់គោ100 ក្រាមផ្តល់តែ 2.6 មីលីក្រាម ដែលបង្ហាញថា ពន្លកល្ពៅផ្តល់ជាតិដែកច្រើនជាងសាច់គោ ។
ជាមួយនឹងតម្លៃអាហារូបត្ថម្ភចម្រុះរបស់វា ពន្លកល្ពៅមានប្រយោជន៍ចំពោះសុខភាពរបស់អ្នកតាមវិធីជាច្រើន ពិសេសជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន ៕
ចែករំលែកព័តមាននេះ