ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជាង៨២ម៉ឺននាក់ ខ្ចីលុយធនាគាររកស៊ីខ្នាតតូច និងមធ្យម

11 ម៉ោង មុន

មនុស្ស​ជិត​១​លាន​នាក់​បាន​ខ្ចី​លុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​រកស៊ី​ខ្នាត​តូច និង​មធ្យម ដោយ​តំណាង​អោយ​ជិត​៤០​ភាគរយ​នៃ​កម្ចី​ទាំងអស់ ។ យោង​តាម​លិខិត​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា…

មនុស្ស​ជិត​១​លាន​នាក់​បាន​ខ្ចី​លុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​រកស៊ី​ខ្នាត​តូច និង​មធ្យម ដោយ​តំណាង​អោយ​ជិត​៤០​ភាគរយ​នៃ​កម្ចី​ទាំងអស់ ។

យោង​តាម​លិខិត​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ នា​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ បានអោយ​ដឹង​ថា មាន​កម្ចី​ជា​សហគ្រាស​ធន​តូច និង​មធ្យម​ចំនួន​ជាង ៨២​ម៉ឺន​នាក់ ហើយ​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​៨៥៣៣០ ពាន់​លាន​រៀល ឬ​ស្មើនឹង​ជាង ៣៦​ភាគរយ​នៃ​ឥណទាន​សរុប ។

នៅ​ក្នុង​លិខិត​នោះ សម្តេច​ក៏​បាន​បង្ហាញ​ពី​ឆ​ន្ទៈ​របស់​រាជរដ្ឋាភិបាល នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​សហគ្រាស​ធន់​តូច និង​មធ្យម​នៅ​កម្ពុជា​អោយ​កាន់តែ​មានការ​រីក​ចម្រើន ដើម្បី​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។

សម្តេច​ក៏​បាន​ណែនាំ​ដល់​សហគ្រាស​ធន់​តូច និង​មធ្យម អោយ​ក្តាប់​យក​ឱកាស​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​អោយ​ចាក​ចេញពី​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច ត្រឹម​បំណាច់​ឆ្នាំ​២០២៩​ខាង​មុខ​នេះ ហើយ​មិន​ត្រូវ​មានការ​ព្រួយបារម្ភ ឬ​ការ​ភ័យ​ខ្លាច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ