ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបានដូងក្រអូបរាប់ពាន់ផ្លែ គេចពន្ធពីថៃឆ្លងកាត់ព្រំដែនឡាវ ចូលមកខេត្តព្រះវិហារ តែត្រូវចាប់បាន

1 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ត្រី​បង្ក្រាប​បាន​ដូងក្រអូប​រាប់​ពាន់​ផ្លែ គេចពន្ធ​ពី​ថៃ​ឆ្លងកាត់​ព្រំដែន​ឡាវ ចូល​មក​ខេត្តព្រះវិហារ តែត្រូវចាប់បាន ។ នេះ​បើ​យោង​តាម មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៦…

ខេត្តព្រះវិហារ ៖ មន្ត្រី​បង្ក្រាប​បាន​ដូងក្រអូប​រាប់​ពាន់​ផ្លែ គេចពន្ធ​ពី​ថៃ​ឆ្លងកាត់​ព្រំដែន​ឡាវ ចូល​មក​ខេត្តព្រះវិហារ តែត្រូវចាប់បាន ។ នេះ​បើ​យោង​តាម មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ​បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែមិថុនា​នេះ ។

មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ បាន​បន្ត​ថា កម្លាំង​ចម្រុះ​ប្រឆាំង​បទល្មើស​រត់ពន្ធ រួម​មាន​មន្ត្រី​គយ​ខេត្តព្រះវិហារ សហការ​ជាមួយ​មន្ត្រី​គយ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​តំបន់​៥ សាខា​គយ និង​រដ្ឋាករ​ខេត្តកំពង់ធំ រួម​ទាំង​កងកម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស នាំ​ចូល​ទំនិញគេចពន្ធ បាន​ដោយ​ជោគជ័យ នៅ​ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​យ៉ាង​យកចិត្តទុកដាក់ ដោយ​កម្លាំង​ចម្រុះ​បាន​ឃាត់​រថយន្ត​ប្រភេទ​សាំ​យ៉ុ​ង​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 2A-2243 ។ តាម​រយៈ​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ក្រុមការងារ​បាន​រក​ឃើញ​ទំនិញគេចពន្ធ​ដូច​ខាងក្រោម ៖ ផ្លែ​ដូងក្រអូប​: ចំនួន​២,៨៥០​ផ្លែ ស្មើនឹង​ប្រមាណ​១,៥០០​គីឡូក្រាម​។ ទឹកដូង​ច្រក​ដប​: ចំនួន​២៨០​ដប ស្មើនឹង​ប្រមាណ ៤២០​លី​ត្រ ។ សាច់ដូង​: ចំនួន​២៤​គីឡូក្រាម ។

ក្រោយ​ការ​សាកសួរ និង​ស្រាវជ្រាវ​យ៉ាង​លម្អិត​ពី​មន្ត្រី​គយ​បាន​រក​ឃើញ​ថា ដូងក្រអូប​ទាំង​អស់នេះ ត្រូវ​បាន​លួច​នាំ​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​ប្រទេស​ឡាវ រួច​បន្ត​នាំ​ចូល​មក​កម្ពុជា​តាម​ទូក ដោយ​ឆ្លងកាត់​កំពង់ចម្លង​ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​គ្មាន​ឯកសារ​បង់ពន្ធ​នាំ​ចូល​ត្រឹមត្រូវ ដែល​ជា​បទល្មើស​គេចពន្ធ​ទាំងស្រុង ។

បច្ចុប្បន្ន​រថយន្ត និង​វត្ថុ​តាង​ដែល​ចាប់​បាន​ទាំងអស់ ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​សាលាស្រុក​ឆែប ដើម្បី​ធ្វើ​កំណត់ហេតុ​ល្មើស និង​បន្ត​នីតិវិធី​ស្រប​តាម​ច្បាប់​គយ​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ