រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់ខ្លួនរយះពេលពីរថ្ងៃមិនឃើញចេញពីបន្ទប់ ហើយម្ចាស់ផ្ទះជួលធំក្លិនស្អុយក៏បានអើតមើលឃើញដេកស្លាប់នៅក្នុងបន្ទប់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២៦ខែមិថុនាឆ្នាំ ២០២៥នៅបន្ទប់ជួលលេខ៤ ផ្ទះលេខ៤៨០ ផ្លូវបេតុង
ក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខេង ហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ និងស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុខាងលើ។
តាមម្ចាស់ផ្ទះជួលបានអោយដឹងថា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានត្រឡប់មកពីធ្វើសំណង់វិញហើយចូលទៅក្នុងបន្ទប់ក៏បាត់ដំណឹងរហូតដោយពុំមាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។លុះដល់វេលាម៉ោងប្រហែល១២ និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ គាត់ក៏បានដើរកាត់បន្ទប់ជួលរបស់ជនរងគ្រោះមានធុំក្លិនស្អុយភាយមកក្រៅ លុះគោះទ្វារស្រែកហៅ គ្មានសម្លេងតប ដោយទ្វារដាក់គន្លឹះពីក្នុង ទើបឡើងអើតមើល ឃើញជនរងគ្រោះស្លាប់ហើមស្អុយរលួយបាត់ទៅហើយរួចក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋានដើម្បីរាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យ។
បន្ទាប់ពីត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានបានថា បុរសរូបនោះស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕






ចែករំលែកព័តមាននេះ