ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹក​ជំនន់​កំពុង​វា.យ​លុ.ក​ខ្លាំង​នៅ​ចិន​បណ្ដា​ល​ឱ្យ​ស្លា.ប់​៦​នាក់

7 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ មនុស្ស​៦​នាក់​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត​កួយ​ចូវ (Guizhou) ប្រទេស​ចិន​ ខណៈ​ដែល​​​មនុស្ស​ជាង​៨​ម៉ឺន​នាក់​​ត្រូវ​​​​ជម្លៀស​ខ្លួន​​ជា​បន្ទាន់​។ ​​ទឹក​ហូរ​ចាក់​ខ្លាំង​​​នៅ​ខេត្ត​ភាគ​ខាង​ត្បូងមួយ​​​នេះ​បង្ខំ​​ឱ្យ​អាជ្ញា​ធរ​​ចាត់​វិធាន​ការ​​ក្ដៅ​ជា​បន្ទាន់​​។ នៅ​ថ្ងៃ​ព្រ​ហស្បិ៍​នេះ ទូរ​ទស្សន៍​ចិន​ស៊ី​ស៊ី​ធី​វី (CCTV) ផ្សាយ​ថា​ទឹក​ជំនន់​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​មហា​សាល​បាន​ហូរ​ចាក់​ទៅ​លើ​តំបន់​រ៉ុង​ជាំង…

ទី​ក្រុង​ប៉េកាំង៖ មនុស្ស​៦​នាក់​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ខេត្ត​កួយ​ចូវ (Guizhou) ប្រទេស​ចិន​ ខណៈ​ដែល​​​មនុស្ស​ជាង​៨​ម៉ឺន​នាក់​​ត្រូវ​​​​ជម្លៀស​ខ្លួន​​ជា​បន្ទាន់​។ ​​ទឹក​ហូរ​ចាក់​ខ្លាំង​​​នៅ​ខេត្ត​ភាគ​ខាង​ត្បូងមួយ​​​នេះ​បង្ខំ​​ឱ្យ​អាជ្ញា​ធរ​​ចាត់​វិធាន​ការ​​ក្ដៅ​ជា​បន្ទាន់​​។ នៅ​ថ្ងៃ​ព្រ​ហស្បិ៍​នេះ ទូរ​ទស្សន៍​ចិន​ស៊ី​ស៊ី​ធី​វី (CCTV) ផ្សាយ​ថា​ទឹក​ជំនន់​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​មហា​សាល​បាន​ហូរ​ចាក់​ទៅ​លើ​តំបន់​រ៉ុង​ជាំង (Rongjiang)​ ខេត្ត​កួយ​ចូវ ​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។​

គិត​ត្រឹម​ម៉ោង​១១​ព្រឹក​មិញ​ អាជ្ញា​ធរ​ស្រង់​បាន​សាក​សព​ជន​រង​គ្រោះ​៦​នាក់។ តំបន់​ទំនាបនៅ​តែ​បន្ត​លិច​ទឹក​ដដែ​ល​ទេ​។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​នៅ​ទី​ក្រុង​មួយ​ចំនួន​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​​​​ជា​ហេតុ​ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរ​ណ៍​ ដាច់​ប្រ​ព័ន្ធ​ទំនាក់​ទំនង​ ឬ​មនុស្ស​ជាប់​ផុង​ទៅ​ណា​មិន​រួច​។ ​សម្រាប់​ពេល​នេះ ​ទឹក​​ជំនន់​ចាប់​ផ្ដើម​ស្រក​ទៅ​វិញ​នៅ​ក្រោម​កម្រិត​ប្រកាស​អាសន្ន​។​​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​ផ្សាយ​ថា​តារាង​បាល់​ទាត់​មួយ​នៅ​តំបន់​រ៉ុង​ជាំង​ត្រូវ​ទឹក​លិច​រហូត​ដល់​កម្ពស់​បី​ម៉ែត្រ​។ អ្នក​ខ្លះ​រស់​នៅ​ដល់​ជាន់​ទី​បី​ក៏​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​ផង​ដែរ​​។ ក្រឡេក​ទៅ​មើល​ខេត្ត​ក្វាង​ស៊ី​ (Guangxi) ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​កួយ​ចូវ​ក៏​កំពុង​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ផង​ដែរ​។ ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ស៊ីន​ហួ​បង្ហោះ​រូប​ដីល្បាប់​ហូរ​ចាក់​ទៅ​លើ​ផ្លូវ​នៃ​ទី​ក្រុង​ម៉ី​លីន (Meilin)​។

អាជ្ញា​ធរ​បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹក​នៅតាម​ដង​ទន្លេ​ និង​ស្ទឹង​ចំនួន​២០​ដែលហូរ​ខ្វាត់​ខ្វែង​កាត់​ខេត្ត​ក្វាង​ស៊ី​។ ហេតុ​ការណ៍​បាក់​ដី និង​ទឹក​ជំនន់​បាន​បំផ្លាញ​ប្រព័ន្ធ​គមនា​គមន៍​។ អាកាស​ធាតុ​កំពុង​ប្រែ​ប្រួល​មិន​ទៀង​ទាត់​នៅ​ប្រទេស​ចិន​។ ទន្ទឹម​នឹងតំបន់​ខ្លះ​មាន​ទឹក​ជំនន់​ដ៏​ល្ហ​ល្ហាច​បែប​នេះ តំបន់​ខ្លះ​​បែរ​ជា​​មាន​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង​​ទៅ​វិញ​។​

នៅ​សប្ដាហ៍​នេះ អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ព្រមានអំពី​​​ការ​ឡើង​កម្ដៅ​ដល់​កម្រិត​ខ្ពស់​លំដាប់​ទី​២​នៅ​រដ្ឋ​ធានី​ប៉េកាំង​។ កាល​ពី​សប្ដាហ៍​មុន​ ​មនុស្ស​រាប់​ម៉ឺន​នាក់​​នៅ​ខេត្ត​ហ៊ូណាន​ (Hunan) ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​កួយ​ចូវត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ទាំង​ប្រញាប់​ប្រញាល់​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​យ៉ាង​ឆាប់​រហ័ស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ