ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រៃសណីយ៍ ៖ មានការ​វាយប្រហារ​សាយ​ប័​រម​កលើ​វេ​ប​សាយ និង​ប្រព័ន្ធ​អន​ឡាញ​មួយ​ចំនួននៅកម្ពុជា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ជូនដំណឹង​ថា ក​.​ប​.​ទ​. បាន​សង្កេត​ឃើញ​មានការ​វាយប្រហារ​សាយ​ប័​រម​កលើ​វេ​ប​សាយ និង​ប្រព័ន្ធ​អន​ឡាញ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ការ​វាយប្រហារ​នោះ​រួម​មាន ការ​វាយប្រហារ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ជូនដំណឹង​ថា ក​.​ប​.​ទ​. បាន​សង្កេត​ឃើញ​មានការ​វាយប្រហារ​សាយ​ប័​រម​កលើ​វេ​ប​សាយ និង​ប្រព័ន្ធ​អន​ឡាញ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ការ​វាយប្រហារ​នោះ​រួម​មាន ការ​វាយប្រហារ Distribute Denial of Service (DDoS) ការ​វាយប្រហារ​លួច​ចូល​គ្រប់គ្រង​វិ​ប​សាយ និង​ការ​លួច​យក​គណនី​របស់​អ្នក​ប្រើប្រាស់ ឬ​អ្នកគ្រប់គ្រង​ប្រព័ន្ធ ។

ក​.​ប​.​ទ​. សូម​ក្រើនរម្លឹក និង​ជម្រាប​ជូន ក្រសួង​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និង​សាធារណជន​ទាំងអស់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​វាយប្រហារ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ នៃ​ប្រព័ន្ធ​ផ្តល់​សេវា​អន​ឡាញ​ប្រព័ន្ធ​ដែល​មាន​ព័ត៌មាន​សំខាន់​ៗ​ដែល​អាច​នាំ​ឱ្យ​លេច​ធ្លាយ និង​ការ​លួច​គ្រប់គ្រង​កាន់កាប់​គណនី​របស់​អ្នក​ប្រើប្រាស់ ឬ​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ឈាន​ដល់​ការ​លួច​ព័ត៌មាន ឬ​លួច​ចូល​គ្រប់គ្រង​ប្រព័ន្ធ​ជាដើម​។ សូម​ពង្រឹង​ការ​អនុវត្ត​វិធានការ​សន្តិសុខ​ដើម្បី​ការពារ​ប្រព័ន្ធ ការពារ​គណនី និង​ថ្នាល​ផ្តល់​សេវា​អន​ឡាញ តាម​រយៈ​ការ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចូល​ប្រើប្រាស់​គណនី​ពី​ឧបករណ៍​ផ្សេង​ៗ ប្រើប្រាស់​មុខងារ​សុវត្ថិភាព​ចាក់សោ​ពីរ​ជាន់ (Two-Factor Authentication) ត្រូវ​ប្រុង​ប្រយ័ត្ន រាល់​សារ និង​តំណ​ភ្ជាប់​ដែល​ទទួល​បាន​ពី​ប្រភព​ដែល​មិន​ស្គាល់ បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ពី​ការ​វាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​ព្យាយាម​ប៉ុនប៉ង​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ ឬ​សេវា​អន​ឡាញ ។

កន្លង​មក ក​.​ប​.​ទ​. តែងតែ​ផ្សព្វផ្សាយ​ជា​ប្រចាំ​ដល់​សារ​ធារ​ណ​ជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន​អំពី​ការ​វាយប្រហារ ឬ​និន្នាការ​ឆបោក​ថ្មី​តាម​រយៈ​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​ផ្សេង​ៗ​។ ចំពោះ​ព័​ត៌​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ប្រើប្រាស់​អាច​ស្វែង​យល់​បន្ថែម​ក្នុង​គេហទំព័រ​របស់ “​ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)” នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន នៃ ក​.​ប​.​ទ​. ដែល​មាន​គេហទំព័រ www.camcert.gov.kh ឬ​រាយការណ៍ ឬ​សុំ​ជំនួយ​ផ្នែក​បច្ចេកទេស​បន្ថែម តាម​រយៈ​អ៊ីមែល incident@camcert.gov.kh ឬ​ទូរ​សព្ទ​លេខ ០២៣ ៧២២ ៣៩១ / ០៧០ ៣៩៤ ៩១៨ / ០៩៩ ២៥៨ ៩៩៩​។

ក​.​ប​.​ទ​. សូម​អំពាវនាវ​សា​ជា​ថ្មី​ដល់ ក្រសួង​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និង​សាធារណជន​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​វាយប្រហារ​សាយ​ប័​រ​ដែល​កំពុង​តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ