រាជធានីភ្នំពេញ ៖ ដើមក្ងោកមួយដើមបានដួលរលំទាំងជំហរ ហើយសង្កត់លើម៉ូតូកង់បីមួយគ្រឿងហើយមែកបានវ៉ាត់បណ្ដាឲ្យដួលម៉ូតូ រងរបួសពីរនាក់ម្ដាយនិងកូន។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ០៣រសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ ស្ថិតតាមបណ្តោយផ្លូវលេខ ២៧១ ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដើមក្ងោកខាងលើមានទំហំធំជាងខ្លួនមនុស្សនោះចាស់តែមានមែកសាខាហើយពុកផុយគល់រលើងទាំងជំហ័រដោយពុំមានភ្លៀងខ្យល់ឡើយ។
តាមប្រភពព័ត៍មានបានអោយដឹងថា មុនកើតហេតុខណះពេល មេឃក្តៅហែងមានម៉ូតូកង់បីមួយគ្រឿងបានធ្វើដំណើរពីជើងទៅត្បូងហើយមកឈប់ចតក្រោមដើមក្ងោកខាងលើដើម្បីចាំម៉ូយ។ខណៈនោះស្រាប់តែដើមក្ងោកមួយដើមនោះបានដួលរលំសង្កត់លើដំបូងកង់បីផ្នែកខាងក្រោយបានរងការខូចខាតធ្ងន់ធ្ងរ។ ដោយឡែកអ្នកបើកម៉ូតូកង់បីពុំបណ្ដាឲ្យរងរបួសឡើយ។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីដើមក្ងោកបានដួលរលំមែកបានវ៉ាត់ទៅត្រូវម៉ូតូមួយគ្រឿងដួល បណ្ដាឲ្យស្ត្រីជាម្ដាយនិងកូនប្រុសតូចម្នាក់បានរងរបួសស្រាល។បន្ទាប់ពីកើតមានគ្រោះថ្នាក់អាជ្ញាធរនិងសមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍និងទាក់ទងទៅមន្ត្រីជំនាញផ្នែកសួនច្បារមកកាត់ដើមឈើនិងសម្រួលចរាចរណ៍ឡើងវិញ។ចំណែកម៉ូតូកង់បីបានរងការខូចខាតយកទៅជួសជុលដោយខ្លួនឯង៕









ចែករំលែកព័តមាននេះ