ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បាន​មង្គល​ជីវិត​លុះណាតែ​កុំ​ធ្វើបាប

5 ឆ្នាំ មុន

ដើម្បី​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ទទួល​នូវ​សិរី​សួស្តី ក្តី​សុខ​សុភមង្គល ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ឱ្យ​សត្វលោក​យល់​អំពី​ការ​អប់រំ​ផ្លូវចិត្ត ឱ្យ​វៀរ​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់ បង្ក​ភាព​វឹកវរ ក្នុង​សង្គម​ដែល​សុទ្ធតែ​កើត​ចេញ​មក​ពី​អំពើ​បាប ។ ដូច្នេះ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​ៗ​បាន​សម្រេច​នូវ​សិរី​សួស្តី​ដូច​គោលបំណង ចាំបាច់​ដោយ​ខានមិនបាន​ទាល់តែ​គ្រប់​គ្នា​ចៀសវាង​ពី​អំពើ​បាប​អកុសល…

ដើម្បី​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ទទួល​នូវ​សិរី​សួស្តី ក្តី​សុខ​សុភមង្គល ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ឱ្យ​សត្វលោក​យល់​អំពី​ការ​អប់រំ​ផ្លូវចិត្ត ឱ្យ​វៀរ​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់ បង្ក​ភាព​វឹកវរ ក្នុង​សង្គម​ដែល​សុទ្ធតែ​កើត​ចេញ​មក​ពី​អំពើ​បាប ។ ដូច្នេះ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​ៗ​បាន​សម្រេច​នូវ​សិរី​សួស្តី​ដូច​គោលបំណង ចាំបាច់​ដោយ​ខានមិនបាន​ទាល់តែ​គ្រប់​គ្នា​ចៀសវាង​ពី​អំពើ​បាប​អកុសល ។

អ្វី​ទៅ​ដែល​ហៅ​ថា​បាប តើ​មាន​ន័យ​ដូច​ម្តេច? បាប​មាន​ន័យ​ថា អំពើអាក្រក់ ឃោរឃៅ បៀតបៀន បង្ក​វិនាសកម្ម ដែល​នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍ អ្នក​ដទៃ ។ អំពើ​បាប​នេះ ដំបូង​កកើត​ឡើង​តួច​តាច​ទេ ដូច​ជា​ខ្ជិលច្រអូស មិន​ស្តាប់បង្គាប់​ឪពុក​ម្តាយ ដើរ​លេង​ប៉ោឡែ យូរ​ៗ​ទៅ​នឹង​ឈាន​ទៅ​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច​ប្រព្រឹត្ត​អបាយមុខ​ល្បែង​ពា​លា លួច ឆក់​ប្លន់ គេ​ជាដើម ។

អំពើ​ទាំងនេះ បាន​បំផ្លាញ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ព្រោះ​ហេតុ​ដូច្នោះ គ្រប់​គ្នា​ត្រូវ​រៀន​លះបង់ វៀរ​ចេញ​ដើម្បី​សេចក្តីសុខ​ខ្លួនឯង និង​សង្គម​ជាតិ​ក៏​ស្ងប់រម្ងាប់ មាន​សន្តិភាព ។

ព្រោះហេតុនោះ​បានជា​នៅ​ក្នុង​សៀវភៅ​មង្គល​ជីវិត​អ្នកប្រាជ្ញ​បាន​សរសេរ​ថា ដើម្បី​រស់នៅ​ក្នុង​សង្គម​គ្រួសារ​ក្តី ក្នុង​សង្គម​ជាតិ​ក្តី មាន​សិរី​សួស្តី មាន​សុភមង្គល លុះត្រាតែ​មនុស្ស​គ្រប់​គ្នា ជៀសវាង​អំពី​អំពើ​បាប ងាក​មក​ប្រព្រឹត្ត​សុចរិត​ទាំងអស់​គ្នា ។