ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​ករ​​ល្បុក​​តោ​​កម្ពុជា​​6​​នាក់​​ចេញ​​ទៅ​​សម្តែង​​នៅ​​ជប៉ុន

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កីឡាករ កីឡា​ការិនី​ល្បុក្ក​តោកម្ពុជា​ចំនួន៦​នាក់​ កាល​ពីថ្ងៃទ​ី​២៩ ​មិថុនា ​បាន​ចេញ​ដំណើរ​ទៅ​​​សម្ដែង​នៅ​ប្រទេស​ជប៉ុនក្នុង​ឱកាស​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៦០​នៃ​ទំនាក​់ទំនង​ការ​ទូត​​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងព្រះ​រា​ជា​ណា​ចក្រ​ជប៉ុន ។ លោកហុក ឈាង​គីម ​គ្រូបង្គោល​ប្រចាំ​សហ​ព័ន្ធកីឡា​ល្បុក្ក​តោក​ម្ពុជាដែល​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូកីឡា​ល្បុក្ក​​តោទៅ​សម្ដែងនៅ​ប្រទេស​ជប៉ុន​ឲ្យ​ដឹង​ថា ​កីឡា​ករ កីឡា​ការិនី​

រាជ​ធានីភ្នំពេញ ៖ កីឡាករ កីឡា​ការិនី​ល្បុក្ក​តោកម្ពុជា​ចំនួន៦​នាក់​ កាល​ពីថ្ងៃទ​ី​២៩ ​មិថុនា ​បាន​ចេញ​ដំណើរ​ទៅ​​​សម្ដែង​នៅ​ប្រទេស​ជប៉ុនក្នុង​ឱកាស​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៦០​នៃ​ទំនាក​់ទំនង​ការ​ទូត​​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងព្រះ​រា​ជា​ណា​ចក្រ​ជប៉ុន ។ លោកហុក ឈាង​គីម ​គ្រូបង្គោល​ប្រចាំ​សហ​ព័ន្ធកីឡា​ល្បុក្ក​តោក​ម្ពុជាដែល​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូកីឡា​ល្បុក្ក​​តោទៅ​សម្ដែងនៅ​ប្រទេស​ជប៉ុន​ឲ្យ​ដឹង​ថា ​កីឡា​ករ កីឡា​ការិនី​ដែ​ល​ចេញ​ទៅ​សម្ដែង​នា​ពេល​នេះ​មាន​ចំនួន​៦​នាក់ ក្នុងនោះ​កីឡា​ករ​៤នាក់ កីឡា​ការិនី​២​នាក់ ។

នេះជា​ការ​សម្ដែង​រួម​គ្នា​ជា​មួយក្បាច់​គុនបុរាណ​ជប៉ុន​ដើម្បី​អប​អរខួប​អនុស្សាវ​រីយ៍លើក​ទី៦០​នៃ​ទំនាក់​ទំនង​ការ​ទូត​រវា​ងព្រះ​រា​ជា​​ណា​ចក្រ​កម្ពុជា និង​ព្រះ​រាជា​ណាច​ក្រជ​ប៉ុន ។ លោកហុក ឈាងគីម ​បាន​បញ្ជាក់​ថា​ ការ​សម្ដែ​ងនេះ​មិនគ្រាន់​តែ​​ដើម្បី​​អប​អរ​ខួប​លើក​ទី​៦០​នៃ​ទំនា​ក់​ទំនង​ការ​ទូត​រវាង​​​កម្ពុជា-​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​បង្ហាញឲ្យ​ប្រជា​ជនជប៉ុន និង​សាកល​​លោក​បាន​ឃើញ​នូវ​​ក្បាច់គុន​បុរាណ​ខ្មែ​រ​ ដែល​ធ្លាប់មាន​ឈ្មោះ​ល្បីពី​អតីត​កាល​ ហើយ​ក៏​ជា​ក្បាច់​គុន​ដែល​ត្រៀម​ស្នើ​សុំ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិ​ភណ្ឌ​ពិភព​លោក​ផង​ដែរ ​។

លោក​បន្ត​ថា ​ការ​សម្ដែង​នោះ​គឺ​មាន​១២​វិញ្ញា​សា​សំខាន់ៗ​រួម​មានវិញ្ញាសា​ទ្វារ​មេ​គុន,​ ទ្វារ​មេ​គុន​បំបែ​ក​ទិស,​សម​យុទ្ធ​ខែល​ដំបង​ខ្លី​ភ្លោះ,ទ្វារ​​មេគុន​ដំបង​ខ្លី​ភ្លោះឆ្មា​ព្រៃ, សម​យុទ្ធ​ដាវ​ទោល,​ ទ្វារ​មេ​គុន​ដំបង​ខ្លា​ក្រាប, ទ្វារ​មេ​គុន​ស្នា​ដៃ​ខ្មែរ​អង្គរ,ក្បាច់​ការ​ពារ​ខ្លួន​របស់​កុមារ, សម​យុទ្ធ​ដាវ ​និង​​ដំបង​វែង,​ក្បាច់​ដំបង​ផ្កាឈូក​និង​ក្បាច់​ក្រមា, សម​យុទ្ធ​ដាវ​និងដំបង​នារី​, ក្បាច់​គុននារី​ម្នាក់​វាយ​បុរស​៣​នាក់ ។ លោក​​​សន្យា​ថា​ នឹង​ខិត​ខំ​យក​ចិត្តទុក​ដាក់ដឹក​នាំ​ការ​សម្ដែង​ឲ្យ​អស់​ពី​សម​ត្ថ​ភាព ដើម្បីលើ​ក​កម្ពស់កិត្យា​នុភាព​ក្បាច់​គុន​បុរាណ​ជាតិ​សាសន៍​​​យើង និង​ប្រទេស​ជាតិ​យើង​​ ។

លោក​សង្ឃឹម​ថា​ ការសម្ដែង​នាពេល​នោះ​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រនិង​ជោគ​ជ័យ​មិន​ខាន ។ ​គួរ​បញ្ជាក់​ថា រាល់ការ​ចំណាយ​ទាំងអស់​ក្នុង​ការ​ចេញទៅ​សម្ដែង​នៅ​ទី​ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ​របស់​គណៈ​ប្រតិភូ​ក្បាច់គុន​ល្បុក្ក​​​​តោ​​កម្ពុជា​ ​នា​ពេល​នេះទទួល​​បាន​​ការឧបត្ថម្ភ​ពីឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេ​ស​ជប៉ុន ៕