ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប្រកាស​លក់​សំបុត្រ​វគ្គ​ផ្តាច់ព្រ័ត្រ AFC Challenge League ហើយ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ដាក់​លក់​សំបុត្រ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ក្លិប​លំដាប់​ទី ៣ របស់​ទ្វីបអាស៊ី AFC Challenge League 2024/2025​។…

រាជធានី​ភ្នំពេញ ៖ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​ដាក់​លក់​សំបុត្រ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ក្លិប​លំដាប់​ទី ៣ របស់​ទ្វីបអាស៊ី AFC Challenge League 2024/2025​។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិបព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​ប្រកាស​ថា សំបុត្រ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Challenge League រវាង​ក្រុម​តំណាង​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ទល់​នឹង​ក្រុម​មក​ពី​ប្រទេស តួ​ក​មេ​នី​ស្ថាន FK Arkadag នឹង​ដាក់​លក់​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥ តទៅ​។

សម្រាប់​សំបុត្រ​ទស្សនា​នេះ នឹង​ដាក់​លក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផ្ទាល់ រួម​ទាំង​មាន​ដាក់​លក់​នៅ​លើ APP: PKR Svay Rieng និង​រោង​ភាពយន្ត LEGEND CINEMA សាខា Eden Garden ផង​ដែរ​។

តម្លៃ​សំបុត្រ​ទស្សនា​ចែក​ចេញ​ជា ៣ ផ្នែក​៖
-​ផ្នែក​ទី​១ (​ជាន់​ទី​១) Zone A មាន​តម្លៃ ៥.០០០​រៀល
-​ផ្នែក​ទី​២ (​ជាន់​ទី​២) Zone B មាន​តម្លៃ ៨.០០០​រៀល
-​ផ្នែក​ទី​៣ (​ជាន់​ទី​៣) Zone C មាន​តម្លៃ ៥.០០០​រៀល​។

ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​សំបុត្រ​ចូលរួម​ទស្សនាការ​ប្រកួត​នានា​របស់​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ជា​ពិសេស​ការ​ប្រកួត​ដ៏​សំខាន់​នា​ពេល​ខាង​មុខ រវាង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង FK Arkadag នា​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​៧​យប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សូម​ណែនាំ​ឱ្យ​បងប្អូន​ទាំងអស់​ដោ​ន
ឡូត App ផ្លូវការ​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង FC ឥឡូវនេះ​។

ការ​ដោ​ន​ឡូត និង​ប្រើប្រាស់ App របស់​ក្លិប នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ក្នុង​ការ​ទិញ​សំបុត្រ​តាម​អន​ឡាញ​បាន​យ៉ាង​ឆាប់រហ័ស នៅ​ពេល​ដែល​ក្លិប​ប្រកាស​ដាក់​លក់​សំបុត្រ​។ បងប្អូន​នឹង​មានឱកាស​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​ទទួល​បាន​សំបុត្រ ដើម្បី​ធានា​បាន​កៅអី​ល្អ​ក្នុង​ការ​ទស្សនាការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជស្វាយ​រៀង ដែល​ជា​ក្រុម​តំណាង​ឱ្យ​ប្រទេស​កម្ពុជា
បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ក្លិប​លំដាប់​ទី​៣​របស់​ទ្វីបអាស៊ី​AFC
Challenge League ក្រោយ​ពី​យកឈ្នះ​ក្លិបMadura United របស់​ឥណ្ឌូ​ណេ​សុ​ី​ក្នុង​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​៦​ទល់នឹង​៣​នៅ​ក្នុង​ការ​ប្រកួត​ទាំង​២​ជើង​គឺ​នៅ​ក្នុងទឹកដី​កម្ពុជា​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ឈ្នះ​៣-០ និងនៅ​ក្នុង​ទឹកដី​ឥណ្ឌូ​ណេ​សុ​ី​ស្មើគ្នា​៣-៣ ។ ដូច្នេះ​ព្រះខ័ន​រាជ​ស្វាយ​រៀង​គឺ​ត្រូវ​ឡើង​ប៉ះ​នឹង​ក្រុម FK Arkadag ដែល​ជា​ក្រុម​ខ្លាំង​មួយ​មក​ពី​ប្រទេស​តួ​កមេ​នី​ស្ថាន​។

FK Arkadag ទើបតែ​បង្កើតឡើង​បាន​ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ស្ថិតិ​ការ​ប្រកួត​របស់​ក្រុម​មួយ​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ដោយ​បានប្រមូល​ពាន​ស្ទើរតែ​ទាំងអស់ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​កីឡាករ​របស់​ក្រុម​មួយ​នេះ​មាន​កាយសម្បទា​រឹង​មាំ​ដូច​កីឡាករ​អឺរ៉ុប​អ៊ីចឹងខណៈ​ក្លិប​មួយ​នេះ​ក៏​ទទួល​បានការ​វិនិយោគ​ពី​អ្នកមាន​ធនធាន​(​សេដ្ឋី​)​ច្រើន​ផង​ដែរ​។

ទោះបី​យ៉ាងណា ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀងនៅ​តែ​មាន​សង្ឃឹម​ក្នុង​ការ​លើក​ពាន​មួយ​នេះ​ជាលើក​ដំបូង​ដោយសារ​ការ​ប្រកួត​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដែល​គេ​រំពឹង​ថា​នឹង​មាន​អ្នកគាំទ្រ
រាប់​មុ​ឺ​ន​នាក់ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នៅ​ថ្ងៃ​ទី​១០ ឧសភា ខាង​មុខ​នេះ សង្ឃឹម
ថា ហ្វេ​ន​ៗ​របស់​ក្លិប​បាល់ទាត់​ទាំងអស់ នឹង​ទៅចូលរួម​គាំទ្រ​ទាំងអស់​គ្នា ដើម្បី​ឱ្យ​ក្រុមបាល់ទាត់
ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​ប្រកួត​តតាំង​ជាមួយ​ក្រុម​ខ្លាំង FK Arkadag ដណ្ដើម​ឱ្យ​បាន​ពាន AFC Challenge League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ