ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​អន្តរ​ជាតិ​​​រាជ​​បុត្រ​​នៃ​​អា​ណា​​ចក្រ​​ខ្មែរ​​​កក្រើក​​សង្វៀន Beeline Arena

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​ការប្រកួត​​ប្រដាល់​​អន្តរ​ជាតិ​ដែលមាន​ឈ្មោះ​ថា ​«​រាជ​បុត្រ​នៃ​អាណា​ចក្រ​​ខ្មែរ​» ដែល​​រៀបចំ​ដោ​យ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​ ឧបត្ថម្ភ​ដោយ​ស្រា​បៀរ​​កម្ពុជា​នៅ​សង្វៀន​​Beeline Arena ជ្រោយ​ចង្វា កាលពី​ថ្ងៃ​សុក្រ​ទី​២៨ មិថុនា ​ត្រូវគេ​មើល​​ឃើញ​ថា ​មាន​ភាព​កក្រើក​​​ខ្លាំង​​ខុសពី​ខែមុន ​។ ជា​ពិសេស​ការ​ប្រកួត​រវាង​ផល សោភ័ណ្ឌ ​និងកីឡាករ​ចិន ​ដែល​ពុំ​មាន​ការ​ផ្សាយ​បន្ត​​ផ្ទាល់​នោះ ​បាន​ទទួល​ការ​កោត​សរ​សើរ​ជាងគេ ​

រាជ​ធានីភ្នំពេញ ​៖ ​ការប្រកួត​​ប្រដាល់​​អន្តរ​ជាតិ​ដែលមាន​ឈ្មោះ​ថា ​«​រាជ​បុត្រ​នៃ​អាណា​ចក្រ​​ខ្មែរ​» ដែល​​រៀបចំ​ដោ​យ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​ ឧបត្ថម្ភ​ដោយ​ស្រា​បៀរ​​កម្ពុជា​នៅ​សង្វៀន​​Beeline Arena ជ្រោយ​ចង្វា កាលពី​ថ្ងៃ​សុក្រ​ទី​២៨ មិថុនា ​ត្រូវគេ​មើល​​ឃើញ​ថា ​មាន​ភាព​កក្រើក​​​ខ្លាំង​​ខុសពី​ខែមុន ​។ ជា​ពិសេស​ការ​ប្រកួត​រវាង​ផល សោភ័ណ្ឌ ​និងកីឡាករ​ចិន ​ដែល​ពុំ​មាន​ការ​ផ្សាយ​បន្ត​​ផ្ទាល់​នោះ ​បាន​ទទួល​ការ​កោត​សរ​សើរ​ជាងគេ ​ដោយ​សារ​តែ​​គូ​​នេះ​មាន​សភាព​ចាញ់​ឈ្នះ​​​គ្នា​ដោយ​បច្ចេក​ទេស​ និង​ស្វិត​ស្វាញ​​បំផុត ។

កីឡាករ​ចាន់ រតនា ​គូ​ទី​១​ថ្វី​ដ្បិត​តែចាញ់​ កីឡា​ករ​បារាំង​Sebastien Billard ដោយ​ពិន្ទុ ប៉ុន្តែ​គេ​មិន​បាន​ទទួល​ការ​ស្តី​បន្ទោស​ពី​អ្នក​និយម​ទស្សនា​​កីឡា​ប្រដាល់​នោះ​ឡើយ ។ ​ផ្ទុយ​ទៅ​វិញ​​ពួកគេ​​បាន​រិះគន់​ពី​ការ​ផ្គូ​​ផ្គង​ឱ្យ​ចាន់​ រតនា ​ប៉ះ​ជា​មួយ​កីឡា​ករ​អឺរ៉ុប ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ និង​មាន​​ដៃ​ជើង​វែង​ៗ​ជាង​ខុស​គ្នា​ដាច់​ឆ្ងាយ គឺ​ជា​កត្តា​ចាញ់​ប្រៀប​របស់​កីឡា​ករ​កម្ពុជា ​។ ​​ចំពោះ​កីឡា​ករ​​​​ឯម ខ្លឹម​ខ្មៅ ​ក៏​ទទួល​រង​នូវការរិះ​គន់​​ច្រើន​ដែរ បើ​ទោះ​ជា​គេ​អាច​​ដណ្តើម​​បាន​លទ្ធ​ផល​​ឈ្នះ​ពិន្ទុ​លើ​កីឡា​ករ​អីុ​ស្រាអែល​Shuki​ ក៏​ដោយ​ ។ យោង​តា​ម​បទ​ពិសោធន៍ Shuki មិន​ដែល​​ឆ្លង​​ដល់​​ទឹក​ទី​៥​ឡើយ គ្រប់​ពេល​ដែល​គេមាន​មុខ​​ប្រកួត​ជា​មួយ​កីឡា​ករ​កម្ពុជា ​។

​អីុ​ចឹង​ហើយ​ទើប​ម្នាក់​ៗ​យល់​ថា​ ប្រសិន​បើ​​ឯ​ម ខ្លឹម​ខ្មៅ ​ប្រកួត​ដោយ​កុំ​ខ្លាច​គឺ​ប្រហែល​​​​ជាកីឡា​ករ​ Shuki ត្រូវ​ដួល​ភីង​​បាត់​ទៅហើយ​ក្នុងអំឡុង​​ទឹក​ទី​៣​និ​ង​ទី​
៤ ។ ​ទោះ​បី​យ៉ាងណា ​គូ​អន្តរជាតិ​​សម្រាប់ខែ​នេះ​អាច​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​​ Beeline Arena  ខុស​ពី​ខែមុន ​ដោយ​សូម្បី​តែ​កីឡា​ករ​​បរទេស​ដែលមាន​ប្រវត្តិ​ប្រកួត​មិន​ដែល​ឈ្នះ​ក៏​មាន​ការ​វា​យលុក​​អាច​ទទួល​យក​បាន​ដែរ ។ កែវ រំចង់ ​និងកីឡា​ករ​អី​ុ​តាលី​ Luca គឺ​ជា​គូ​អន្តរ​ជាតិ​ចុង​ក្រោយ​ ដែល​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ ហើយ​ក៏​ជាគូ​ដែល​មាន​សម្រែក​ហ៊ោកញ្ជ្រៀវ​ខ្ទរ​ពេញ​ទី​លាន​​ធ្វើ​ឱ្យ​​ព្រឹត្តិ​ការណ៍​​​រាជ​បុត្រ​នៃ​អាណាចក្រ​ខ្មែរ​លើ​រេញ​ Beeline Arena ជ្រោយ​ចង្វា​ កក្រើក​ហួស​ពីការ​ស្មាន ​។

គូ​នេះ​ ទទួល​សម្រែក​​គាំ​ទ្រ​ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ប្រកួត​ឌឺ​គ្នា​ទៅមក ខណៈ​ដែល​កីឡា​ករ​អីុ​តាលី ​ត្រូវ​កែង​ផង ​រន្ទះ​​ជើង​ផង ​និង​ម៉ាត់​​ផង​ពី​កែវ រំចង់ ​ក៏​ដូច​ជាមិន​ឈឺ​ ហើយ​ទប់​កែវ រំចង់ ​បាន​ដល់​ទឹក​ទី​៥ ​។ ​គូ​នេះ​​កីឡា​ករ​​កម្ពុជា​ឈ្នះ​ពិន្ទុ អីុចឹង​​ហើយ​​ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​​ការ​ប្រកួត​រវាង​កីឡា​ករ​ផល សោភ័ណ្ឌ និង​កីឡា​ករ​ចិន ArHua ក្លាយ​ជា​គូ​ដែល​ទទួល​បាន​ការ​កោត​សរ​សើរ​ច្រើន​ជាងគេ ​សម្រាប់​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយ​ស្វិត​ស្វាញ​ ។ តាំង​ពី​ដើម​ទឹក​​រហូត​ដល់​ចាញ់​ឈ្នះ​ ផល សោភ័ណ្ឌ ​​និង​កីឡា​ករ​ចិន ​​មាន​សកម្ម​ភាព​វាយ​សម្រុក​គ្នា​ឡើង​ញាក់​សាច់ ​ដោយ​ផល ​សោភ័ណ្ឌ ​ត្រូវគេ​មើល​​ឃើញ​ថា ​ផ្ងារ​ជើង​មិន​​តិច​ដង​នោះទេ​នៅ​លើ​សង្វៀន​ ។

យ៉ាងណា​ក៏​ដោយ​​ក្រោម​ការ​ប្រកួត​ដោយ​ប្រើ​ជំនាញ​ និងស្វិត​ស្វាញ ទើប​ផល​ សោភ័ណ្ឌ ​អាច​ធ្វើ​ឱ្យ​កីឡាករ​ចិន ​របួស​ជើង​ឆ្វេង​ធ្ងន់​ធ្ងរ ​ហើយ​បង្ខ​​ំ​ឱ្យគ្រូ​បង្វឹក​របស់​គេ ​ស្នើ​ឱ្យ​កូន​សិស្ស​ខ្លួន​សុំ​ចាញ់​កីឡាករ​កម្ពុជា ​នៅទឹក​​ទី​៣​ដោ​យ​មិន​នឹក​ស្មាន​ដល់ ៕