រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ១នៅប្រទេសម្ពុជា បានរៀបចំកម្មវិធីកីឡាបាល់ទាត់សម្រាប់បុគ្គលិករបស់ខ្លួន ដើម្បីឱ្យបុគ្គលិកមានពេលវេលាសម្រាប់ការហាត់ប្រាណ និងមានសុខភាពល្អ ហើយធ្វើឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធខ្លាំងឡើងជាងមុនរវាងបុគ្គលិកនៅក្នុងផ្នែកផ្សេងៗគ្នា។
កម្មវិធីប្រកួតបាល់ទាត់របស់បុគ្គលិក cellcardនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ មុថុនា ២០១៣ នៅតារាងបាល់ទាត់ខាងក្រោយអគារភ្នំពេញសេនធឺរ នៅតាមបណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោកកែវ ដារា ប្រធានផ្នែកប្រត្តិបតិការលក់នៃក្រុមហ៊ុន Cellcard និងជាអ្នកដឹកនាំកម្មវិធីប្រកួតកីឡាបាល់ទាត់ Cellcard Soccer Match បានឱ្យដឹងថា ជាទូទៅក្រៅពីការងារប្រចាំថ្ងៃ ក្រុមហ៊ុនCellard តែងតែរៀបចំកម្មវិធីផ្សេងៗ ដូចជាកម្មវិធីកីឡានៅពេលនេះជាដើម គឺដើម្បីជាការលើកទឹកចិត្តបុគ្គលិក។ កម្មវិធីប្រកួតកីឡាបាល់ទាត់រៀបចំដោយក្រុមហ៊ុន Cellcard នៅពេលនេះ គឺមានបុគ្គលិកទូទាំងប្រទេស និងគ្រប់ផ្នែកទាំងអស់ បានអញ្ជើញចូលរួមប្រកួត៕
ចែករំលែកព័តមាននេះ