ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ខួប​២៦​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​អង្គ​វត្ត​ក្នុង​បេតិកភណ្ឌ​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៤​ធ្នូ​នេះ​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៦​ការ​ដាក់​បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៨…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៤​ធ្នូ​នេះ​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៦​ការ​ដាក់​បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៨ ។

យោង​តាម​បណ្តាញ​សង្គម​មានឈ្មោះ ថា Royal du Cambodge ក្រុម​ប្រាសាទ​អង្គរ​ត្រូវ​បាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ​សហរដ្ឋអាមេរិក ក្រោម​ព្រះរាជ​តម្រិះ​ដ៏​ថ្លៃថ្លា និង​ឈ្លាសវៃ​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​ព្រះ​មហា​វីរក្សត្រ​ព្រះ​វររាជ​បិតា​ឯករាជ្យ​បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​ព្រះ​អង្គ​បាន​ធ្វើការ​អំពាវនាវ​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ​សុំ​ឲ្យ​ជួយ​ស្រោចស្រង់​ការពារ​ក្រុម​ប្រាសាទ​អង្គរ ។

ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នៃ​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ចាប់ពី​ថ្ងៃ​ទី​១២-១៣ ខែតុលា ឆ្នាំ​១៩៩៣ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ច​ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​អង្គរ​ត្រូវ​បាន​បង្កើត​ឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ