ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ពិត​! មាស ម៉ើ​ល លះបង់​ពី​អាជីព​ទៅ​ចាប់​យកមុខ​រប​អ្នក​រត់​តាក់ស៊ី​ជំនួស​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​វាយ​ដាក់​ទ្រុង មាស ម៉ើ​ល ការ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ជា​ច្រើន​ឆ្នាំ​មកនេះ មិន​មាន​អ្វី​ដែល​ល្អ​សម្រាប់​រូបគេ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​គេ​ឡើយ ដូច្នេះ​ប្រហែលជា​ផ្អាក​ឡើង​សង្វៀន​ប្រកួត​មួយ​រយៈ​សិន ហើយ​ចាប់​យកមុខ​រប​ជា​អ្ន​រត់​តាក់ស៊ី​ជំនួស​វិញ ក្រែងលោ​អាច​ជួយ​ធ្វើ​ឱ្យ​ជីវភាព​នៅ​ក្នុង​ក្រុម​គ្រួ​សារបាន​ធូរស្រាល​បន្តិច​។…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ប្រដាល់​វាយ​ដាក់​ទ្រុង មាស ម៉ើ​ល ការ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ជា​ច្រើន​ឆ្នាំ​មកនេះ មិន​មាន​អ្វី​ដែល​ល្អ​សម្រាប់​រូបគេ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​របស់​គេ​ឡើយ ដូច្នេះ​ប្រហែលជា​ផ្អាក​ឡើង​សង្វៀន​ប្រកួត​មួយ​រយៈ​សិន ហើយ​ចាប់​យកមុខ​រប​ជា​អ្ន​រត់​តាក់ស៊ី​ជំនួស​វិញ ក្រែងលោ​អាច​ជួយ​ធ្វើ​ឱ្យ​ជីវភាព​នៅ​ក្នុង​ក្រុម​គ្រួ​សារបាន​ធូរស្រាល​បន្តិច​។

កីឡាករ​ប្រដាល់​ដែល​មានស្រុក​កំណើត​មក​ពី​ខេត្តកំពង់ធំ​រូប​នេះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្បិ៍ ទី​១៣ ធ្នូ មកនេះ​ថា គេ​បាន​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​កីឡាប្រដាល់ វាយ​ដាក់​ទ្រុង​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ​។ ហើយ​ចាប់តាំងពី​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​អស់​រយៈពេល​ជិត​៧​ឆ្នាំ​មកនេះ គេ​ប្រកួត​បាន​៣២​ដង ក្នុង​នោះ​ចាញ់​ការ​ប្រកួត​ត្រឹមតែ​៣​ដង​ប៉ុណ្ណោះ​។

មាស ម៉ើ​ល បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​ក្រៅ​ស្រុក​តម្លៃ​ខ្លួន​ដែល​គេ​ទទួល​បាន​យ៉ាង​មិន​ក្រោម​២៥០០​ដុល្លារ​នោះ​ទេ​។ ប៉ុន្តែ​បើ​ប្រកួត​ក្នុងស្រុក​វិញ​នោះ បាន​ត្រឹមតែ​៣០០​ដុល្លារ​ប៉ុណ្ណោះ គ្រាន់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​ពេល​កាត់​ពន្ធ​រួច និង​ការ​ចំណាយ​ផ្សេង​ៗ​នៅ​សល់​ត្រឹមតែ​ជាង​១០០០​ដុល្លារ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​ទោះបីជា​តម្លៃ​ខ្លួន​ដែល​បាន​មក​ពី​ប្រកួត​ខ្ពស់​បន្តិច​មែន តែ​មិន​អាច​ជួយ​ធ្វើ​ឱ្យ​ជីវភាព​នៅ​ក្នុង​គ្រួសា​របស់​គេ​ធូរស្រាល​បាន​ឡើយ ព្រោះ​អី​យូ​ៗ​ទើបបាន​ឡើង​ប្រកួត​ម្ដង​។

មាស ម៉ើ​ល បាន​ប្រាប់​ថា សព្វថ្ងៃ​គេ​បាន​ខ្ចីប្រាក់​ពី​ធនាគារ​មក​ទិញ​រថយន្ត​មួយ​គ្រឿង ដើម្បី​រត់​តាក់ស៊ី ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះវិហារ​។ ជាមួយនឹង​ការ​ចាប់​យកមុខរ​បរជា​អ្ន​រត់​តាក់ស៊ី​នេះ​ទៀត គេ​រំពឹង​ថា នឹង​អាច​ជួយ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ក្នុង​ក្រុម​គ្រួ​សាបាន​ធូរស្រាល​ខ្លះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គ្មាន​អ្វី​ប្រែប្រួល​ទាល់តែ​សោះ មាន​ពេល​ខ្លះ​ដោយសារ​តែ​គ្មាន​ភ្ញៀវ​ដឹក ខាត​ចូល​ដើម​ក៏​មាន​ដែរ ព្រោះ​អី​តម្លៃ​សាំង​ឡើងថ្លៃ​ជាង​មុន គ្រាន់តែ​មុខរប​ជា​អ្នក​រត់​តាក់ស៊ី​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​មិនសូវ​ដាច់ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​។

កីឡាករ​ដែល​មាន​វ័យ​២៤​ឆ្នាំ​រូ​បន​នេះ បានឱ្យ​ដឹង​ទៀត​ថា តាម​ពិត​គេ​មិន​មាន​បំណង ដើរ​ចេញពី​អាជីព​កីឡាប្រដាល់​នេះ​រហូត​នោះ​ទេ បើ​មានឱកាស​ល្អ​គេ​នឹង​ឡើង​ប្រកួត​ម្ដងម្កាល​ដែរ ប៉ុន្តែ​បើសិនជា​មុខរប​រត់​តាក់ស៊ី​កាក់កប​ខ្លាំង​ប្រហែលជា​លែង​ជាន់​សង្វៀន​ប្រដាល់​រហូត​ក៏​ថា​បាន​ដែរ​។ មាស ម៉ើ​ល ក៏​មាន​ជាប់​ឈាមជ័រ​ជា​អ្នកកីឡា​ដែរ ឪពុក​របស់​គេ​ជា​អតីត​កីឡាករ​ចំបាប់​ម្នាក់​ដ៏​ល្បី​ប្រចាំ​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ប៉ុន្តែ​ក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំង​២​នាក់​មាន​តែ​រូបគេ​ប៉ុណ្ណោះ ដែល​ស្នង​ត្រកូល​ពី​ឪពុក​។

មាស ម៉ើ​ល រៀប​ការ​ប្រពន្ធ​រួច​ហើយ ហើយ​បច្ចុប្បន្ន​មានកូន​២​នាក់ ប្រុស​កូនច្បង​អាយុ​៥​ឆ្នាំ និង​កូន​ប្អូន​ស្រី​ទើបតែ​អាយុ​២​ឆ្នាំ​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា គេ​មិន​ឱ្យ​កូន​របស់​គេ​ជាប់​និស្ស័យ​ជា​កីឡាករ​ទៀត​នោះ​ទេ គឺ​ឱ្យ​ខំប្រឹង​រៀនសូត្រ ក្រែង​មានការ​ងារ​ធ្វើ​ល្អ និង​មាន​អនាគត​ជាង​កីឡាករ​ប្រដាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ