ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ដោះ​លែង​ម្តាយ​-កូន​ ក្រោយ​ពេល​ឃាត់​ខ្លួន​មួយ​រយៈ​ក្នុង​ជម្លោះ​ប្រពន្ធ​ដើម​និង​ចុង

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ ​កាល​ពី​រសៀល​ថ្ងៃទី​២៧​មិថុនា​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​​ធានី​​ភ្នំពេញ​ បា​នសម្រេច មិន​​ធ្វើ​ការ​ឃុំ​ខ្លួន​ម្តាយ​និង​កូន​ប្រុស​២​នាក់ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​​ប្ដឹង​ចោទ​ប្រកាន់​ថា​ ​​បាន​ប្រើ​​អំពើ​ហិ.ង្សា​លើ​ប្រពន្ធ​ចុង​ និង​ប្រើ​អាវុធ​ភ្ជង់​គំរាម​ប្រុង​សម្លា.ប់​ឪពុក​​នោះ​​ ​តែតម្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ ។

រាជធានី​ភ្នំពេញ​ ៖ ​ ​កាល​ពី​រសៀល​ថ្ងៃទី​២៧​មិថុនា​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​​ធានី​​ភ្នំពេញ​ បា​នសម្រេច មិន​​ធ្វើ​ការ​ឃុំ​ខ្លួន​ម្តាយ​និង​កូន​ប្រុស​២​នាក់ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​​ប្ដឹង​ចោទ​ប្រកាន់​ថា​ ​​បាន​ប្រើ​​អំពើ​ហិង្សា​លើ​ប្រពន្ធ​ចុង​ និង​ប្រើ​អាវុធ​ភ្ជង់​គំរាម​ប្រុង​សម្លាប់​ឪពុក​​នោះ​​ ​តែតម្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ ។

ការ​សម្រេច​មិ​ន​ឃុំ​ខ្លួន​ស្រ្តី​​​ជា​ម្តាយ​ និង​កូន​នេះ ​​​ប្រភ​ពព័ត៌​មា​ន​នៅ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ ពេញ​​​ឲ្យ​ដឹង​ថា ​តាម​ការ​សាក​សួរ​បឋម​របស់​ចៅ​ក្រម​ស៊ើប​សួរ​មិន​បាន​រក​ឃើញ​ភស្តុ​​តាង​ច្បាស់​លាស់​ណា​មួយ​ ដើម្បី​ដាក់​បន្ទុក​លើ​ស្រ្តីជា​ម្តាយ​និង​កូន​នោះ​ទេ ​​ហើយ​ដើម​បណ្តឹង​គឺ​ជា​ប្តី ​និង​ជា​ឪពុក​ជន​ដែល​ត្រូវ​ចោទ​​​ថែម​ទៀត​​​ ។​ ចំណុច​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ដើម​​បណ្តឹង​​ចេញ​​មុខ​ប្តឹង​ជំនួស​ប្រពន្ធ​ចុង​ដែល​រូប​គេ​មាន​មុខង​ារ​ជា​ប៉ូលិស ​មាន​ឥទ្ធិពល​សម្រាប់​ដំណើរ​​ការ​រឿង​ក្តី​នេះ​ ។​ បន្ថែម​លើស​ពី​នេះ​ទៀត ​ស្រ្តី​​​​ជា​ប្រពន្ធ​ចុង​រឹត​តែ​គ្មាន​ភស្តុ​តាង​ណា​បញ្ជា​ក់​ឲ្យ​ច្បាស់​ថា​ នាង​ត្រូវ​រង​របួស​ដោយ​អំ​ពើហិង្សា​នោះ​ឡើយ​ ។

ប្រភព​ដដែល​​បាន​​​បន្ត​ថា​​ នៅចំពោះ​មុខ​តុលា​ការ ​​​កូន​ដែល​ត្រូវ​ចោទ​បា​ន​ឆ្លើយ​បំភ្លឺ​ថា  នៅ​​ថ្ងៃ​កើត​ហេតុ​​ពួក​គេ​បាន​ឃើញ​ឪពុក​ដក​កាំ​ភ្លើង​ខ្លី​ភ្ជង់​ម្តាយ​ ។ ​ខណៈ​​ឃើញ​ដូច្នេះ​ កូន​បង​បា​ន​​​ស្ទុះ​ទៅ​ឱ​ប​ឪពុ​ក​ពី​ក្រោយ​ហើយ​ប្អូន​ប្រុស​ក៏​ស្ទុះ​ទៅ​ដណ្តើម​កាំភ្លើង​ខ្លី​ពី​ឪពុក​យក​ចេញ​ គាប់​ជូន​ជម្លោះដ៏ស្រួ​ច​ស្រាល់​នោះ​​ក៏​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ទៅ​ដល់ ​និង​​​​ធ្វើ​ការ​ឃាត់​ខ្លួន​​ម្តាយ ​និង​កូន​ទាំង​២នាក់​ តែ​ម្តង​ទៅ​ ។​ ផ្អែក​តាម​ចម្លើយ​របស់​​​​ជន​​ដែល​ត្រូវ​ចោទ ​មិន​ជាប់​ពាក់​ព័​ន្ធ​​ក្នុង​ការ​ដណ្តើម​កាំ​ភ្លើង​ទៅ​ភ្ជង់​ក្នុង​បំណង​​បាញ់​សម្លាប់​ឪពុក​ដូច​​​​ការ​ចោទ​ប្រកាន់​​​នោះ​ទេ ​ម្យ៉ាង​​ទៀត​ពួក​គេ​ស្ថិ​ត​​​ក្នុង​វ័យ​​​​សិក្សា​ផង​ទើប​​​តុលា​ការ​សម្រេច​មិន​ឃុំខ្លួន​ទាំង​ម្តាយ​ និង​កូនទាំង​​២​​នាក់​​ ។

​ជន​​​​ត្រូវ​ចោទ​ទាំង​៣នាក់​​នេះ​មាន​​​​ ​១-​ឈ្មោះ​ចាន់​ សុភា​ ភេទស្រី​ អាយុ​៤០​ឆ្នាំ(ម្តាយ)​ ២-​ឈ្មោះ​​គួយ​ ​សុខ​ឃុន​ ភេទ​ប្រុស ​អាយុ​​១៦ឆ្នាំ​ បាន​​​ត្រូវ​លោក​ស្រី​ព្រះ​រាជ​អា​ជ្ញា​រង​ចោទ​ប្រកាន់​​ពី​បទ​ហិង្សា​ដោយ​ចេត​នា​ និង​៣-​ឈ្មោះ​គួយ  សុខ​​ខេង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ត្រូវ​បាន​   ចោទ​​​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ឃាត​កម្ម ​​។​ ដើម​ចម​បណ្តាល​ឲ្យ​មាន​ការ​ចោទ​ប្រកាន់ក្នុង​សំណុំ​រឿង​ នេះ​​ត្រូវ​​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃទី​២៣​ មិថុនា​នៅ​​មុខ​​ផ្ទះ​លេខ​​១៨​A​ ផ្លូវ​បេតុង​ ភូមិ​បន្លា​ស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌ​សែន​សុខ​ ​​​ឈ្មោះ​គួយ​ សុខា​ ភេទ​ប្រុស​​​ អាយុ​​៤៥​​ឆ្នាំ​ ជា​​មន្រ្តីន​​គរ​​បាល​សង្កាត់​​ឃ្មួញ​ ​និង​ត្រូវ​ជា​ប្តី​ ​និង​ជា​ឪពុក​របស់​ជន​ត្រូវ​ចោទ​ ​​​ខណៈ​​កំពុង​​នាំ​​ប្រពន្ធ​ចុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ​ក៏​ជួប​​​ប្រពន្ធ​ដើម​​ និង​កូន​ប្រុស​​ទាំង​២​នាក់​ស្ទាក់​ព្រួត​វាយ​ប្រពន្ធ​ចុង​​​​នោះ​ឲ្យ​ដេក​ដួល​លើដី​​ ​ហើយ​ក៏​​មាន​ការ​ប្រតាយ​យក​កាំ​ភ្លើង​​​​ពី​​​ឪពុក​​ផង​ដែរ​​ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​​​ ស្ត្រី​ឈ្មោះ​​ចាន់ ​សុភា ​ដែល​ជាប្រពន្ធ​ដើម​​​​​បញ្ជាក់​ថា ​​​​គាត់​​​ពិត​ជា​បាន​​​វាយ​តប់​លើ​ស្ត្រី​​ប្រពន្ធ​​ចុង​នោះមែន​ ​​តែ​​ប្ដី​គាត់​បាន​ដក​កាំ​ភ្លើង​​ខ្លី​ម៉ាកកា59 ​​​​ពី​ចង្កេះ​​​​​​មក​ភ្ជង់​​គាត់​​​ទើប​បានជាកូន​ប្រុស​ស្ទុះ​ទៅ​ចាប់​​​ក្រៀក​​ដក​យក​កាំ​ភ្លើង​​នោះ​ចេញ​ ។​​ ដោយ​ឡែ​ក​ពាក្យ​បណ្ដឹង​របស់​ប្រពន្ធ​​ដើម​ឈ្មោះ​ចាន់ សុភា​ ​ដែល​ដាក់​ទៅ​​សមត្ថកិច្ច​​ប៉ូលិស​​​​​​​ប្ដឹ​ង​​ប្ដី​ឈ្មោះ​​គួយ ​សុខា ​កាល​ពី​ឆ្នាំ​​​២០១២ ​​​កន្ល​ងទៅ ​​​ពី​បទ​​លួច​លាក់​មា​ន​ស្រី​​​ ជេ​រ​ប្រមាថ​ និង​គំរាម​សម្លាប់​​​ពុំ​ទាន់​​ឃើញ​មាន​​ចំណាត់ការ​​​​​​​​ណា​​មួយ​នៅ​ឡើយ​ទេ​ ។ ​
​ក្នុង​ពាក្យ​បណ្ដឹង​​បានបញ្ជាក់ថា​ ​ឈ្មោះ​គួយ សុខា ​ ​បាន​លួច​លាក់​មាន​ស្រី​​ និង​រួម​រស់​​​ជាមួយ​​​គ្នា​យូរ​ហើយ​​​ដោយ​បាន​​​​​ចុះ​ចោល​ប្រពន្ធ​​​ និងកូន​​​​​​ៗ​​​៤នាក់ ​​​ថែម​ទាំង​ជេ​រ​ប្រមាថ ​​​​បង្ក​ជម្លោះវាយ​តប់​​​​​គាត់​ និងកូន​​​​ៗ​ឥ​តល្ហែ​ ​​​ធ្លាប់​ដក​កាំ​ភ្លើង​​ភ្ជង់​គំរាម​សម្លាប់​​​គាត់​ជាប្រពន្ធ​ និង​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​​​​ក្នុង​ផ្ទះ​អស់​ជា​ច្រើន​​លើកច្រើនសា​​​ទៀត​ផង​ ។

ទោះបី​​ជា​យ៉ាង​​​​​ណា ការ​សម្រេច​​​មិន​ឃុំ​ខ្លួន​​ជន​ត្រូវ​ចោទ​៣នាក់ម្ដាយ​​-​កូន​​​ពី​សំណាក់​​ចៅ​ក្រម​ស៊ើប​សួរ​​​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ ​នៅ​មិន​​​មាន​ប្រតិ​​កម្ម​​ពី​ភាគី​​​​ដើមបណ្ដឹង​​នៅ​ឡើយ​ទេ​ ។ ប៉ុន្តែ​​រឿង​នេះ​​​បើ​ភាគី​​​ដើម​បណ្ដឹង​​​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​​​​ត្រូវ​ពឹង​​ពាក់​រក​មេធាវី​​​​ការ​ពារក្ដី​ដាក់​​​​បណ្ដឹង​​ទាស់​​​​សាលា​​ឧទ្ធរណ៍​​​ដើម្បី​​​ឱ្យ​មាន​ចំណាត់ការ​​​លើ​សំណុំ​រឿង​​​នេះ​​​​ឡើង​វិញ​បាន​ ៕ ​