ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​តូច​ចិត្ត​នឹង​ម្តាយ​ឱ្យ​លែង​ប្រពន្ធ​ជិះ​កង់​ទៅ​លោត​ទឹក​លើ​ស្ពាន​ជ្រោយ​ចង្វា​ សមត្ថ​កិច្ច​ឃាត់​ទាន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប្តី​ប្រពន្ធ​វ័យ​ក្មេង​ ២នាក់​ អាយុ​ប្រមាណ​ជាង ២០​ឆ្នាំ​ បាន​ជិះ​កង់​ឌុប​គ្នា​ឡើង​លើ​ស្ពាន​ជ្រោយ​ចង្វា​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់ត្រើយ​ខាង​កើត​ ក៏មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ប្តី​ខឹង​ប្រុង​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​លោត​ចុះ​ក្នុង​ទឹកសម្លា.ប់​ខ្លួន​​ តែ​ត្រូវ​ប្រពន្ធ​ប្រតាយ​ប្រតប់​ និង​សមត្ថ​កិច្ចយាម​គោល​ដៅ

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប្តី​ប្រពន្ធ​វ័យ​ក្មេង​ ២នាក់​ អាយុ​ប្រមាណ​ជាង ២០​ឆ្នាំ​ បាន​ជិះ​កង់​ឌុប​គ្នា​ឡើង​លើ​ស្ពាន​ជ្រោយ​ចង្វា​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់ត្រើយ​ខាង​កើត​ ក៏មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ ប្តី​ខឹង​ប្រុង​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​លោត​ចុះ​ក្នុង​ទឹកសម្លាប់​ខ្លួន​​ តែ​ត្រូវ​ប្រពន្ធ​ប្រតាយ​ប្រតប់​ និង​សមត្ថ​កិច្ចយាម​គោល​ដៅ​ស្ពាន​ឃើញ​ចាប់​ឃាត់​ទាន់បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៩ និង​ ៤០​នាទី​ យប់​ថ្ងៃទី​២៨​ មិថុនា​ ២០១៣​ លើ​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​​ ខណ្ឌ​ឫស្សី​កែវ​ ។

តាម​ប្រភព​ព័ត៌​មាន​បា​នឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​បុរស​ជា​ប្តី​ចង់​លោត​ទឹក​សម្លាប់​ខ្លួន ព្រោះ​ម្តាយ​ខាង​ប្រុស​បាន​​ស្តី​បន្ទោស​ និង​ចង់​ឱ្យ​លែង​លះ​ប្រពន្ធ​ ដោយ​សារ​តែ​នារី​ជា​ប្រពន្ធ​បាន​ចុះ​ចេញ​ពី​ផ្ទះជាង​ ១ខែ​ហើយ​ ទើប​តែ​ត្រឡប់​មក​វិញ​នៅ​ល្ងាច​ថ្ងៃ​នេះ​ទេ​ ទើប​តូច​ចិត្ត​ចង់​លោត​ទឹក​សម្លាប់​ខ្លួន​ដូច្នេះ​ ៕​