ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​កម្ពុជា​ កែវ​ រំចង់​ ឈ្នះពិន្ទុ​​កីឡាករ​អ៊ីតា​លី​ លូកាស​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ចូល​ដល់​គូ​ទី​៣​ នៃ​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុណ​ខ្មែរលក្ខណៈអន្តរ​ជាតិ​ ដែល​រៀប​ចំ​ឡើង​ដោយ​ទូរទស្សន៍​បាយ័ន​ កាល​ពី​វេលា​ម៉ោង​ ៨​ និង​ ៥៤​នាទី យប់​ថ្ងៃទី​២៨​ មិថុនា​ ២០១៣​ កីឡាករ​កម្ពុជា​ កែវ​ រំចង់​ មក​ពី​ក្លិប​កង​ពល​តូច​អន្តរា​គមន៍​លេខ​៦​ ភ្នំ​ទ្រព្យ​ ឈ្នះ​ កីឡាករ​អ៊ីតា​លី​ លូកាស​ ដោយ​ពិន្ទុ​ ។

នៅ​ក្នុង​ការ​ប្រកួត​គូ​នេះ តាំង​ពី​ទឹក​ទី​១​ រហូត​ដល់​ទឹក​ទី​៥​ ​គឺមាន​ការ​វាយ​ឌី​ឌង​គ្នា​ទៅវិញ​ទៅ​មក​ ដោយ​សារ​តែ​ម្នាក់​ៗ​ខ្លាំង​រៀង​ខ្លួន​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោរ​កញ្ជ្រៀវទាំង​រំភើប​ពេញ​ទីលាន​ប្រកួត​ ។ កណ្តាប់​ដៃកីឡា​ករ​ លូកាស​ ធ្វើ​ឱ្យ​ កែវ​ រំចង់​ រក​ដួល​ផ្ញារ​ជើង​ម្តង​ៗ​ទៅ​ហើយ​ តែ​ទោះ​ជា​យ៉ាង​ណា​ កែវ​ រំចង់​ នៅ​តែ​អាច​យក​ឈ្នះ​កីឡាករ​អ៊ីតា​លី​រូប​នេះ បា​នទាំង​លំបាក​ដោយ​សារ​តែ​ លូកាស​ វាយយ៉ាង​ណា​ក៏​​មិន​ឈឹដែរ​​ ៕