ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ ចាន់​ រតនា​ ចាញ់​កីឡា​ករ​បារាំង​ សេបាស្ទាន​ ដោយ​ពិន្ទុក្នុង​ការ​ប្រកួតប្រដាល់​ក្បាច់​គុណ​ខ្មែរ​លក្ខណៈ​អន្តរ​ជាតិ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នៅ​ក្នុង​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុណ​ខ្មែរ​លក្ខណៈ​អន្តរ​ជាតិ​នៅ​សង្វៀន​ប៊ីឡាញ​អារីណា​ជ្រោយ​ចង្វា​ កាល​ពី​វេលា​ម៉ោង​ ៧យប់​ ថ្ងៃទី​២៨​ មិថុនា​ ២០១៣​ នេះ គូ​ទី​១​ កីឡា​ករ​ ចាន់​ រតនា​ មក​ពី​ក្លិប​ខេម​រៈ​ខ្លា​ហោះ​ បាន​ចាញ់​កីឡា​ករ​បារាំង​ សេបាស្ទាន​ ដោយ​ពិន្ទុ សម្រាប់​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​ក្នុង​រយៈ​ពេល​ ៥ទឹក​ ដោយ​សារ​តែ​កីឡា​ករ​បារំាង​រូប​នេះ មាន​កម្ពស់​ និង​ដៃ​ជើង​វែង​មាន​ប្រៀប​ជាង​កីឡាករ​កម្ពុជា​យើង​ ។

គួរ​បញ្ជាក់​ថា​ ការ​ប្រកួត​ប្រដាល់​ក្បាច់​គុណ​ខ្មែរ​លក្ខណៈ​អន្តរ​ជាតិ​នេះ រៀប​ចំ​ឡើង​ដោយ​ទូរទស្សន៍​បាយ័ន​ ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ខែ​ និងមាន​​ការ​ចូល​រួម​ប្រកួត​ពី​កីឡាករ​ជាតិ​ អន្តរ​ជាតិ​ ជា​ច្រើន​គូ​មក​ពី​ប្រទេស​ផ្សេង​ៗ ៕