ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ក សុ​ជី​វ័​ន្ត សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួនហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​យើង​ម្នាក់​ៗសុទ្ធតែ​មាន​បំណងប្រាថ្នា​និង​ក្ដី​ស្រមៃ​រៀង​ៗខ្លួន ប៉ុន្តែ​បំណងប្រាថ្នា​និង​ក្ដី​ស្រមៃ​នោះ​អាច​ឈាន​ដល់​គោលដៅ​បាន​អាស្រ័យ​ទាល់តែ​មានការ​ខិតខំ​ប្រឹងប្រែង​បូក​រួម​ទាំង​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ទៀត​ទើបបាន ។ ជា​ស្ដែង លោក ហុ​ក សុ​ជី​វ័​ន្ត អតីត​កីឡាករ​បាល់ទាត់​មួយ​រូប​បាន​ខិតខំ​តស៊ូ​ប្រឡូក​នៅ​ក្នុង​វិស័យ​បាល់ទាត់​អស់​ជិត​២០​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​យើង​ម្នាក់​ៗសុទ្ធតែ​មាន​បំណងប្រាថ្នា​និង​ក្ដី​ស្រមៃ​រៀង​ៗខ្លួន ប៉ុន្តែ​បំណងប្រាថ្នា​និង​ក្ដី​ស្រមៃ​នោះ​អាច​ឈាន​ដល់​គោលដៅ​បាន​អាស្រ័យ​ទាល់តែ​មានការ​ខិតខំ​ប្រឹងប្រែង​បូក​រួម​ទាំង​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ​ទៀត​ទើបបាន ។ ជា​ស្ដែង លោក ហុ​ក សុ​ជី​វ័​ន្ត អតីត​កីឡាករ​បាល់ទាត់​មួយ​រូប​បាន​ខិតខំ​តស៊ូ​ប្រឡូក​នៅ​ក្នុង​វិស័យ​បាល់ទាត់​អស់​ជិត​២០​ឆ្នាំ ទើប​អាច​ក្លាយ​ខ្លួន​ជា​គ្រូ​បង្គោល​របស់​ក្លិប​វិសាខា​រហូត​មក​ទល់​សព្វថ្ងៃ​ដែល​ជា​ក្ដី​ស្រមៃ​របស់​លោក​ផង​ដែរ ។

ជួប​អ្នក​សារព័ត៌មាន​កោះសន្តិភាព លោក ហុ​ក សុ​ជី​វ័​ន្ត បាន​រៀបរាប់​ពី​ប្រវត្តិ​តស៊ូ និង​ក្ដី​ស្រមៃ​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ផង​ដែរ ។ ដោយសារ​មាន​ឈាមជ័រ​ជា​អ្នកកីឡា​និង​ស្រឡាញ់​កីឡាបាល់ទាត់​តាំងពី​នៅ​តូច​ៗ​លោក​បាន​ឈាន​ជើង​ចូល​លេង​បាល់ទាត់​ស៊ប់​នៅ​ក្នុង​ឆ្នាំ​១៩៩៩​ដោយ​ដំបូង​លេង​ឱ្យ​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ។

កាល​ណោះ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​មិន​ទាន់​រីក​ចម្រើន​នៅឡើយ​ដោយសារ​មិន​ទាន់​មានការ​ប្រកួតប្រជែង​ខ្លាំង ខណៈ​ក្លិប​បាល់ទាត់​ដែល​មាន​ក្របខ័ណ្ឌ​ត្រឹមត្រូវ​មាន​តែ​៣​ទៅ​៤​ក្លិប​ប៉ុណ្ណោះ ។ ចំណែក​កីឡាករ​វិញ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ការ​ប្រកួត​ម្ដង​ៗ​ត្រឹមតែ​ជាង​១០​ម៉ឺន​រៀល ហើយ​ចំពោះ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ពុំ​ទាន់​មាន​ភាព​ទូលំទូលាយ​ដូច​សព្វ​ថ្ងៃនេះ​ទេ ។ រហូត​ដល់​ឆ្នាំ​២០០៣​ទើប​មាន​ក្លិប​ជា​ច្រើន​កើតឡើង ឯកា​រដោះ​ដូរ​កីឡាករ​ក៏​កាន់តែ​មាន​សកម្មភាព​ផុលផុស ទើប​ធ្វើ​ឱ្យ​លោក​មាន​ឱកាស​​ផ្លាស់​ប្ដូរ​ទៅ​លេង​ឱ្យ​ក្លិប​ផ្សេង​ៗ​ជា​ច្រើន ដូច​ជា​នៅ​ឆ្នាំ​២០០៣ លោក​បាន​ផ្លាស់​មក​លេង​ឱ្យ​ក្លិប​សា​ម៉ាត​យូ​ណាយ​ធី​ត ។

បន្ទាប់​មក​នៅ​ឆ្នាំ​២០០៨​វិស័យ​កីឡាបាល់ទាត់​ចេះ​តែ​មានការ​រីក​ចម្រើន ខ្លាំង​ឡើង ការ​លេង​របស់​លោក​ក៏​មានការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស និង​កម្លាំង ដែល​សព្វថ្ងៃ​គេ​ហៅ​ថា Super Star នោះ រូប​លោក​ត្រូវ​បាន​គេ​ទាក់ទង​ឱ្យទៅ​លេង​ឱ្យ​ក្លិប​ជា​ច្រើន​ដូច ជា​ក្លិប​ខេត្តស្វាយរៀង ភ្នំពេញ​អី​ុ​ម​ផាយ​អឺរ ក្លិប​គី​រី​វង្ស​សុខ​សែន​ជ័យ​ជាដើម ។ លោក​បាន​ចូល​ហាត់​សម​ជើង​លេង​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែល​បាន​អភិវឌ្ឍ​ខ្លួន​ពី​ក្លិប​ភ្នំពេញ​អីុម​ផាយ​អឺរ​នៅ​ក្នុង​ឆ្នាំ​២០០៩ ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ជម្រុះ​AFF Suzuki Cup​។ ក្រោយមក​លោក​​ក៏​បាន​សម្រាក​មួយ​រយៈ និង​បាន​វិល​ត្រឡប់​មក​លេង​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដដែល​នៅ​ក្នុង​ឆ្នាំ​២០១០។

លោក​បាន​ជួយ​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ AFF Presiden Cup​នៅ​លើ​ទឹកដី​កោះ​តៃវ៉ាន់​ហើយ​ដណ្ដើម​បាន​ពាន​ជើងឯក​ទៀត​ផង លុះដល់​ឆ្នាំ​២០១១​លោក​ក៏​បាន​លាឈប់​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​មក​ចាប់​អាជីព​ជា​គ្រូបង្វឹក​វិញ​ម្ដង​។

លោក ហុ​ក សុ​ជី​វ័​ន្ត បន្ត​ថា មុន​នឹង​ក្លាយជា​គ្រូបង្វឹក​កីឡាបាល់ទាត់​សព្វ​ថ្ងៃនេះ លោក​បាន​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​មធ្យម​អប់រំ​កាយ​និង​កីឡា​ត្រឹមត្រូវ​គឺ​តាំងពី​ឆ្នាំ​២០០៣​មក​ម្លេ​៉ះ ហើយ​លោក​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​កីឡាបាល់ទាត់​នៅ​តាម​សាលារៀន​។ ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​គ្រូបង្វឹក​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ជា​ច្រើន​វគ្គ និង​ធ្លាប់​បម្រើ​ការងារ​ជា​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ គ្រូ​បង្គោល​របស់​ក្លិប​ខេ​ម​បូ​ឌា​ថា​យ​ហ្គឺ និង​ធ្វើ​ជា​គ្រូ​បង្គោល​របស់​ក្លិប​វិសាខា​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។

លោក ហុ​ក សុ​ជី​វ័​ន្ត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​មាន​ប្រពន្ធ​និង​កូនស្រី​២​នាក់ ប្រពន្ធ​របស់​លោក​ជា​មន្ត្រីរាជការ​បម្រើ​ការ​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ចំណែក​ឪពុក​របស់​លោក​គឺ​លោកគ្រូ​តា​ហុ​ក ឈាង​គី​ម ជា​គ្រូ​កីឡា​ល្បុក្កតោ​ផង និង​ជា​គ្រូ​ព្យាបាល​ចលនា​សរសៃ​ដល់​កីឡាករ ។ លោក​មាន​បងប្អូន​៤​នាក់​ប្រុស​៣​ស្រី​១ បងប្រុស​របស់​លោក​គឺ​លោក ហុ​ក​សុចិ​ត្រា អតីត​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ សព្វ​ថ្ងៃជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​វិសាខា ។ បងស្រី​ទី​២​អ្នកស្រី ហុ​ក សុ​កញ្ញា ជា​កីឡាការិនី​វ៉ូ​ស៊ូ បងប្រុស​ទី​៣​គឺ​លោក ហុ​ក សុ​ទិ​ត្យា ក៏​ជា​អតីត​កីឡាករ​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​មួយ​រូប​ដែរ និង​រូប​លោក​គឺជា​កូនពៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ