ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​រយៈ​ពេល​30​ថ្ងៃ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ចំការ​មន​ ដែល​ដឹក​នាំ​ដោយ​លោក​ គួច ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​ រួម​ជា​មួយ​លោក ឡូ​ យុយ​ បាន​មកជួប​ជា​មួយ​នឹង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំការ​មន​ នាវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ មិថុនា​

រាជ​ធានី​ភ្នំពេញ​ ៖ ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ចំការ​មន​ ដែល​ដឹក​នាំ​ដោយ​លោក​ គួច ចំរើន​ អភិបាល​ខណ្ឌ​មាន​ជ័យ​ រួម​ជា​មួយ​លោក ឡូ​ យុយ​ បាន​មកជួប​ជា​មួយ​នឹង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​ ដោយ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ចំការ​មន​ នាវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ មិថុនា​ ប៉ុន្តែ​សមាជិក​បក្ស​នីមួយៗ​បាន​ប្រកាន់​នូវ​ជំហរ​ថ្លៃ​ថ្នូរ​ មិន​ប៉ះ​ទង្គិច​គ្នា ដែល​ប្រាសចាក​ពី​សីល​ធម៌​ និង​សេចក្តី​ថ្លៃ​ថ្នូរ​​នោះ​ឡើយ ។​

សូម​បញ្ជាក់​ថា​ ក្បួន​ឃោសនា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​ខណ្ឌ​ចំការ​មន​ និង​ខណ្ឌ​មានជ័យ​បាន​ហែ​ក្បួន​ឃោសនា​ចេញ​ពី​កោះ​ពេជ្រ​ឆ្ពោះ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ បត់​ទៅ​ដល់​ស្ពាន​ជ្រោយ​ចង្វា​ រួច​ក៏បត់​តាម​ផ្លូវ​លេខ​៧០​ និង​ឡើង​មក​តាម​ផ្លូវ​លេខ​៥៩៨​ ឆ្លង​កាត់​ក្រោម​ស្ពាន​អាកាស​ ៧ មករា​ និង​ឡើង​មក​តាម​ផ្លូវ​លេខ​២៧១​ ឆ្លងកាត់​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-​សូវៀត​ មាន​ន័យ​ថា​ ជាការ​ហែ​ក្បួន​ឆ្លង​កាត់​មួយ​ខ្សែ​ក្រវាត់​រាជ​ធានី​ភ្នំពេញ​ ទើប​បំបែក​ចូល​ទៅ​ក្នុង​ភូមិ​សាស្ត្រ​រៀងៗ​ខ្លួន​វិញ​ ។

ខណៈ​នោះ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ត្រង់​ចំណុច​មុខ​វត្ត​សន្សំ​កុសល លាត​សន្ធឹង​ដល់​គល់​ស្ពាន​ស្ទឹង​មាន ជ័យ​ គឺ​គណ​បក្ស​ទាំងពីរ​ខាង​លើ​បាន​ហែ​ក្បួន​ឃោសនា​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ ដោយ​គណបក្ស​ប្រជាជន​មាន​ទិស​ដៅ​ពី​ជើង​មកត្បូង​ ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។ លុះ​ពេល​មក​ដល់​ចំណុច​ទន្ទឹម​គ្នា​ គឺ​សមាជិក​ដែល​ជា​ក្រុម​យុវជន​នៃ​គណបក្ស​ម្ខាងៗ​ខំ​ប្រឹង​ស្រែក​បំពង​សំឡេង​គាំទ្រ​គណបក្ស​របស់​ខ្លួន​រៀងៗ​ខ្លួន​ ៕​