សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រមាណ១រសៀលថ្ងៃទី២៨ មិថុនា ២០១៣នេះ នៅលើឆ្នេរកោះថាស ឆ្នេរសមុទ្រខេត្តព្រះសីហនុ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា សពមានឈ្មោះ ផាន់ ភាព អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៏បានបន្តថា កាលពីយប់ថ្ងៃទី២៤ មិថុនា ខណៈឈឺបត់ជើង បុរសខាងលើក៏ចតទូកហើយយកភ្លើងបំភ្លឺ គាប់ជួនពេលនោះរលកសមុទ្របានបោកបក់ខ្លាំងបណ្តាលឲ្យឈ្មោះ ផាន់ ភាព ធ្លាក់ពីលើទូក ហើយម្ចាស់ទូកមិនចាប់អារម្មណ៏ក៏បើកទូកសំដៅមកច្រំាង ។ មកដល់រសៀលថ្ងៃសុក្រនេះ ទើបសពត្រូវបានគឹប្រទះឃើញនៅកោះថាស ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណី ដោយក្នុងនោះម្ចាស់ទូក លោកស្រី ស៊ូ ប៊ុនលី អាយុ៥៥ឆ្នាំ បានចេញថ្លៃក្តារមឈូស និង បូជា ព្រមទំាងជួយជាថវិកាចំនួន១លាន៨សែនរៀលថែមទៀតដល់ក្រុមគ្រួសារ ៕
ចែករំលែកព័តមាននេះ