ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ណាស់ ! មាន​គេ​ទិញ​យន្តហោះ​ឲ្យ Messi ទៀត !

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ទទួល​យន្តហោះ​ឯកជន​ប្រណិត​ឥត​ខ្ចោះ​ដែល​មាន​សរសេរ​លេខ​១០​ដែល​ជា​លេខ​អាវ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន និង​ក្រុម​អ្នកមាន​បុណ្យ FB Barcelona…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ទទួល​យន្តហោះ​ឯកជន​ប្រណិត​ឥត​ខ្ចោះ​ដែល​មាន​សរសេរ​លេខ​១០​ដែល​ជា​លេខ​អាវ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន និង​ក្រុម​អ្នកមាន​បុណ្យ FB Barcelona នៅ​កន្ទុយ​យន្តហោះ ។

ជាមួយនឹង​យន្តហោះ​ខ្នាត​តូច​បែប​ប្រណិត​នេះ​នឹង​អាច​ឲ្យ Messi ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជុំវិញ​ពិភពលោក​ជាមួយនឹង​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ក្នុង​ភាព​ស៊ី​វី​ល័យ និង​ប្រណិត​ទាន់សម័យ ។

ក្រុមហ៊ុន​អា​ហ្ស​ង់​ទី​ន​មួយ​បាន​ផលិត​យន្តហោះ​នេះ​ឡើង​សម្រាប់​កីឡាករ​វ័យ​៣១​ឆ្នាំ និង​ក្រុម​គ្រួសារ​របស់​គេ​ដែល​មាន​បំពាក់​មក​ជាមួយ​នូវ ផ្ទះបាយ បន្ទប់ទឹក និង​កៅអី​ចំនួន​១៦ ដែល​អាច​បទ​ធ្វើ​ជា​គ្រែ​គេង​បាន​៨ ។ នៅ​ផ្នែក​ខាងក្រៅ​មាន​សរសេរ​លេខ​១០​នៅ​ផ្នែក​កន្ទុយ​យន្តហោះ​ដែល​គ្រប់​គ្នា​អាច​ដឹង​បាន​ថា វា​ជា​យន្តហោះ​របស់​តារា​ឆ្នើម Lionel Messi ។

នៅ​តាម​កាំជណ្តើរ​ពេល​ឡើង​យន្តហោះ​ក៏​មាន​សរសេរ​ឈ្មោះ​របស់ Messi ប្រពន្ធ​របស់ Messi និង​កូន​ទាំង​បី​នាក់ Thiago, Ciro និង Mateo ផង​ដែរ ។

ក្រុមហ៊ុន​ដែល​បាន​ទិញ​យន្តហោះ​ឲ្យ Messi នេះ គឺ​មាន​គោលបំណង​ចង់​ទាក់ទាញ​ភ្ញៀវ​អ្នកមាន​ៗ​មក​ជួល​យន្តហោះ​របស់​ខ្លួន​ផ្សេង​ទៀត​ក្រោយ​ពេល​ឃើញ​យន្តហោះ​ដ៏​ប្រណិត​របស់ Lionel Messi រួច​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ