ការកាត់បន្ថយតម្លៃគម្រោងសន្យាទិញអង្ករដល់១២.០០០បាតក្នុងមួយតោន អាចបង្កការលំបាកខ្លះៗដល់ប្រជាកសិករប្រសិនបើវាចូលជាធរមាននៅក្នុងរដូវច្រូតកាត់ក្រោយនេះ ។ កាលដើមឡើយរដ្ឋាភិបាលមានគម្រោងអនុវត្តផែនការនេះនៅថ្ងៃទី១ ខែកក្កដា ក្រោយនេះ ។
បើយោងតាមរបាយការណ៍ពីក្រុមកសិករបានឲ្យដឹងថា តម្លៃឡើងថ្លៃមានន័យថា ការប្រមូលផលនាពេលខាងមុខ នឹងផ្តល់ទិន្នផលខ្ពស់ដល់ប្រជាកសិករ ប្រសិនបើតម្លៃសន្យារបស់រដ្ឋាភិបាលត្រូវបានកាត់បន្ថយពីអត្រាតម្លៃដើម១៥.០០០បាតក្នុងមួយតោន។ជំនួសឲ្យការទម្លាក់តម្លៃសន្យា កសិករទាំងនោះបានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់រោងម៉ាស៊ីនកិនស្រូវនានានិងមន្ត្រីពុករលួយមិនឲ្យប្រើប្រាស់មធ្យោបាយខុសច្បាប់ ។
ក្រុមកសិករទាំងនោះនិយាយថា ប្រសិនបើរដ្ឋាភិបាលពិតជាចង់បានការគាំទ្រពីប្រជាជន ខ្លួនគួរតែផ្តល់នូវការឧបត្ថម្ភធនរូបីជាច្រើនដូចជា កាត់បន្ថយតម្លៃប្រេងម៉ាស៊ូត តម្លៃជី និងកាត់បន្ថយអត្រាភតិសន្យាដីកសិកម្ម ។ លោក Wichian Puanglamjiakប្រធានសមាគមកសិកម្មថៃនិយាយថា ការទម្លាក់តម្លៃសន្យាទិញអង្កររបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះមិនអាចទទួលយកបានទេ។ប៉ុន្តែអាចដំណើរការបានប្រសិនបើរដ្ឋាភិបាលដាក់ចេញផែនការនៅក្នុងខែវិច្ឆិកា។ លោកនិយាយថា តួអង្គសំខាន់ទំាង៣របស់កសិកររួមមាន សមាគមរបស់លោកផ្ទាល់ សមាគមអង្ករកសិករថៃ និងសមាគមគាំពារកសិករថៃ ដែលបានពួតដៃគ្នាពិភាក្សារកដំណោះស្រាយ និងបន្តជំរុញឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានរឹងមាំ ៕
ចែករំលែកព័តមាននេះ