ខេត្តបាត់ដំបង ៖ មន្ត្រីយោធាម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីយោធានៅអង្គភាពកងកាំភ្លើងធំត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកកៀរដួល រួចកិនស្លាប់នៅលើផ្លូវជាតិលេខ៥៧ ខណៈពេលជនរងគ្រោះកំពុងធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៧ មិថុនា ២០១៣ នៅភូមិក្រពើរកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ។
សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ជនរងគ្រោះឈ្មោះប្រាជ្ញ សុភី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ជាមន្ត្រីយោធាកងកាំភ្លើងធំក្នុងវរសេនាតូចដែលមានមូលដ្ឋាននៅស្រុករតនមណ្ឌល ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១J-៣៧៧១ ធ្វើដំណើរពីបន្ទាយមកផ្ទះ ។
សមត្ថកិច្ចបញ្ជាក់ថា មន្ត្រីយោធារូបនេះធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកមកពីក្រោយកៀរដួល រួចកិនចំក្បាលស្លាប់ភ្លាមៗតែម្តង រីឯរថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។
ចែករំលែកព័តមាននេះ