ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​​ចិន​ជួប​​​ពិភាក្សា​​ជាមួយ​សម​ភាគី​កូរ៉េ​ខាង​ត្បូង​​

11 ឆ្នាំ មុន

ប្រធានាធិបតី​ចិន​​ លោក​ស៊ី​ជីន​ពីង​ថ្លែង​កាល​ពី​​​ថ្ងៃ​​ទី​២៧ មិថុនា​ថា ប្រទេស​ចិន​រក្សា​​ជំហរ​ និង​ឥរិយា​បថ​​ម៉ឺង​ម៉ាត់​​មួយ​ចំពោះ​ការ​រំសាយ​នុយ​ក្លេ​អ៊ែរ​​នៅ​ឧប​ទ្វីប​កូរ៉េ ។ពេល​ជួប​ពិភាក្សា​​ជាមួយ​ប្រធានាធិប​តី​កូរ៉េ​​ខាង​ត្បូង​ លោក​ស្រី PARK GEUN-HYE ដែល​​កំពុង​​បំពេញ​ទស្សន​កិច្ច​​រយៈ​ពេល​៤​ថ្ងៃ​​នៅ​ចិន​ លោក​ស៊ី​មាន​ប្រសាសន៍​ថា ចិន​ថែ​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​​នូវ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​​នៅ​ឧប​ទ្វីប​

ប្រធានាធិបតី​ចិន​​ លោក​ស៊ី​ជីន​ពីង​ថ្លែង​កាល​ពី​​​ថ្ងៃ​​ទី​២៧ មិថុនា​ថា ប្រទេស​ចិន​រក្សា​​ជំហរ​ និង​ឥរិយា​បថ​​ម៉ឺង​ម៉ាត់​​មួយ​ចំពោះ​ការ​រំសាយ​នុយ​ក្លេ​អ៊ែរ​​នៅ​ឧប​ទ្វីប​កូរ៉េ ។ពេល​ជួប​ពិភាក្សា​​ជាមួយ​ប្រធានាធិប​តី​កូរ៉េ​​ខាង​ត្បូង​ លោក​ស្រី PARK GEUN-HYE ដែល​​កំពុង​​បំពេញ​ទស្សន​កិច្ច​​រយៈ​ពេល​៤​ថ្ងៃ​​នៅ​ចិន​ លោក​ស៊ី​មាន​ប្រសាសន៍​ថា ចិន​ថែ​រក្សា​យ៉ាង​ម៉ឺង​ម៉ាត់​​នូវ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​​នៅ​ឧប​ទ្វីប​កូរ៉េ​​ និង​ក្នុង​តំបន់ ។

ចិន​ប្រឆាំង​ចំពោះ​គ្រប់​ភាគី​ដែល​ ធ្វើ​​ឱ្យស្ទះ​ដល់​សន្តិ​ភាព​ និង​ស្ថិរ​ភាព​ ហើយ​ប្រកាន់​​យក​មាគ៌ា​នៃ​ការ​ចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​ទាំង​ឡាយ ។ លោក​អះ​អាង​ថា ចិន​អប​អរ​សាទរ​ចំពោះ​សំណើ​របស់​លោក​ស្រី PARK ​ឱ្យ​មាន​​ដំណើរ​​ការ​នៃ​ទំនុក​ចិត្ត​​គ្នា​មួយ​នៅ​ឧប​ទ្វីប​​​កូរ៉េ​​ ក៏​ដូច​ជា​​គាំទ្រ​​ដល់​ការ​កែ​លម្អ​ទំនាក់​ទំនង​​រវាង​​កូរ៉េ​ទាំង​២ ។ លោក​មាន​ប្រសាសន៍​ថា ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​​ រួម​សភាព​ការណ៍​​នៅ​ឧប​ទ្វីប​​កូរ៉េ​​​​មាន​ការ​ផ្លាស់​ប្តូរ​​ជា​វិជ្ជ​មាន​​ជា​ច្រើន ​​​។ លោក​អំពាវ​នាវ​​ដល់​បណ្តា​​ភាគី​ដែល​ទាក់​ទិន​ឱ្យ​​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ចរចា​៦​ភាគី​អាច​បើក​ធ្វើ​ឡើង​វិញ​ដោយ​ឆាប់​រហ័ស​តាម​​ដែល​អាច​ធ្វើ​ទៅ​បាន ។

ចំណែក​​លោក​ស្រី​ប្រធានាធិបតី​​កូរ៉េ​​ខាង​ត្បូង​​វិញ​គូស​បញ្ជាក់​ថា ប្រទេស​លោក​ស្រី​​សន្យា​ថែ​រក្សា​សន្តិ​ភាព​ និង​ស្ថិរ​ភាព​​នៅ​អាស៊ី ភាគ​ឦសាន​ ធ្វើ​ឱ្យ​​សម្រេច​ដល់​ការ​​រំសាយ​នុយ​ក្លេ​អ៊ែរ​​នៅ​ឧប​ទ្វីប​​កូរ៉េ​ ហើយ​ដោះ​ស្រាយ​​បញ្ហា​ទាំង​ឡាយ​តាម​រយៈ​ការ​ចរចា​៦​ភាគី។
លោក​ស្រី PARK ​លើក​ឡើង​ជា​ថ្មី​​ពី​ការ​សន្យា​​របស់​កូរ៉េ​ខាង​ត្បូង ​កែ​លម្អ​ទំនាក់​ទំនង​ជាមួយ​​កូរ៉េ​​ខាង​ជើង​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​នៃ​ទំនុក​ចិត្ត​​គ្នា ហើយ​​បង្កើត​​ឱកាស​​ដើម្បី​សន្តិ​ភាព​ និង​ការ​បង្រួប​បង្រួម​​ឧប​ទ្វីប​​កូរ៉េ ៕