ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​​បាក់អគារ​​រោង​ចក្រ​​កាត់ដេរ​នៅ​បង់​ក្លា​ដែស​ អាមេរិក​ដាក់​ទណ្ឌ​​កម្ម​​សេដ្ឋ​កិច្ច​

11 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​២៧ មិថុនា ​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ប្រឆាំង​ប្រទេស​បង់​​ក្លា​ដែស​ ដោយ​លើ​ក​ឡើង​ពី​បណ្តា​​លក្ខ​ខណ្ឌ​​​ការ​​ងារ​​ប្រកប​ដោយ​គ្រោះថ្នាក់​​នានាដល់​​កម្មករ ​ក្រោយ​ការបាក់​អគារ​រោងចក្រ​កាត់​ដេរ​ស្លា.ប់​កម្មករ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​មក ​។

​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​២៧ មិថុនា ​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​ប្រឆាំង​ប្រទេស​បង់​​ក្លា​ដែស​ ដោយ​លើ​ក​ឡើង​ពី​បណ្តា​​លក្ខ​ខណ្ឌ​​​ការ​​ងារ​​ប្រកប​ដោយ​គ្រោះថ្នាក់​​នានាដល់​​កម្មករ ​ក្រោយ​ការបាក់​អគារ​រោងចក្រ​កាត់​ដេរ​ស្លាប់​កម្មករ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​មក ​។ ​

តំណាង​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​អាមេរិក​លោក​ MICHAEL FROMAN ​អះអាង​ថា​ ​សោក​នាដ​កម្ម​នា​ពេល​ថ្មី​ៗ​នេះ​​​ក្នុង​ផ្នែ​កវាយ​ន​ភណ្ឌ​​នៅ​បង់​ក្លា​ដែស​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​ជាង​១.២០០​នាក់ គឺ​ជាការ​ប៉ះ​​ពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​របស់​កម្មករ ​និង​បណ្តា​​បទ​ដ្ឋាន​សន្តិ​សុខ​របស់​បណ្តា​រោង​ចក្រ​នៅ បង់​ក្លា​ដែស​ ។ ​ចំពោះ​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​បំផុត​នេះ​ប្រ​ធានា​ធិបតី​អាមេរិក​លោក​​បារ៉ាក់​អូ​បាម៉ា​​បាន​សម្រេច​បញ្ចប់​អត្ថ​​ប្រយោជន៍​ពាណិជ្ជ​កម្ម​មួយ​ចំនួន​​ដែល​បង់​ក្លា​ដែស​ទទួល​បាន​​ ។ ​ការ​​​​សម្រេច​ចិត្ត​នេះ ​ជាការ​​គាប​សង្កត់​ លើ​ប្រទេស​នោះ ហើយ​​ជំរុញ​ឱ្យ​ចាត់​​ប​ណ្តា​វិធាន​ការ​ដើម្បី​កែ​លម្អ​សន្តិសុខរបស់​​បណ្តា​​ពល​ករ ។

លោក​អូ​បាម៉ា​គូស​បញ្ជាក់​ថា ​ខ្ញុំ​សម្រេច​​ថា​ វា​ជា​​ការសម​ស្រប​ដែល​ត្រូវ​ផ្អាក​កម្ម​វិធី​ GSP (ភាព​អនុ​គ្រោះ​ពន្ធ)​សម្រាប់​ប្រទេស​បង់​ក្លា​ដែស​ ដែលកម្មវិធី​នោះ​ផ្តល់​​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ពី​ព្រោះ​បង់​ក្លា​ដែស​ពុំ​បាន​ចាត់​​វិ​ធានការ​នានា​ឱ្យ​មាន​ការ​អនុវត្ត​​បណ្តា​ច្បាប់​អន្តរជាតិ​ចំពោះ​​ពល​ករ​ក្នុង​ប្រទេស​របស់​ខ្លួន ។ វិធាន​ការ​នេះ​តម្រូវ​​​ឱ្យ​បណ្តា​​ក្រុម​ហ៊ុន​នាំចូល​សម្លៀក​​បំពាក់​​​ផលិត​នៅ​បង់​ក្លា​ដែស​​ត្រូវ​បង់​​ពន្ធ​គយ​ពេល​បញ្ជូន​​មក​កាន់​​សហ​រដ្ឋ​អាមេរិក ។

លោក​ MICHAEL FROMAN បន្ត​ថា ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ​ចុង​ក្រោយ​នេះ​រដ្ឋា​ភិបាល​អាមេរិក​បាន​ធ្វើ​ការដោយ​​រួម​សហ​ការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋា​ភិបាល​​បង់​ក្លា​ដែស​ ដើម្បី​លើក​​ទឹក​ចិត្ត​ដល់​ការកែ​ទម្រង់​​ចាំ​បាច់​នានា​សំដៅ​ឱ្យ​​សម្រេច​បាន​ស្តង់ដា​សន្តិ​សុខ​មូល​ដ្ឋាន ។ ​ក៏​ប៉ុន្តែ​ទោះ​បី​មានការ​សន្យា​ និង​ការ​សម្តែង​ពីការ​​ព្រួយ​បារម្ភ​របស់​យើង​​លើ​បញ្ហា​នេះ​ក្តី ក៏​រដ្ឋា​ភិបាល​​អាមេរិក​ពុំ​បាន​មើល​​ឃើញ​ ពីការ​រីក​ចម្រើន​​ឆ្ពោះ​ទៅ​​​រក​កា​រសន្យា​ធ្វើ​ការកែ​ទម្រង់​ទាំង​នេះ​ឡើយ។

កាលពី​ថ្ងៃទី​២៤ មេសា ​កន្លង​មក​​នេះ​​​​​អគារ​មួយ​ដែលមាន​​រោង​ចក្រ​កាត់​ដេរ​ជា​ច្រើន​​បាន​បាក់​បណ្តាល​​ឱ្យ​កម្ម​ករ​ស្លាប់​ដល​់ទៅ ១.២២៩​នាក់ ​ដែល​នោះ​​ជា​គ្រោះ​ថ្នាក់​ឧស្សាហ​កម្ម​ ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​​ប្រទេស​នោះ។ អគារ​ដែល​បាក់​នោះ​ស្ថិត​នៅ​ជា​យ​រដ្ឋ​ធានី​ដាក់​កា ។ ជាមួយ​រោង​ចក្រ​កាត់ដេរ​ដល់​ទៅ​៤.៥០០​​ប្រទេស​បង់​ក្លា​ដែស​ ជា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ធំ​ជាង​គេ​ទី​២​លើ​ពិភព​លោក​​ដោយ​​ផ្តល់​​ជា​ពិសេស​នូវ​សម្លៀក​បំពាក់​ម៉ាក​​ផ្សេងៗ​ដូច​ជា​ម៉ាក​ WALMART ម៉ាក CARREFOUR ឬម៉ាក HANDM ជាដើម ៕