ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​បាលី​ព្រមា.ន​ភ្ញៀវ​បរទេស​ពី​ហានិភ័.យ​ជំងឺ​ឆ្កែឆ្កួ.ត ក្រោយ​មាន​ករណី​អ្នកស្រុក​ស្លា.ប់

7 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាប់​ជា​កោះ​ស្រស់​ស្អាត​បំផុត​នៅ​អាស៊ី​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​ការ​ព្រមាន​មួយ​អំពី​ជំងឺ​ឆ្កែឆ្កួត​ដល់​ភ្ញៀវ​ទេសចរ​បរទេស បន្ទាប់​ពី​បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ បន្ទាប់​ពី​ត្រូវ​ឆ្កែ​ខាំ​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ត្រូវ​បាន​ទទួលស្គាល់​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាប់​ជា​កោះ​ស្រស់​ស្អាត​បំផុត​នៅ​អាស៊ី​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​ការ​ព្រមាន​មួយ​អំពី​ជំងឺ​ឆ្កែឆ្កួត​ដល់​ភ្ញៀវ​ទេសចរ​បរទេស បន្ទាប់​ពី​បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ បន្ទាប់​ពី​ត្រូវ​ឆ្កែ​ខាំ​។

បើ​យោង​តាម​កាសែត South China Morning Post បាន​រាយការណ៍​ថា បុរស​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​អាយុ​៣៥​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​មាន​រោគ​សញ្ញា​ដូច​ជា គេង​មិន​លក់ និង​ក្តៅខ្លួន​ខ្លាំង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា បុរស​រូប​នោះ ត្រូវ​ឆ្កែ​អនាថា​មួយ​ក្បាល​ខាំ​កាលពី​៦​ខែ​មុន នៅ​ស្រុក​ស៊ូ​កា​សា​ដា (Sukasada) ដែល​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​ពី​ទីក្រុង​ដេ​ន​ប៉ា​សា (Denpasar) របស់​កោះ​បាលី​។ ហើយ​ជំនួស​ឱ្យ​ការ​ស្វែងរក​ការ​ព្យាបាល​ពី​ពេទ្យ​ជំនាញ បុរស​រូប​នោះ​គ្រាន់តែ​លាងមុខ​របួស​ធម្មតា​ប៉ុណ្ណោះ​។

យោង​តាម​កាសែត The Bali Sun បានឱ្យ​ដឹង​ថា លោក Ni Made Suparmi ប្រធាន​ផ្នែក​ចិញ្ចឹមសត្វ និង​សុខភាព​សត្វ នៃ​សេវា​កសិកម្ម​ទីក្រុង​ដេ​ន​ប៉ា​សា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកុម្ភៈ អាជ្ញាធរ​បាន​ចាក់​វ៉ាក់សាំង​ឆ្កែ​ចំនួន ២,២៦៦​ក្បាល គិត​ជា​ភាគរយ​ត្រឹមតែ ២.៧៥% នៃ​ចំនួន​ឆ្កែ​សរុប​នៅ​ទីនោះ​។

រយៈពេល​នៃ​ការ​កកើត​ជំងឺ​ឆ្កែឆ្កួត​ជា​ធម្មតា​ចាប់​២-៣​ខែ ប៉ុន្តែ​រោគ​សញ្ញា​អាច​លេចឡើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ អាស្រ័យ​លើ​កត្តា​ដូច​ជា ការ​ផ្ទុកមេរោគ និង​ចំណុច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​។ នៅ​ឆ្នាំ​នេះ អាជ្ញាធរ​ក្នុង​តំបន់​មាន​គោលបំណង​ចាក់​វ៉ាក់សាំង​ឆ្កែឆ្កួត​រហូត​ដល់ ៩១% នៃ​ចំនួន​ឆ្កែ​សរុប ៧៤,០០០​ក្បាល ដែល​បាន​ប៉ាន់ស្មាន​នៅ​ក្នុង​ទីក្រុង​ដេ​ន​ប៉ា​សា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្កែឆ្កួត​។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ខែមករា​ថា​មាន​៧​ករណី​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​នៅ​លើ​កោះ កាលពី​ឆ្នាំ​មុន​ពី​ចំនួន​មនុស្ស​ជិត​៥៦,០០០​នាក់ ដែល​ត្រូវ​ឆ្កែឆ្កួត​ខាំ​។ ទោះ​យ៉ាងណា​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​២០២៣​។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​អះអាង​ថា ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​ស្ទាក់ស្ទើរ​រាយការណ៍​ករណី​ឆ្កែ​ខាំ​មក អាជ្ញាធរ ដោយសារ​ពួក​គេ​ជឿ​ថា ឆ្កែ​ចិញ្ចឹម​ពួក​គេ​មិន​មាន​ផ្ទុកមេរោគ​នោះ​ទេ​។

សូម​ជម្រាប​ថា កោះ​បាលី​ដែល​ល្បីល្បាញ​សម្រាប់​ទេសភាព​ស្រស់​ស្អាត​ដ៏​អស្ចារ្យ ឆ្នេរ​ដ៏​បរិសុទ្ធ និង​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​នោះ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦.៣​លាន​នាក់ កាលពី​ឆ្នាំ​មុន ដែល​លើស​ពី​កម្រិត​មុន​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​។ ហើយ​សម្រាប់​ឆ្នាំ​នេះ កោះ​បាលី​បាន​កំណត់​គោលដៅ​ស្វាគមន៍​ភ្ញៀវ​បរទេស​ចំនួន ៦.៥​លាន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ