ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ម៉ាក​សឺដែស​បើក​បុក​តាក់​ស៊ី​ម៉ែត្រ​ ខូច​ខាត​រៀង​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បាន​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​សឺ​ដែស​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-2048 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​កែង​ផ្លូវ​១១៥ ខាង​ក្រោយ​វត្ត​ទួល​ទំពូង​ ក៏​បាន​បុក​ជាមួយ​រថ​យន្ត​តាក់​ស៊ី​ម៉ែត្រ​ ១គ្រឿង​ ពណ៌​លឿង​

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បាន​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​ម៉ាក​សឺ​ដែស​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-2048 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៣២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​កែង​ផ្លូវ​១១៥ ខាង​ក្រោយ​វត្ត​ទួល​ទំពូង​ ក៏​បាន​បុក​ជាមួយ​រថ​យន្ត​តាក់​ស៊ី​ម៉ែត្រ​ ១គ្រឿង​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2M-5106 ដែល​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បណ្តាល​ឱ្យ​​រថ​យន្ត​ម៉ាក​សឺ​ដែសខូច​ខាតមួយ​ចំហៀង​មុខផ្នែក​ខាង​ឆ្វេង​ ចំណែក​រថ​យន្ត​តាក់​ស៊ី​ម៉ែត្រ​ ធ្លាក់​កាងក្រោយ​​ខូច​ខាត​ផ្នែក​ខាង​ឆ្វេង​​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ១២​ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៨ មិថុនា​ ២០១៣​ ចំណុច​ក្រោយ​វត្ត​ទួល​ទំពូង​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី១​ ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​ជំនាញ​បា​ន​ចុះ​មក​វាស់​វែង​ និងធ្វើ​ការ​​ដោះស្រាយ​តាម​ច្បាប់​​ ៕