រាជធានីភ្នំពេញ ៖ មនុស្ស ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេជិះម៉ូតូឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-7307 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់មុខមន្ទីរពេទ្យព្រះកុសមៈ ម៉ូតូក៏បានឈប់ដាក់ម៉ូយចុះ ស្រាប់តែមានរ៉ឺម៉កម៉ូតូ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1K-0160 ដែលជិះស្របគ្នាមកបុកចំពីក្រោយ បណ្តាលឱ្យអ្នកជិះពីក្រោយរបួសធ្ងន់ ចំណែកអ្នកបើកបររបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី២៧ មិថុនា ២០១៣ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសមៈ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុភាគីទាំងពីរបានចរចាគ្នានៅកន្លែងតែមិនត្រូវ សមត្ថកិច្ចក៏នាំយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ