ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូបុក​ខឿន​ចិញ្ចើម​ផ្លូវ​ដួល​របួស​ធ្ងន់​ខ្លួ​ន​ឯង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​បាន​ជិះ​ម៉ូតូឌ្រីម​ស៊េរី​២០១២​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1Bk-0076 ធ្វើ​ដំណើរ​តាម​មហា​វិថី​សហ​​ព័ន្ធ​រុស្សី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​មុខ​ស្ថានីយ៍​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ ចាស់​ ក៏​បាន​រេ​ចង្កូត​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​បាន​ជិះ​ម៉ូតូឌ្រីម​ស៊េរី​២០១២​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1Bk-0076 ធ្វើ​ដំណើរ​តាម​មហា​វិថីសហ​​ព័ន្ធ​រុស្សី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​មុខ​ស្ថានីយ៍​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ ចាស់​ ក៏​បាន​រេ​ចង្កូត​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ៣០​នាទី យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។

ក្រោយ​កើត​ហេតុ ​ជន​រង​គ្រោះ​ត្រូវ​រថ​យន្ត​សាមុយ​ដឹក​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅក្រុម​គ្រួសារ​ឱ្យ​មក​ទទួល​យក​​ ៕​