រថយន្ត ២គ្រឿង បុកគ្នានៅមុខវត្តសំពៅមាស ខ្ទេចមួយកំណាត់មុខទាំងពីរ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសRX300 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-6924 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១៦១ លុះមកដល់មុខវត្តសំពៅមាសជាចំណុចផ្លូវកោង ក៏បានបុកចំពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តBMW ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ 2V-3666 ដែលបើកបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យរថយន្តទាំងពីរខ្ទេចមួយកំណាត់មុខដូចគ្នា ចំណែកអ្នកបើកបររបួសស្រាល ។
ចែករំលែកព័តមាននេះ