ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ ​! សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង ​ម៉ា​ឡេ​សុី​-​វៀតណាម ​យប់មិញ​ឡើងថ្លៃ​ដល់​ជិត​200​ដុល្លារ

5 ឆ្នាំ មុន

សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី និង​វៀតណាម​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup ជើង​ទី​១ នា​ម៉ោង​៧​និង​៤៥​នាទី​យប់មិញ នៅ​កីឡដ្ឋាន Bukit Jalil…

សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី និង​វៀតណាម​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Suzuki Cup ជើង​ទី​១ នា​ម៉ោង​៧​និង​៤៥​នាទី​យប់មិញ នៅ​កីឡដ្ឋាន Bukit Jalil Stadium ប្រទេស​ម៉ា​ឡេ​សុី​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ​ជិត​២០០​ដុល្លារ​ឯណោះ ​។

សហព័ន្ធ​កីឡាបាល់ទាត់​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​ថា សំបុត្រ​៨០០០​បាន​ដាក់​លក់​អស់ ដោយ​មាន​តម្លៃ​ត្រឹមតែ​ពី​៤០RM ទៅ​៥០RM ស្មើនឹង​ប្រមាណ​១០​ដុល្លារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្ទាប់​ពី​នេះ វិ​ប​សាយ​អន​ឡាញ​មួយ​ឈ្មោះ​ថា Stubhub បាន​លក់​សំបុត្រ​នេះ​ឡើង​វិញ​ក្នុង​តម្លៃ​ដល់​ទៅ​៧៨៣RM ដែល​មាន​ស្មើនឹង​ជិត​២០០​ដុល្លារ​អា​មេ​រិ​ក ។ នេះ​ជា​តួលេខ​តម្លៃ​សំបុត្រ​កប់​ពពក​មួយ​សម្រាប់​មជ្ឈដ្ឋាន​បាល់ទាត់​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​ជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​ពួក​គេ​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ថ្មី​។

គួរ​បញ្ជាក់​ថា ម៉ា​ឡេ​ស៊ី​ប៉ះ​វៀតណាម ក្នុង​ជើង​ទី​១ កាលពី​យប់មិញ​ក្នុង​ដី​របស់​ខ្លួន​មុន​បន្ត​ប៉ះ​គ្នា​ជើង​ទី​២​នា​ថ្ងៃ​ទី​១៥ ខែធ្នូ ខាង​មុខ នៅ​កីឡដ្ឋាន My Dinh ប្រទេស​វៀតណាម វិញ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ