រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលគាត់ជិះម៉ូតូវីវ៉ា ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-8675 ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចក្បែរស្ថានទូតរុស្ស៊ី ក៏បានជ្រុលចង្កូតទៅបុកម៉ូតូសង់ឌ្រីម ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-8351 ជិះដោយបុរសម្នាក់ បណ្តាលឱ្យម៉ូតូឌ្រីមខ្ទាតទៅប៉ះជាមួយរថយន្តកូរ៉ូឡា ១គ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8087 រថយន្តខូចខាតបន្តិចបន្តួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី២៧ មិថុនា ២០១៣ ក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅគ្លីនិកឯកជន ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ