ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​បើក​លឿន​ធ្លាក់​ប្រឡាយ​ជ្រុល​ទៅ​បុក​របង​ថ្ម​ផ្ទះ​ប្រជា​ពល​រដ្ឋនៅ​ក្រុង​ប៉ោយ​ប៉ែត​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថ​យន្ត​កាមរី​ ១គ្រឿង​ ពណ៌ស្លាប​ក្អែក​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 2A-1822 បើក​បរ​ដោយ​បុរស​ម្នាក់​ បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿនក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​ ខណៈមក​ដល់​ចំណុច​ភូមិ​ថ្មី​ ជិត​សាលា​សង្កាត់​ប៉ោយ​ប៉ែត​ ក៏​បាន​រេ​​ចង្កូត​ធ្លាក់​ប្រឡាយ​ប្រមាណ​ ២០​ម៉ែត្រ​ រួច​ជ្រុល​ទៅ​បុក​របង​ថ្ម​ផ្ទះ​ប្រជា​ពល​រដ្ឋ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថ​យន្ត​កាមរី​ ១គ្រឿង​ ពណ៌ស្លាប​ក្អែក​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 2A-1822 បើក​បរ​ដោយ​បុរស​ម្នាក់​ បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿនក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​ ខណៈមក​ដល់​ចំណុច​ភូមិ​ថ្មី​ ជិត​សាលា​សង្កាត់​ប៉ោយ​ប៉ែត​ ក៏​បាន​រេ​​ចង្កូត​ធ្លាក់​ប្រឡាយ​ប្រមាណ​ ២០​ម៉ែត្រ​ រួច​ជ្រុល​ទៅ​បុក​របង​ថ្ម​ផ្ទះ​ប្រជា​ពល​រដ្ឋ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ បណ្តាល​ឱ្យ​រថ​យន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ ចំណែក​អ្នក​បើក​បរ​បានរត់​គេច​ខ្លួន​​បាត់​ ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ ៨​ និង​ ៥០​នាទី យប់​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​ភូមិ​មិត្ត​ភាព​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ។

តាម​ប្រភព​ពី​ប៉ូលិស​ចរា​ចរណ៍​ បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​ខាង​លើ​បាន​ប៉ះពារ​​ជាមួយ​គេ​នៅ​ម្តុំ​ភូមិ​ថ្មី​ ហើយ​ព្យាយាម​បើក​គេច​ទើប​ជួប​គ្រោះ​ថ្នាក់​បែប​នេះ ។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​បង្ក​ត្រូវ​សមត្ថ​កិច្ច​ប្រគល់​ឱ្យប៉េអឹម​ ព្រោះ​ពេល​កើត​ហេតុ​ដំបូង​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅប៉េ​អឹម​ ៕