ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បារ៉ាក់​ អូបាម៉ា​ ចាប់​ផ្តើម​ដំណើរទស្សន​កិច្ច​​ដ៏​ធំ​លើក​ដំបូង​នៅ​អាហ្វ្រិក​

11 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​ចាប់​ផ្តើម​កាល​ពី​យប់​ថ្ងៃ​ទី​២៦​ មិថុនា​ នូវ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ទីក្រុង​ដាកា​ ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​នៅ​អាហ្វ្រិក​ ចាប់​តាំងពី​លោក​ចូល​សេត​វិមាន​មក​ ។​ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​ស្ថាន​ភាព​សុខភាព​របស់​លោក​ ណែល​សុន​ ម៉ង់​ដឺឡា​ ប្រធានាធិបតី​ស្បែក​ខ្មៅ​អាហ្វ្រិក​ខាង​ត្បូង​ដំបូងគេ​ ដែល​

ប្រធានាធិបតី​អាមេរិក​ លោក​ បារ៉ាក់ អូបាម៉ា​ បាន​ចាប់​ផ្តើម​កាល​ពី​យប់​ថ្ងៃ​ទី​២៦​ មិថុនា​ នូវ​ទស្សន​កិច្ច​របស់​លោក​ក្នុង​ទីក្រុង​ដាកា​ ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​នៅ​អាហ្វ្រិក​ ចាប់​តាំងពី​លោក​ចូល​សេត​វិមាន​មក​ ។​ ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​ស្ថាន​ភាព​សុខភាព​របស់​លោក​ ណែល​សុន​ ម៉ង់​ដឺឡា​ ប្រធានាធិបតី​ស្បែក​ខ្មៅ​អាហ្វ្រិក​ខាង​ត្បូង​ដំបូងគេ​ ដែល​មាន​អាយុ​៩៤​ឆ្នាំ​កំពុង​ធ្លាក់​ដុន​ដាប​ខ្លាំង ។​

លោក​ អូបាម៉ា​ អម​ដំណើរ​ដោយ​ភរិយា​ លោកស្រី​ មីសែល និង​កូនស្រី​ទាំង​២​នាក់​ នាង​ ម៉ាលីយ៉ា និង​នាង សាសា​ ត្រូវ​បាន​ទទួល​ដោយ​សម​ភាគី​សេនេហ្គាល់​ ​លោក​ ម៉ាក់​គីសាល់​ និង​ភរិយា​ លោក​ស្រី​ ម៉ារ៉ែម​ ពេល​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ក្រុង​ដាកា ។​ លោក អូបាម៉ា​ ស្ថិត​នៅ​ក្រុង​ដាកា​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨​ មិថុនា ។​ ក្រោយ​ជួប​នាព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​ នោះ​ជា​មួយ​ពួក​ពាណិជ្ជករ​អាមេរិក​នៅ​សេនេ​ហ្គាល់​ លោក អូបាម៉ា​ នឹង​មក​កាន់​ទីក្រុង​ចូហានេ​ស្បួរ​ រួច​ជួប​ពិភាក្សា​ និង​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​រួមជា​មួយ​ប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង​ លោក​ ហ្សា​កុប​ ហ្សូម៉ា​ នៅ​ក្រុង​ប្រេ​តូវីយ៉ា ។​

នៅ​អាហ្វ្រិក​ខាង​ត្បូង​ លោក អូបាម៉ា​ មាន​បំណង​ជួប​ជាមួយ​លោក ណែលសុន​ ម៉ង់ដឺឡា​ ក៏​ប៉ុន្តែ​ពេល​នេះ​ស្ថាន​ភាព​លោក​កំពុង​ធ្លាក់​ចុះ​ដុន​ដាប​ជា​ខ្លាំង​នៅ​មន្ទីរ​ពេទ្យ​ ។​បន្ទាប់​ពី​អាហ្វ្រិក​ខាង​ត្បូង​ លោក​ អូបាម៉ា​ នឹង​ទៅ​កាន់​ប្រទេស​តង់ហ្សានី​ មុន​ពេល​វិល​មក​កាន់​ក្រុង​វ៉ាស៊ីនតោន​វិញនា​ថ្ងៃ​ទី​៣ កក្កដា ។​
លោក​ អូបាម៉ា​ ទៅ​កាន់​អាហ្វ្រិក​នេះ​ ខណៈ​ចិន​កាល​ពី​ឆ្នាំ​២០០៩​ បាន​ក្លាយ​ជា​ដៃ​គូ​ធំ​ជាង​គេ​របស់​ទ្វីប​នោះ​ ៕​