ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចេញ​របស់​ថៃ​ធ្លាក់​ចុះ​នៅ​ក្នុង​ខែ​ឧសភា​ដោយ​សារ​ប្រាក់​បាត​ឡើង​ថ្លៃ ​និង​ការ​​​ធ្លាក់​ចុះ​​នៃ​សេដ្ឋ​កិច្ច​សាកល​

11 ឆ្នាំ មុន

ការ​នាំ​ចេញ​​របស់​ថៃ​បាន​ធ្លាក់​ចុះ​៥,៣%​ កាល​ពី​ខែ​​ឧសភា​​ បើ​​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ខែមុន​ ដោយ​សារ​ប្រាក់​បាត​ឡើង​ថ្លៃ​៧% ​និងការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​​សាកល​ ។កាល​ពី​ខែមុន​ ការនាំចេញ​របស់​ថៃ​មាន​ចំនួន​សរុប​១៩,៨​ពាន់​លាន​ដុល្លារ​បើ​គិតជា​ប្រាក់​ដុល្លារ​ ប៉ុន្តែ​តម្លៃ​៥៦៦​​ពាន់​លាន​បាត​តំណាង​ឱ្យ​ការ​ធ្លាក​់ចុះ​១១,៧%​ ។ ​​នេះ​បើ​យោង​តា​ម​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ដែល​

ការ​នាំ​ចេញ​​របស់​ថៃ​បាន​ធ្លាក់​ចុះ​៥,៣%​ កាល​ពី​ខែ​​ឧសភា​​ បើ​​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ខែមុន​ ដោយ​សារ​ប្រាក់​បាត​ឡើង​ថ្លៃ​៧% ​និងការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​​សាកល​ ។កាល​ពី​ខែមុន​ ការនាំចេញ​របស់​ថៃ​មាន​ចំនួន​សរុប​១៩,៨​ពាន់​លាន​ដុល្លារ​បើ​គិតជា​ប្រាក់​ដុល្លារ​ ប៉ុន្តែ​តម្លៃ​៥៦៦​​ពាន់​លាន​បាត​តំណាង​ឱ្យ​ការ​ធ្លាក​់ចុះ​១១,៧%​ ។ ​​នេះ​បើ​យោង​តា​ម​តួ​លេខ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ដែល​ចេញ​ផ្សាយ​កាលពី​​ថ្ងៃ​ពុធ ​។

រដ្ឋ​លេខា​ធិការ​អចិន្ត្រៃយ៍​ក្រសួង​​ពាណិជ្ជ​កម្ម​អ្ន​ក​ស្រី​ Vatchari Vimooktayon និយាយ​ថា ​កត្តា​ចម្បង​នៅ​ក្នុង​ការ​ធ្លាក់​ចុះ​កាលពី​ខែ​ឧស​ភា​គឺមក​ពី​ប្រាក់​​បាត​ឡើង​ថ្លៃ ​។ ​ប្រាក​់បាត​បាន​ឡើង​ថ្លៃ​ចាប់​តាំង​ពី​ខែ​កុម្ភ​ៈ មក​ម្ល៉េះដោយ​​​វា​បាន​ឈាន​ដល់​២៨,៥៣​បាត​ក្នុង​មួយ​ដុល្លារ​អាមេរិក​នៅ​ក្នុង​ខែ​មេសា ​​ដោយ​សារ​​​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិច្ច​​សាកល ​។ ​ប្រាក់​យ៉េន​​ធ្លាក់​ថ្លៃ​ និងសេដ្ឋកិច្ច​​ដើ​រ​​​​យឺត​​​​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ រួម​ផ្សំ​នឹង​ការ​​ធ្លាក់​​​ចុះនៃទីផ្សារ​អាស៊ី​ផង​នោះ ​បាន​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ពី​ដៃគូ​​ពាណិជ្ជ​​កម្ម​សំខាន់ៗ​ដូច​ជា​ចិន​ អាមេរិក ​និងជប៉ុន​បាន​ធ្លាក់​ចុះ​ជាច្រើន ។

កាល​ពី​ខែមុន​ ការនាំចេញ​វិស័យ​កសិកម្ម​ និង​ឧស្សាហ​កម្ម​​បាន​​ធ្នាក​់ចុះ​ ។​ ការ​នាំចេញ​ផ្នែក​កសិកម្ម​ធ្លាក់​ចុះ​១៦,៤%​ គិតជា​ទឹក​ប្រាក់​៣,១៤​​ពាន់​លានដុល្លារ ​ដោយ​ក្នុង​នោះគេសង្កេត​ឃើញ​​ថា ​ការ​នាំចេញ​អង្ករ​​ធ្លាក់​ចុះ​២៦%​ហើ​យ​កៅ​ស៊ូ​​២២%​ ។ ​ចំណែក​ផលិត​ផល​ឧស្សាហ​កម្ម​ធ្លាក់​ចុះ​០,៩%​ ដោយ​គ្រឿង​​អេឡិច​ត្រូនិក​និងសម្ភារ​អគ្គ​ិសនី​​ធ្លាក់​ចុះ​ខ្លាំង​បំផុត ​។ ​ការនាំចេញ​សរុប​ទៅ​កាន់​ទី​ផ្សារ​សំខាន់​ៗ​បាន​ធ្លាក់​ចុះ​៨,៨%​ បើ​​ធៀប​នឹង​រយៈ​ពេលដូចគ្នា​ កាលពី​ខែមុន​ ។ ​ការ​​នាំ​ចេញ​​​ទៅកាន់​ប្រទេស​ជប៉ុន​ធ្លាក់​​ចុះ​៧,៦%​ អាមេរិក​ ៦,៩%​ អឺរ៉ុប​១,២%​ និ​ងទៅ​ប្រទេស​ចិន​១៦,៣% ។

កាលពី​ខែ​មុន​ ការនាំចូល​ក៏ធ្លាក់​ចុះ​ដែរ ​ដោយ​វា​បាន​ធ្លាក់​ចុះ​៨,៨%​ដល់​២២,១​ពាន់​លាន​ដុល្លារ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ​ភាគ​ច្រើន​ទំនិញ​ មូល​ធន ​គ្រឿង​ចក្រ ​កុំ​ព្យូ​ទ័រ និង​​មាស ។ ​កាលពី​ខែ​ឧសភា​ប្រទេស​ថៃ​បាន​ជួបនឹង​ឱន​ភាព​ពាណិជ្ជ​កម្ម​​ចំនួន​២,៣​ពាន​់​លាន​ដុល្លារ​ ៕