ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់ពិភព​លោក 2013នៅតួក​គីវគ្គ​បញ្ចប់ក្នុង​ពូល C និង D សម្រាប់​រាត្រីថ្ងៃសុក្រមាន 4 ​ប្រកួត ម្ចាស់​ផ្ទះ​តួកគីត្រូវ​ការឈ្នះ​អូស្ត្រាលី ខណៈក្រិក​និងកូឡុំប៊ី រីករាយ​ត្រឹមស្មើគូ​ប្រកួត ដើម្បីឡើង​ទៅវគ្គ​16​ក្រុម

11 ឆ្នាំ មុន

​​ការ​ប្រកួត​​បាល់​ទាត់​​ពិ​ភព​​លោកយុវជន​​​​អាយុ​​​ក្រោម​​20ឆ្នាំ​​ 2013 ​នៅ​​តួកគី​​​វគ្គ​ជម្រុះ​​បញ្ចប់​​ក្នុង​ពូល​ C​ និង​ D ​សម្រាប់​រា​ត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ 4 ប្រកួត ។ ​ក្រុម​ម្ចាស់​ផ្ទះ​តួ​​កគី​​​ត្រូវ​ការ​ឈ្នះ​​​អូស្ត្រាលី​​ ខណៈ​កូ​ឡុំ​ប៊ី​​,ក្រិក​​រីក​រាយ​​ត្រឹម​ស្មើ​​ដើម្បី​ឡើង​​​ទៅ​វគ្គ​​ 16 ​ក្រុម ។

​​ការ​ប្រកួត​​បាល់​ទាត់​​ពិ​ភព​​លោកយុវជន​​​​អាយុ​​​ក្រោម​​20ឆ្នាំ​​ 2013 ​នៅ​​តួកគី​​​វគ្គ​ជម្រុះ​​បញ្ចប់​​ក្នុង​ពូល​ C​ និង​ D ​សម្រាប់​រា​ត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ 4 ប្រកួត ។ ​ក្រុម​ម្ចាស់​ផ្ទះ​តួ​​កគី​​​ត្រូវ​ការ​ឈ្នះ​​​អូស្ត្រាលី​​ ខណៈ​កូ​ឡុំ​ប៊ី​​,ក្រិក​​រីក​រាយ​​ត្រឹម​ស្មើ​​ដើម្បី​ឡើង​​​ទៅ​វគ្គ​​ 16 ​ក្រុម ។ 

ពូល C
Salvador U20 (3) V Colombia U20 (1)
Salvador U20 2 ប្រកួត​​ជម្រុះ​ក្នុង​ពូល​​​គឺ 1-0-1​ ស៊ុត​បាល់​​​​​បាន 2 គ្រាប់ ​​និង​របូត​វិញ​​​​ 4 គ្រាប់​​​ ។​ 3 ប្រកួត​ចុងក្រោយ​​គឺ​លេង​​ឈ្នះ​Guatemala U20 2-1 ​ក្នុង​ផ្ទះ​ ចាញ់​​ Turkey U20  3-0 តែឈ្នះ​​ Australia U20 2-1 ក្នុង​ទឹក​ដី​​តួក​គី​​​ ។ ​
Colombia U20 2 ប្រកួត​​ជម្រុះ​ក្នុង​ពូល​​គឺ​ 1-1-0 ស៊ុត​បាល់​បាន​ 2 គ្រាប់ និង​របូត​វិញ​​​​ 1 គ្រាប់​​​ ។ 3 ប្រកួត​ចុងក្រោយ​​​គឺ​លេង​ឈ្នះ​​ Paraguay U20 2-1 ក្នុង​ផ្ទះ ស្មើ​ Australia U20 1-1 ​បន្ទាប់​មក​លេង​ឈ្នះ​ Turkey U20 1-0 ​ក្នុង​ទឹក​ដី​តួក​គី ។​
(ពុំ​មាន​ប្រវត្តិជួប​គ្នា​)

Australia U20 (4) V Turkay U20 (2)
Australia U20 2​ ប្រកួត​​ជម្រុះ​​ក្នុង​ពូល​គឺ​ 0-1-1 ស៊ុត​បាល់​បាន​​ 2 គ្រាប់ និង​របូត​វិញ 3 គ្រាប់​ ។ 3 ប្រកួត​ច​ុងក្រោយ​គឺ​លេង​​​​ចាញ់ Spain U20 5-1 ក្នុ​ងផ្ទះ ​ស្មើ Colombia U20 1-1 ​​​បន្ទាប់មក​​លេង​ចាញ់​ Salvador U20 2-1  ក្នុង​ទឹក​ដី​តួក​គី ។
Turkey U20 ត្រូវការ​ឈ្នះ Australia U20 ​ថ្ងៃនេះ​ដើម្បី​​​រក​កៅអី​ 1​ ឡើង​ទៅ​វគ្គ​​​ 16 ក្រុម​​ ។  2 ប្រកួត​ជម្រុះ​ក្នុង​ពូល​​គឺ 1-0-1 ​ស៊ុត​បាល់​​បាន​​ 3 គ្រាប់ និង​របូត​វិញ​​​​1 គ្រាប់ ។​ 3 ប្រកួត​ចុងក្រោយ​គឺ​​លេង​ចាញ់​​​ Mexico U20 ​ 3-0 ​​ក្រៅ​ផ្ទះ ឈ្នះ​​​​ Salvador U20 3-0 ​តែ​ចាញ់​ Colombia U20  1-0 ក្នុង​ទឹក​ដី​របស់​​ខ្លួន​ ។
(​ពុំ​មានប្រវត្តិជួប​គ្នា​)

ពូល D
Mali U20 (3) V Mexico (4)
Mali U20 2​ ​ប្រកួត​ជម្រុះ​ក្នុង​ពូល​​គឺ​ 0-2-0 ស៊ុត​បាល់​បាន​ 1 គ្រាប់ និង​របូត​វិញ​​​​ 1 គ្រាប់​ដែរ ។ 3 ប្រកួ​ត​ចុងក្រោយ​គឺ​លេង​​​ចាញ់ Nigeria U20 2-1 ស្មើ Paraguay U20 1-1 ក្រៅ​ផ្ទះ​ និង​ស្មើ​Greece U20 0-0 ​ក្នុង​ទឹក​ដី​តួកគី ។
​Mexico U20 ទោះ​​បី​ឈ្នះ​ការ​ប្រកួត​ថ្ងៃនេះ​​​​ក៏​គ្មាន​ប្រយោជន៍​​ដែរ ។ ​2 ប្រកួត​ជម្រុះ​ក្នុ​ងពូល​​​​គឺ 0-0-2  ស៊ុត​បាល់​​បាន 1 គ្រាប់​​ និង​រ​បូត​វិញ​​ 3 គ្រាប់​ ។ 3 ប្រកួត​ច​ុងក្រោយ​​​គឺ​លេង​ឈ្នះ​​ United States 3-1 ​ក្នុងផ្ទះ​ ចាញ់ Greece U20 2-1 ​និង​ចាញ់​​ Paraguay  U20 1-0 ក្នុង​ទឹក​ដី​តួក​គី ។
(ពុំ​មានប្រវត្តិ​ជួប​គ្នា​)

Greece U20 (1) V ParaguayU20 (2)
Greece U20 ​រីក​រាយ​​​ត្រឹម​ស្មើ Paraguay U20 ​ថ្ងៃ​នេះ​​ក៏​ក្រុម​របស់​គេ​មាន​​​កៅ​អី​​មួយ​ឡើង​ទៅ​​​​វគ្គ​ 16 ក្រុម​ដែរ ។​ 2 ​ប្រកួត​ជម្រុះ
​ក្នុ​ងពូល​​គឺ 1-1-0 ​ស៊ុតបាល់​បាន​ 2 គ្រាប់ និង​របូត​វិញ​​​​ 1 គ្រាប់​​​ ។ 2 ប្រកួត​ចុងក្រោយ​គឺ​លេង​​​ឈ្នះ​​​ Mexico  U20 2-1 បន្ទាប់​មក​លេង​ស្មើ​ Mali U20  0-0 ​ក្នុង​ទឹក​ដី​​តួក​គី ។
​​Paraguay U20 2 ប្រកួត​ជម្រុះ​ក្នុ​ងពូល​​​គឺ 1-1-0 ស៊ុតបាល់​បាន​ 2 គ្រាប់ និង​របូត​វិញ​​​ 1 គ្រាប់​​​​​ ។ ​​3​ ប្រកួត​ចុងក្រោយ​គឺ​​ចាញ់ Colombia  U20 2-1 ក្រៅ​ផ្ទះ​ ស្មើ​ Mali U20 1-1 ​​បន្ទាប​់​មក​លេង​​ឈ្នះ Mexico  U20 1-0 ក្នុង​​ទឹក​ដី​​តួក​គី​ ។
(ពុំ​មានប្រវត្តិជួប​គ្នា​)